Trending now

ប្រជាជនវៀតណាមនៅទីក្រុងម៉ាកាវរៀបចំការប្រកួតបាល់ទាត់នារីនៅខេត្ត ក្រុង ដើម្បីតភ្ជាប់សាមគ្គីភាពសហគមន៍

09:43 | 10/11/2021 ហេង វុធ្ធី

យុគសម័យ - សមាគមជនជាតិវៀតណាមនៅទីក្រុងម៉ាកាវ (ចិន) ទើបតែរៀបចំ “ការប្រកួតបាល់ទាត់នារីទីក្រុង” ក្រោមការឧបត្ថម្ភពីស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុង និងម៉ាកាវ (ចិន)។

សមាគមជនរួមជាតិវៀតណាមនៅឯបរទេស នៅម៉ាកាវបានគាំទ្រថវិកាចំនួន ២៣៩ លានដុង ដើម្បីគាំត្រមាតុភូមិក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សមាគមជនរួមជាតិវៀតណាមនៅឯបរទេស នៅម៉ាកាវបានគាំទ្រថវិកាចំនួន ២៣៩ លានដុង ដើម្បីគាំត្រមាតុភូមិក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥នៃសមាគមជនរួមស្រុកកំណើតខេត្ត Thanh Hoa ប្រចាំនៅម៉ាកាវ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥នៃសមាគមជនរួមស្រុកកំណើតខេត្ត Thanh Hoa ប្រចាំនៅម៉ាកាវ
ប្រជាជនវៀតណាមនៅទីក្រុងម៉ាកាវរៀបចំការប្រកួតបាល់ទាត់នារីនៅខេត្ត ក្រុង ដើម្បីតភ្ជាប់សាមគ្គីភាពសហគមន៍
ទិដ្ឋភាពនៃការប្រកួតនេះ

ការប្រកួតបាល់ទាត់នារីនៅតាមខេត្ត គឺជាសកម្មភាពមួយដើម្បីអបអរសាទរខួបលើកទី៧៦ នៃទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២១) និងអបអរសាទរទិវានារីវៀតណាម (២០ តុលា)។ នេះក៏ជាឱកាសមួយដើម្បីលើកកំពស់សុខភាព បង្កើតទីលានលេងកីឡាប្រកបដោយសុខភាពល្អ ជួបប្រាស្រ័យផ្លាស់ប្តូរនិងសិក្សារៀន សូត្រនិងតភ្ជាប់សាមគ្គីភាពរបស់សហគមន៍វៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅទីក្រុងម៉ាកាវ។

លោកស្រី Bich Ngoc អនុប្រធានសមាគមវៀតណាមប្រចាំនៅម៉ាកាវ បានឲ្យដឹងថា នាពេលកន្លងមក ក្រោមការដឹកនាំរបស់អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុង និងម៉ាកាវ សមាគមវៀតណាមចំនួន៣នៅម៉ាកាវ គឺសហភាពសមាគមប្រជាជន វៀតណាម សមាគមមិត្តភាពជនរួមជាតិវៀតណាម-ម៉ាកាវ សមាគមជនរួមជាតិវៀតណាមជួយគ្នាទៅវិញទៅមក ដោយបានឯកភាពរួមបញ្ចូលគ្នាជាសមាគមតែមួយ ហើយយកឈ្មោះសមាគមជនជាតិវៀតណាមនៅម៉ាកាវ។ សមាគមប្រតិបត្តិក្នុងស្មារតីសាមគ្គីភាព និងឯកភាពគ្នា ដើម្បីផលប្រយោជន៍រួមរបស់សហគមន៍ ប្រជាជនវៀតណាមទាំងមូល។ បន្ទាប់ពីការរួមបញ្ចូលគ្នា សមាជិកទាំងអស់មានសិទ្ធិដូចគ្នា។ លោកស្រី Bich Ngoc បានចែករំលែកថា “ការប្រកួតកីឡាបាល់ទាត់នារីនៅតាមខេត្តក្រុងបានបង្កើតទីលានលេងប្រកបដោយសុខភាព ប្រគល់រង្វាន់ បង្កើតភាពស្អិតរមួតសម្រាប់សហគមន៍វៀតណាមនៅទីក្រុងម៉ាកាវ”។

អនុប្រធានសមាគមវៀតណាមប្រចាំនៅម៉ាកាវ មានក្តីសង្ឃឹមផងដែរថា ពានរង្វាន់នេះនឹងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងអភិវឌ្ឍថែមទៀតទាំងផ្នែកគុណភាព និងបរិមាណ៕

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា