Trending now

នាវាកងទ័ពជើងទឹកជប៉ុនចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh វៀតណាម

10:40 | 12/11/2021

នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ក្នុងដំណើរអនុវត្តកម្មវិធីហ្វឹកហ្វឺនអន្តរជាតិ នាវាផ្ទុកឧទ្ធម្ភាគចក្រ KAGA (លេខ DDH-184) និងនាវាពិឃាត MURASAME (លេខ DD-101) នៃកងកម្លាំងស្វ័យការពារសមុទ្រជប៉ុនបានចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh (ទីក្រុង Cam Ranh ខេត្ត Khanh Hoa) ដោយចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា។

ពិធីបង្កើតសាខាសមាគមវៀតណាម - កម្ពុជានៃសង្កាត់ Hoa Tho Tay ខណ្ឌ Cam Le (ទីក្រុង Da Nang) ពិធីបង្កើតសាខាសមាគមវៀតណាម - កម្ពុជានៃសង្កាត់ Hoa Tho Tay ខណ្ឌ Cam Le (ទីក្រុង Da Nang)
ពិធីប្រគល់មេដាយអនុស្សាវរីយ៍ជូនដល់សមាជិកចំនួន ៧៩ នាក់នៃសមាគមមិត្តភាពកម្ពុជា - វៀតណាមនៃស្រុក Cam Khe ពិធីប្រគល់មេដាយអនុស្សាវរីយ៍ជូនដល់សមាជិកចំនួន ៧៩ នាក់នៃសមាគមមិត្តភាពកម្ពុជា - វៀតណាមនៃស្រុក Cam Khe
នាវាផ្ទុកឧទ្ធម្ភាគចក្រ KAGA  ចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh (baohaiquan.vn)
នាវាផ្ទុកឧទ្ធម្ភាគចក្រ KAGA ចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh (baohaiquan.vn)

ដើម្បីធានាឲ្យបាននូវការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កងទ័ពជើងទឹកនៃប្រទេសទាំងពីរមិនរៀបចំសកម្មភាពបដិសណ្ឋារកិច្ចនិងពិភាក្សាដោយផ្ទាល់ឡើយ។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នាវាកងទ័ពជើងទឹកជប៉ុននឹងចាក់ប្រេងឥន្ធនៈនិងត្រួតពិនិត្យបច្ចេកទេស។ កងទ័ពជើងទឹកនៃប្រទេសពីរនឹងប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការរៀបចំផែនការ និងហ្វឹកហ្វឺនរួម និងការផ្លាស់ប្ដូរព័ត៌មាន។

ដំណើរទស្សនកិច្ចរបស់កងនាវាជប៉ុនលើកនេះក្នុងគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេស​ទាំងពីរវៀតណាមនិងជប៉ុនក្នុងបរិបទដែលជំងឺ Covid-19 នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅទូទាំងពិភពលោក៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ