បច្ចុប្បន្ន បងប្អូនជនជាតិ ខ្មែរ នៅភូមិភាគខាងត្បូងឬហៅថាតំបន់ ណាមបូ មានវត្តជាង ៤៦០ វត្ត ដោយមានបណ្ដាលក្ខណៈរូបចម្លាក់សិល្បៈគំនូរដ៏ល្អឯក ពិធីបុណ្យប្រពៃណីជាច្រើនដូចជា៖ ចូលឆ្នាំថ្មី សែនដូនតា អកអំបុក ។ល។ ព្រមជាមួយទម្រង់សិល្បៈដ៏ល្អឯកជាច្រើនប្រភេទដូចជា៖ ល្ខោនយូកេ របាំ ភ្លេងពិណពាទ្យ... ។ល។ នេះជាមូលដ្ឋានគ្រឹះដើម្បីខេត្ត ក្រុងទាំងឡាយស្ថាបនាអោយលេចចេញជារូបរាងបណ្តើរៗ នូវផលិតផលទេសចរណ៍ដោយឡែកផ្សេងៗ ទាក់ទាញភ្ញៀវទេសចរមកពីទីជិតទីឆ្ងាយ។
![]() |
![]() |
![]() |
យុវនារី ខ្មែរ សម្តែងចង្វាក់របាំប្រពៃណីនៅភូមិវប្បធម៌ទេសចរណ៍ ខ្មែរ នៅឃុំ លឿងហ្វា ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ) |
ពង្រីកឧត្តមភាពអំពីស្ថាបត្យកម្ម វប្បធម៌ខាងព្រលឹងវិញ្ញាណ ខេត្ត ត្រាវិញ បានបង្កើតខ្សែទេសចរណ៍មានលក្ខណៈដាច់ដោយឡែកជាច្រើននិងគោលដៅ ទេសចណ៍ដ៏ទាក់ទាញផ្សេងៗ តួយ៉ាងដូចជា៖ វត្ត កំពង់ និគ្រោធ (កំពង់ជ្រៃ) នៅទីរួមស្រុក ចូវ ថាញ់ (ស្រុក ចូវថាញ់) វត្ត កំពង់ ពោធិព្រឹក្សបង្រៃចាស់ នៅឃុំ ហាមតឹន (ស្រុក ត្រាគូ) ភូមិទេសចរណ៍វប្បធម៌ ខ្មែរ នៅឃុំ លឿងហ្វា (ស្រុក ចូវថាញ់) ។ល។
![]() |
ឈុតឆាកសម្តែងដ៏ល្អឯកមួយនៃក្រុមសិល្បៈសាកលវិទ្យាល័យ ត្រាវិញ ក្នុងទិវាមហោស្រពវប្បធម៌ - កីឡានិងទេសចរណ៍នៃបងប្អូនជនជាតិ ខ្មែរ ណាមបូ |
ពេលចូលរួមសកម្មភាពទេសចរណ៍ទាំងនោះ បងប្អូនជនជាតិ ខ្មែរ មានចំណូលបន្ថែមផងហើយថែមទាំងមានឱកាសផ្សព្វផ្សាយវប្បធម៌ ទំនៀមទម្លាប់ជនជាតិទៀតផង។ ជាមួយនឹងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ផ្សេងៗ ខេត្ត ត្រាវិញ ឆ្ពោះទៅរកគោលដៅទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ២,៥ លានលើកនាក់ក្នុងឆ្នាំ ២០២៥ ចំណូលសរុបសម្រេចជាង ១.៦០០ ពាន់លានដុង។
![]() |
ល្បែងប្រជាប្រិយផ្សេងៗ ត្រូវបានរៀបចំឡើងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវត្ត កាយឌួកលើន (កាយ ឌួកធំ) ឃុំ ង៉ុកជុក ស្រុក យ៉ុងរៀង (ខេត្ត កៀនយ៉ាង) |
ត្រូវបានចាត់ទុកថាជាដែនដីសម្បូរទៅដោយបុណ្យទានផ្សេងៗ ខេត្ត សុកត្រាំង ផ្តល់អាទិភាពទៅលើការអភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់ទៅនឹងទេសចរណ៍វប្បធម៌បុណ្យទាន ទេសចរណ៍អេកូឡូស៊ី សម្រាកលំហែកាយព្រមទាំង អភិវឌ្ឍបណ្តុំ ខ្សែ កម្មវិធីផ្សារភ្ជាប់ទៅនឹងតម្លៃវប្បធម៌រូបីយនិងអរូបីយរបស់បងប្អូនជនជាតិ ខ្មែរ ។ល។
អញ្ជើញមកកាន់ខេត្ត សុកត្រាំង ភ្ញៀវទេសចរអាចចូលរួមពិធីបុណ្យមួយចំនួនដូចជា៖ បុណ្យសែនដូនតា អកអំបុក - ប្រណាំងទូក - ង កឋិនទាន... អញ្ជើញទស្សនាវត្តអារាមដ៏ល្អឯកផ្សេងៗ ដូចជា៖ វត្ត ស្រឡូង នៅឃុំ ដាយ តឹម (ស្រុក មីស្វៀន) វត្ត សិរីតេជោ មហាទុប នៅសង្កាត់លេខ ៣ (ទីក្រុង សុក ត្រាំង) ។ល។ ឬអញ្ជើញទៅកាន់ចំណុចទេសចរណ៍សហគមន៍ដ៏គួរឱ្យទាក់ ទាញ៖ បណ្តុំទេសចរណ៍ សហគមន៍ភូមិ ភឿងអាន ៣ នៅ ឃុំ ហ៊ឹងភូ (ស្រុក មីទូ) បណ្តុំសហគមន៍ទេសចរណ៍កូនកោះ មីភឿក នៅឃុំ ញើនមី (ស្រុក កេសាច់) ។ល។
![]() |
វត្តអារាមតំណាងអោយរូបភាពនៃស្រុកភូមិនិងសម្រស់ក្នុងទំនៀមទម្លាប់ វប្បធម៌ ជំនឿរបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ |
![]() |
ផ្ទាំងគំនូរលើជញ្ជាំងស្តីពីជីវប្រវត្តិរបស់ព្រះពុទ្ធក្នុងព្រះ វិហារនៃវត្ត ផ្នោដូង ភូមិ យ៉ុងលើន ឃុំ ដាយអាន ស្រុក ត្រាគូ (ខេត្ត ត្រាវិញ) |
![]() |
រូបចម្លាក់យក្សតែងលេចឡើងក្នុងបរិវេណវត្តអារាមដោយមានអត្ថន័យកម្ចាត់ខ្មោចបីសាច សភាវៈអាក្រក់ អកុសលកម្ម... ទទួលស្វាគមន៍កុសលកម្ម សភាវៈល្អ សេចក្តីសុខចម្រើន សំណាងល្អ |
![]() |
ទស្សនីយភាពសម្ដែងបង្ហាញឡើងវិញទិដ្ឋភាពភូមិរបរសិប្បកម្មកែច្នៃអំបុកប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត សុកត្រាំង ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យអកអំបុករបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ |
ការទាញយកផលពីភាពខុសប្លែក លក្ខណៈដ៏វិសេសវិសាលដើម្បីធ្វើពិពិធកម្មផលិត ផលទេសចរណ៍ កំពុងជាទិសដៅសមស្រប ជួយកំណត់ជំហរនៃពាណិជ្ជសញ្ញាទេសចរណ៍ដោយឡែក សម្រាប់ខេត្តក្រុងនីមួយៗ ផងហើយរួមចំណែក ក្នុងការអភិរក្ស ពង្រីកតម្លៃបេតិកភណ្ឌអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ណាមបូ ទៀតផង៕
dantocmiennui
មតិពីមិត្តអ្នកអាន