Trending now

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលណែនាំឱ្យក្រុមហ៊ុន JC International Airlines យកចិត្តទុកដាក់ថែរក្សាបុគ្គលិកខ្មែរបម្រើការងារ​ឱ្យក្រុមហ៊ុន ខណៈ COVID-19 ត

16:46 | 25/06/2020

ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិលបានណែនាំឱ្យក្រុមហ៊ុនត្រូវរៀបចំផែនការយុទ្ធសាស្ត្រ ឱ្យបាន​ល្អត្រៀមសម្រាប់ក្រោយវិបត្តិជំងឺ COVID-19 ចប់ និងយកចិត្តទុកដាក់ថែរក្សាធន​ធាន​មនុស្ស ជាពិសេសបុគ្គលិកខ្មែរដែល​បម្រើការងារ​ឱ្យក្រុមហ៊ុន ត្រូវរក្សាពួកគាត់ទុកបម្រើ​ការ​ងារវិញនៅពេលវិបត្តិ COVID-19 ត្រូវបញ្ចប់។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលណែនាំឱ្យក្រុមហ៊ុន JC International Airlines យកចិត្តទុកដាក់ថែរក្សាបុគ្គលិកខ្មែរបម្រើការងារ​ឱ្យក្រុមហ៊ុន ខណៈ COVID-19 ត្រូវបញ្ចប់

ការលើកឡើងរបស់ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួល​បន្ទុករដ្ឋលេខា​ធិការដ្ឋានអាកាសចរណ៍​ស៊ីវិល ក្នុងឱកាសអនុញ្ញាតឱ្យលោក Zhao Wei ប្រធានក្រុមប្រឹក្សាភិបាល និងលោក Tang Chun អគ្គនាយក របស់ក្រុមហ៊ុនអាកាសចរណ៍ JC International Airlines ចូល​ជួបសម្ដែង ការគួរសម និងពិភាក្សាការងារស្តីពីស្ថានភាព អាជីវកម្មក្រុមហ៊ុន នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ក្នុងគ្រាលំបាកដែលយើង​មិនមាន​ការ​ហោះហើរច្រើនក្រុមហ៊ុនត្រូវរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានល្អត្រៀមសម្រាប់​ក្រោយ​​​វិបត្តិជំងឺ COVID-19 ចប់ និងយកចិត្តទុកដាក់ថែរក្សាធនធានមនុស្ស ជាពិសេស បុគ្គលិក​ខ្មែរដែល​បម្រើការងារ​ឱ្យក្រុមហ៊ុន ត្រូវរក្សាពួកគាត់ទុកបម្រើការងារវិញនៅ​ពេលវិបត្តិ COVID-19 ត្រូវបញ្ចប់។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះ​ក្រុមហ៊ុនអាកាស​ចរណ៍ JC International Airlines បើទោះបីមានការលំបាកយ៉ាងណាក៏ដោយក៏ក្រុម​ហ៊ុននៅ​តែធ្វើការហោះហើរដឹកអ្នកដំណើរដែលនៅជាប់គាំងក្នុងប្រទេសនានាតាមលទ្ធភាពក្នុងទម្រង់ជើងហោះហើរពាណិជ្ជកម្ម។ ឯកឧត្ដមបានចាត់ទុកសកម្មភាពទាំងអស់នេះគឺ​ជាការ​ចូលចំណែកយ៉ាងសកម្មក្នុងការបន្ថយការលំបាករបស់ប្រទេសកម្ពុជា និងជួយដឹកពលរដ្ឋ​ខ្មែរ​មក​កាន់មាតុប្រទេសវិញ។

លោក Zhao Wei ប្រធានក្រុមប្រឹក្សាភិបាលបានរាយការណ៍​អំពីសកម្មភាព​អាជីវកម្ម​ក្រុមហ៊ុនក្នុងពេលដ៏លំបាកនៃវិបត្តិជំងឺ COVID-19 នាចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ និង​ស្នើសុំអនុសាសន៍ណែនាំពីឯកឧត្តម រដ្ឋមន្ត្រីបន្ទុករដ្ឋ​លេខាធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល ដើម្បីរៀបចំផែនការយុទ្ធសាស្ត្របន្ត​ថែម​ទៀត៕

(ប្រភពព័ត៌មាន: akp.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស