Trending now

វៀតណាមនិងសិង្ហបុរី ផ្លាស់ប្តូរបទពិសោធន៍ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

13:00 | 15/09/2021 យោងតាមកាសែតកងទ័ពប្រជាជន

នៅថ្ងៃទី ១៣ ខែកញ្ញា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានជួបពិភាក្សាការងារជាមួយលេខាប្រចាំការនៃក្រសួងការបរទេសសិង្ហបុរី លោក Chee Wee Kiong ស្តីពីវិធានការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ។

វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ វៀតណាម -គុយបាសហការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
ផ្លែគូលេនដ៏ស្រស់របស់វៀតណាមដណ្តើមបានទីផ្សារកូកូស៊ីម៉ា និងសិង្ហបុរី ផ្លែគូលេនដ៏ស្រស់របស់វៀតណាមដណ្តើមបានទីផ្សារកូកូស៊ីម៉ា និងសិង្ហបុរី
អនុរដ្ឋមន្រ្តីការបរទេស Nguyen Minh Vu ជួបពិភាក្សាតាមអ៊ិនធឺរណែតជាមួយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេរសសិង្ហបុរី Chee Wee Kiong  (រូបថត៖ ក្រសួងការបរទេសវៀតណាម)
អនុរដ្ឋមន្រ្តីការបរទេស Nguyen Minh Vu ជួបពិភាក្សាតាមអ៊ិនធឺរណែតជាមួយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេរសសិង្ហបុរី Chee Wee Kiong (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នៅក្នុងកិច្ចពិភាក្សានេះ លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu បានថ្លែងអំណរគុណចំពោះប្រទេសសិង្ហបុរីដែលបានជួយឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យជូនវៀតណាមដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ -១៩ ។

លោកអនុរដ្ឋមន្រ្តី Nguyen Minh Vu បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលសិង្ហបុរីសម្រេចបានក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ -១៩ ជាពិសេសការចាក់វ៉ាក់សាំងឲ្យប្រជាជនខ្លួនបានជាង ៨០% ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបើកទីផ្សារសេដ្ឋកិច្ចឡើងវិញ។ ព្រមទាំងលោករំពឹងថា សិង្ហបុរីនឹងជួយគាំទ្រ ឬ ឲ្យវៀតណាមខ្ចីវ៉ាក់សាំងបានឆាប់ៗដែលអាចធ្វើទៅបាន។

លោក Chee Wee Kiong បានសង្កត់ធ្ងន់ពីសារសំខាន់នៃទំនាក់ទំនងជិតស្និទ្ធនិងទុកចិត្ដគ្នារវាងក្រសួងការបរទេសទាំងពីរដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រសិង្ហបុរី - វៀតណាម លើគ្រប់វិស័យ រួមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការបើកទីផ្សារសេដ្ឋកិច្ចឡើងវិញ និងទប់ស្កាត់ការអាក់ខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

លោក Chee Wee Kiong បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ហើយជឿជាក់យ៉ាងមុតមាំថា វៀត​ណាមនឹងគ្រប់គ្រងបានជំងឺរាតត្បាតកូវីដ -១៩ យ៉ាងឆាប់រហ័សដើម្បីឱ្យភាគីទាំងពីរបើកទីផ្សារសេដ្ឋកិច្ចឡើងវិញនិងសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋនៃប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ