Trending now

រីសត​សម្បូរសួនបន្លែ​ និង​ផ្ទះឈើ​ខ្មែរ​ប្រណីត ដំឡើងកសិដ្ឋានសូឡា​ផ្គាប់​ភ្ញៀវ​ស្រឡាញ់ធម្មជាតិ​​

11:23 | 12/10/2021 ហេង វុធ្ធី

ស្របតាម​ឈ្មោះ ផ្ទះកសិដ្ឋាន​តុកកែ​ញញឹម (Farmhouse Smiling Gecko) អេកូ​រីសត ស្ថិត​នៅ​ភូមិឋាន​ជនបទ​ស្រុក​សាមគ្គី​មានជ័យ​នៃ​ខេត្ដ​កំពង់ឆ្នាំង ចម្ងាយ​ធ្វើដំណើរប្រមាណ​ជិត ២​ ម៉ោង ​ពី​រាជធានី​ភ្នំពេញ បាន​និង​កំពុង​អនុវត្ដនូវ​ប្រតិបត្ដិការ​ស្ទួយ​បរិស្ថាន​។

ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្តើមពីវប្បធម៌ ខ្មែរ ណាមបូ
ទឹក​ចិត្ត​យុវនា​រីស្រឡាញ់​សិល្បៈ​ខ្មែរ​ ទឹក​ចិត្ត​យុវនា​រីស្រឡាញ់​សិល្បៈ​ខ្មែរ​
រីសត​សម្បូរសួនបន្លែ​ និង​ផ្ទះឈើ​ខ្មែរ​ប្រណីត ដំឡើងកសិដ្ឋានសូឡា​ផ្គាប់​ភ្ញៀវ​ស្រឡាញ់ធម្មជាតិ​​
រីសត​សម្បូរសួនបន្លែ​ និង​ផ្ទះឈើ​ខ្មែរ​ប្រណីត ដំឡើងកសិដ្ឋានសូឡា​ផ្គាប់​ភ្ញៀវ​ស្រឡាញ់ធម្មជាតិ​​

រីសត​ផ្ទះខ្មែរ​ ជាផ្នែក​មួយ​នៃ​គម្រោង​ជា​ច្រើន​របស់​អង្គការ​តុកកែ​ញញឹម​កម្ពុជា (SGC) បាន​ផ្ដល់សេវាកម្ម​បដិសណ្ឋារកិច្ច ដែល​ភ្ញៀវ​អាច​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឈើ​ ទស្សនា​សួន​បន្លែ​តាម​រដូវកាល ទទួលទាន​ម្ហូបអាហារ​ចម្អិន​ពី​ផលិតផល​របស់​រីសត​ផ្ទាល់ ក៏ដូចជា​ជិះ​កង់​គយ​គន់​ទេសភាព​ស្រុក​ស្រែ ស្ទូចត្រី​ និង​ទស្សនា​រោង​ជើង​ឈើ​ថែម​ទៀត។

ផ្ទះកសិដ្ឋាន តុកកែញញឹម​ ធ្លាប់​បាន​ជួប​ការលំបាក​ក្នុង​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ហើយ​ខ្លួន​ទើបតែបាន​ភ្ជាប់​ថាមពល​ផ្គត់ផ្គង់​ពីរដ្ឋ​។

ដើម្បី​បំភ្លឺ​ផ្ទះស្នាក់​ចំនួន ១៧​ ខ្នង ស្មើ​នឹង ៣៤​ បន្ទប់ ភោជនីយដ្ឋាន ស្ប៉ា រោង​ជាង និង​ថែមទាំង​សាលាភូមិ​របស់​អង្គការ SGC រីសត​នេះ​បាន​បោះជំហាន​ទៅមុខ​មួយ​កម្រិត​ទៀត​ជាមួយ​នឹង​ចក្ខុវិស័យ​ថាមពល​បៃតង​ ដែល​ជួយ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​លើ​ភពផែនដី។

លោក Benjamin Lehmann ជា​អ្ន​កគ្រប់​គ្រង​ទូទៅ​នៅ​ផ្ទះកសិដ្ឋាន បា​នប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ ថា៖ «​ថាមពល​បៃតង​មា​ន​សារៈសំខាន់​សម្រាប់​ផ្ទះកសិដ្ឋាន ដោយ​មិន​ត្រឹម​តែ​ដើម្បី​ការ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ផ្សព្វផ្សាយ​ចំណេះដឹងក្នុង​ចំណោម​អតិថិជន និង​បុគ្គលិក​ផង​ដែរ​។ ​វាជាការ​ផ្គាប់​ចិត្ដ​ភ្ញៀវ​ដែល​ចូលចិត្ដ​ស្នាក់​នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ»។

រីសត​សម្បូរសួនបន្លែ​ និង​ផ្ទះឈើ​ខ្មែរ​ប្រណីត ដំឡើងកសិដ្ឋានសូឡា​ផ្គាប់​ភ្ញៀវ​ស្រឡាញ់ធម្មជាតិ​​
រីសត​សម្បូរសួនបន្លែ​ និង​ផ្ទះឈើ​ខ្មែរ​ប្រណីត ដំឡើងកសិដ្ឋានសូឡា​ផ្គាប់​ភ្ញៀវ​ស្រឡាញ់ធម្មជាតិ​​

ជាមួយ​​សមត្ថភាព ២២៨​ គីឡូវ៉ាត់ភីក (228kwp) ដែល​ផ្ដល់​ដោយ​កសិដ្ឋាន​សូឡា​លើ​ផ្ទៃដី ១ ពាន់​ម៉ែត្រការ៉េ​ ដំឡើង​នៅ​ក្បែរ​ចម្ការ​រង​បន្លែ​ ថាមពល​អគ្គិសនី​សូឡា​ទាំងនេះ​ គ្រាន់តែជាការ​ផ្គត់ផ្គង់​មួយ​ចំនួន​ប៉ុណ្ណោះ​។

លោក ងន់ សុខលាភ នាយកប្រតិបត្ដិអង្គការ SGC និងជា​ស្ថាបនិក​ផ្ទះកសិដ្ឋាន​ បាន​និយាយថា​៖ «​វា​គ្រាន់តែ​សម្រាប់​ប្រើ​ប្រាស់​មួយ​ផ្នែក​នៃ​ប្រតិបត្ដិការ​ទាំង​អស់​នោះទេ​»។

លោកបាន​ឱ្យដឹងថា ក្នុង​នាមជា​អ្នក​ផ្ដល់សេវាកម្ម​បដិសណ្ឋារកិច្ច ផ្ទះ​កសិដ្ឋាន​រមែង​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ច្រើន​ និង​បាន​បញ្ចេញ​ឧ័ស្មន​ផ្ទាំង​កញ្ចក់​ច្រើន​ផង​ដែរ។

ការ​ប្រើ​ប្រាស់​ថាមពល​បៃតង​​អាច​ជួយ​រីសត​នេះ​សន្សំសំចៃ​រយៈ​ពេល​យូរ ខណៈ​ទីតាំង​ភូមិសាស្ដ្រ​អំណោយ​ផល​ក្នុង​ការ​តម្លើង​កសិដ្ឋាន​ថាមពល​សូឡា​។

រីសត​សម្បូរសួនបន្លែ​ និង​ផ្ទះឈើ​ខ្មែរ​ប្រណីត ដំឡើងកសិដ្ឋានសូឡា​ផ្គាប់​ភ្ញៀវ​ស្រឡាញ់ធម្មជាតិ​​
រីសត​សម្បូរសួនបន្លែ​ និង​ផ្ទះឈើ​ខ្មែរ​ប្រណីត ដំឡើងកសិដ្ឋានសូឡា​ផ្គាប់​ភ្ញៀវ​ស្រឡាញ់ធម្មជាតិ​​

លោក សុខលាភ បាន​បន្ដថា​៖ «​វា​ងាយស្រួល​សម្រាប់​យើង​ក្នុង​ការ​ដំឡើង​បរិក្ខា​រផ្គត់ផ្គង់​នៅ​ទីដាច់ស្រយាល​នេះ​។ យើង​ចង់​ធ្វើ​ជា​គំរូ​សម្រាប់​ថាមពល​ស្អាត និង​ចីរភាព​ ហើយ​យើ​ង​នៅមាន​ការ​ចូលរួម​ជា​ច្រើន​ទៀត​។ យើង​មាន​ផែនការ​ប្រើប្រាស់​ថាមពល​កកើត​ទាំង​ស្រុង​»។

​ប៉ុន្ដែ​ការ​អនុវត្ដ​រីសត​បៃតង​ទាំង​ស្រុង​ពិតជា​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ចាប់​ពី​ការ​ផ្លាស់​ប្ដូរ​សម្ភារ​ផ្ទះបាយ​រហូត​ដល់​សេវាកម្ម​ដឹកជញ្ជូន​។

លោក Lehmann បាន​និយាយថា​៖ «នៅមាន​រឿង​ច្រើន​ទៀត​ត្រូវ​ធ្វើ​។ ជាក់ស្ដែងចំពោះ​ការ​វេចខ្ចប់​ យើង​នៅផលិត​ប្លាស្ទិកពេល​ទិញ​គ្រឿង​ផ្សំ​សម្រាប់​ផ្ទះបាយ​ជាដើម​។ រ៉ឺម៉ក​របស់​យើង​នៅ​ប្រើ​ប្រេង​សាំង​នៅឡើយ​។ ការ​ប្រើ​ប្រាស់​ទឹក​ក៏​ត្រូវ​ធ្វើ​ឱ្យ​ប្រសើរ​ ខណៈនៅក្នុង​តំបន់ និង​ពិភពលោក​មាន​ការ​ខ្វះ​ខាត​ខ្លាំង​»។

លោក សុខលាភ ក៏បាន​លើកឡើងថា ការ​កាត់​បន្ថយ​ឧស្ម័ន​កាបូនិក ​ត្រូវ​​កាត់​បន្ថយ​ផលិតផល​ប្រូតេអ៊ីន​ពី​សាច់ និង​ផ្សព្វផ្សាយ​ប្រូតេអ៊ីន​ពី​រុក្ខជាតិ​ ដូចជា​បន្លែ​ និង​ផ្លែឈើ​ជាដើម​។

ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ធំទូលាយ​ជាង ១៣០​ ហិកតា​ ផ្ទះកសិដ្ឋាន​តុកកែញញឹម ជាទី​ដែល​ភ្ញៀវ​អាច​រក្សា​នូវ​គម្លាត​សុវត្ថិភាព​ ដោយសារតែ​ផ្ទះឈើ​នីមួយៗ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា និង​ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​តូចធំ និង​បន្លែ​បង្កា​រជាច្រើន​ប្រភេទ។​

ផ្ទះកសិដ្ឋាន​បង្កើត​បរិយាកាស​សកម្មភាព​ខាង​ក្រៅអគារ ដូចជាភ្ញៀវ​ស្នាក់​នៅ​ផ្ទះ​ឈើ​នេះ​អាច​ជិះ​កង់​លើ​បរិវេណ​ដី​ធំទូលាយ ហើយ​ពួកគេ​ក៏អាច​ស្វែង​យល់​ពី​ការ​ដាំ​ដុះ​បន្លែ​ ក៏ដូចជា​ទិញ​កសិផល​ទាំង​នោះ​ថែមទៀត​។ ភ្ញៀវ​ក៏អាច​ទស្សនា​ពី​ការ​ចិញ្ចឹម​សត្វ​របស់​អ្នក​ភូមិ​គំរូ​ ដែល​ពួកគេ​ត្រូវបាន​ជម្លៀស​ចេញ​ពី​តំបន់​អភិវឌ្ឍ​ន៍ក្នុង​ទីក្រុង​។

ផ្ទះឈើ​ទាំង​នោះ​កសាង​ឡើង​ខ្ពស់​ផុត​ពី​ដី ដែល​ជួយ​ឱ្យ​មាន​ចរន្ដ​ខ្យល់​ចេញ​ចូល​ល្អ​ ខណៈ​ភោជនីយដ្ឋាន​គ្មាន​ជញ្ជាំង​ ជាទីដែល​ភ្ញៀវ​ទទួលទាន​អាហារ​ពី​កសិផល​ស្រស់ៗ ផ្ដល់​នូវ​បរិយាកាស​ផាសុកភាព​បែប​ធម្មជាតិ​។

លោក សុខលាភ បា​នប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ថា៖ «​វិធានការ​ការពារ​ជំងឺកូវីដ ១៩ ទាំង​អស់​ត្រូវបាន​អនុវត្ដ​ ហើយ​ភ្ញៀវ​ជា​លក្ខណៈ​គ្រួសារ និង​ក្រុម​តូចៗ អាច​ទទួល​បាន​នូវ​បទពិសោធ​ការ​កម្សាន្ដ​នានា ដូចជាការហាត់ប្រាណ និង​ជិះកង់ ដើរ​ទស្សនា​តាម​ចម្ការ​ដំណាំ​ និង​ហាង​សិប្បកម្ម​»។

លោក​បន្ដថា​៖ «​ច្បាស់ណាស់ ភ្ញៀវ​របស់​យើង​រីករាយជាមួយ​អាហារ​បេះពីរង​បន្លែ​ក្រោម​ស្នាដៃ​មេចុងភៅ អ៊ុន នួន នៅ​កន្លែង​ទទួលទាន​ចំនួន​ ៣ កន្លែង​របស់​យើង​ ដែល​មាន​លក្ខណៈ​ទូលាយ​សម្រាប់​ការ​រក្សា​គម្លាត​សុវត្ថិភាព​»។

ផ្ទះ​កសិដ្ឋាន​តុកកែញញឹម ស្ថិត​នៅ​ក្នុង​ឃុំ​ត្បែង​ខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្ដ​កំពង់ឆ្នាំង ចម្ងាយ​ប្រមាណ ៧០​ គីឡូម៉ែត្រ ​ពី​រាជធានីភ្នំពេញ​៕

ហេង វុធ្ធី

Postkhmer

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន