នាថ្ងៃទី ៧ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan ដោយពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា។
![]() |
រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសសិង្ហបុរី។ (រូបថត៖ mofa) |
លោក Bui Thanh Son វាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់សិង្ហបុរី ហើយចាត់ទុកថា នេះជាទំនាក់ទំនងមិត្តភាព ជិតស្និទ្ធ និងភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។ លោក Bui Thanh Son សង្កត់ធ្ងន់ថា យុទ្ធសាស្រ្តវ៉ាក់សាំងគឺបញ្ហាជាបន្ទាន់របស់វៀតណាមដើម្បីធានាសុខភាពដល់ប្រជាជននាបច្ចុប្បន្ន រួមទាំងអ្នកជំនាញ និងជនបរទេសដែលកំពុងរស់នៅនិងធ្វើការនៅវៀតណាមផងដែរ។
លោក Bui Thanh Son បានអបអរសាទរចំពោះសិង្ហបុរីជាប្រទេសដំបូងបង្អស់លើពិភពលោកដែលបានចាក់វ៉ាក់សាំងពីរដូសឲ្យប្រជាជន ៨០% ហើយស្នើសិង្ហបុរីជួយគាំទ្រ ឬ ឲ្យវៀតណាមខ្ចីវ៉ាក់សាំងឲ្យបានឆាប់ៗ ដើម្បីវៀតណាមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រួមចំណែកជម្រុញការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ។
លោក Vivian Balakrishnan សង្កត់ធ្ងន់ថា សិង្ហបុរីយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជាមួយវៀតណាម ហើយជឿជាក់ថា វៀតណាមនឹងគ្រប់គ្រងយ៉ាងឆាប់ៗនូវជំងឺរាតត្បាត។ លោក Vivian Balakrishnan បានឲ្យដឹងថា រដ្ឋាភិបាលសិង្ហបុរី ត្រៀមខ្លួនជាស្រេចផ្ដល់សម្ភារៈបរិក្ខារពេទ្យ និងវ៉ាក់សាំងជូនប្រទេសជិតខាង រួមទាំងវៀតណាម ហើយរំពឹងថា ភាគីទាំងពីរអាចបើកទ្វារឡើងវិញដើម្បីបង្កលក្ខណ្ឌអំណោយផលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី រដ្ឋមន្រ្តីទាំងពីររូបបានឯកភាពជម្រុញថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ បណ្ដុះបណ្ដាល ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-សិង្ហបុរី៕
VOV/QĐND
មតិពីមិត្តអ្នកអាន