Trending now

ទាញយកផលប្រយោជន៍ពី FTA ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរី

09:38 | 19/10/2021 ហេង វុធ្ធី

យុគសម័យ - វៀតណាម និងសិង្ហបុរី ត្រូវឆ្លៀតយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដែលប្រទេសទាំងពីរ បានចូលរួមដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការអាជីវកម្មរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។

វៀតណាមនិងសិង្ហបុរី ផ្លាស់ប្តូរបទពិសោធន៍ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ វៀតណាមនិងសិង្ហបុរី ផ្លាស់ប្តូរបទពិសោធន៍ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី
ទាញយកផលប្រយោជន៍ពី FTA ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសិង្ហបុរី
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

នោះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក ង្វៀនហុងឌៀន (Nguyen Hong Dien) អំឡុងកិច្ចប្រជុំតាមវីដេអូ ជាមួយ លោក Tan See Leng រដ្ឋមន្ត្រីទី ២ នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងការងារសិង្ហបុរីនៅថ្ងៃទី ១៣ ខែតុលា។

រដ្ឋមន្ត្រី Nguyen Hong Dien បានស្នើនូវវិធានការមួយចំនួនដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងសិង្ហបុរីនាពេលខាងមុខ ឧទាហរណ៍ការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល រួមមានការចែករំលែកការពិភាក្សាអំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សេដ្ឋកិច្ចឌីជីថល។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមរយៈការផ្លាស់ប្តូរទំនិញរបស់សិង្ហបុរីជាពិសេសការផ្លាស់ប្តូរទំនិញកសិកម្មរបស់សិង្ហបុរី។

ក្រៅពីនេះការឆ្លៀតយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសដែលចូលរួមទាំងពីរដែលជំរុញ​ឱ្យអាជីវកម្មវិនិយោគលើអេឡិចត្រូនិកទូរគមនាគមន៍ គ្រឿងសង្ហារឹមកែច្នៃផលិតផលកសិកម្មនិងទឹកដើម្បីជំរុញការនាំចេញទៅកាន់បណ្តាប្រទេសផ្សេងទៀតដែលចំណុះប្លុក​របស់ CPTPP និង RCEP ។

លើសពីនេះ អង្គភាពអាជីវកម្មអាចទាញយកផលប្រយោជន៍នៅពេលវៀតណាម និងសិង្ហបុរីគឺជាប្រទេសពីរនៅក្នុងតំបន់ ដែលមានកិច្ចព្រមព្រៀងទូលំទូលាយជាមួយសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសដើម្បីអាចបំពេញបន្ថែមអោយគ្នាទៅវិញទៅមករួមគ្នាធ្វើអាជីវកម្មនិងជ្រៀតចូលទីផ្សារសហភាពអឺរ៉ុបនិងចូលទីផ្សារអង់គ្លេស។

ភាគីទាំងពីរបានឯកភាពបន្តជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដំបូងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមនិងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មសិង្ហបុរី៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា