Trending now

លើកកម្ពស់សិទ្ធិកុមារនិងសិទ្ធិយុវជននៅវៀតណាមសម្រាប់ដំណាក់កាល ២០២១- ២០២៦

14:28 | 09/10/2021 យោងតាមវិឡុសំលេងវៀតណាម

នាថ្ងៃទី ៧ ខែតុលា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងអង្គការ Plan International នៅវៀត ណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកម្មវិធីលើកកម្ពស់សិទ្ធិកុមារនិងសិទ្ធិយុវជននៅវៀតណាមសម្រាប់ដំណាក់កាល ២០២១- ២០២៦។

អង្គការ Plan International វៀតណាមបានប្រមូលថវិកាចំនួន ២៦,៣ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះដោយទឹកជំនន់ នៅខេត្ត Quang Binh និង ខេត្ត Quang Tri អង្គការ Plan International វៀតណាមបានប្រមូលថវិកាចំនួន ២៦,៣ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះដោយទឹកជំនន់ នៅខេត្ត Quang Binh និង ខេត្ត Quang Tri
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលណែនាំឱ្យក្រុមហ៊ុន JC International Airlines យកចិត្តទុកដាក់ថែរក្សាបុគ្គលិកខ្មែរបម្រើការងារ​ឱ្យក្រុមហ៊ុន ខណៈ COVID-19 ត រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលណែនាំឱ្យក្រុមហ៊ុន JC International Airlines យកចិត្តទុកដាក់ថែរក្សាបុគ្គលិកខ្មែរបម្រើការងារ​ឱ្យក្រុមហ៊ុន ខណៈ COVID-19 ត
លេខាទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត លោក Nguyen Anh Tuan និងលោកស្រី Sharon Maree Kane នាយកអង្គការ Plan International ប្រចាំនៅវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២១-២០២៦ ។
លេខាទី ១ នៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត លោក Nguyen Anh Tuan និងលោកស្រី Sharon Maree Kane នាយកអង្គការ Plan International ប្រចាំនៅវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២១-២០២៦ ។

កម្មវិធីនេះមានគោលបំណង លើកកម្ពស់សិទ្ធិកុមារនិងសិទ្ធិយុវជននៅវៀតណាម ធានាសមភាព យេនឌ័រតាមរយៈសកម្មភាពនិងគម្រោងក្នុងវិស័យអាទិភាព ពីរគឺការបង្ការនិងទប់ទល់ជាមួយអំពើហិង្សាផ្អែកលើយេនឌ័រ និងធ្វើឱ្យប្រសើរឡើងនូវបំណិនជីវិត ជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍអាជីពរបស់យុវជន។ កម្មវិធីនេះរួមមានគម្រោងចំនួន ០៤ ផងដែរ។ សកម្មភាពនិងគម្រោងនានានឹងប្រព្រឹត្តទៅនៅតាមបណ្តាខេត្តក្រុងជាច្រើនដូចជាហាណូយ Quang Binh, Quang Tri, Kon Tum, Lai Chau, Ha Giang ហើយចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២៦ ដោយផ្អែកលើបទប្បញ្ញត្តិនៃច្បាប់វៀតណាម សន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក គោលនយោបាយការពារកុមារនិងគោលនយោបាយប្រឆាំងអំពើពុករលួយនិងការក្លែងបន្លំរបស់អង្គការ Plan។

នៅក្នុងពិធីចុះហត្ថលេខា លោកស្រី Sharon Maree Kane នាយកនៃអង្គការ Plan អន្តរជាតិនៅវៀតណាមបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការ Plan អន្តរជាតិនៅវៀតណាមក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហភាពយុវជននិងធានាការពារសិទ្ធិកុមារនិងយុវជន នៅវៀត ណាម៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា