Trending now

អង្គការ Plan International វៀតណាមបានប្រមូលថវិកាចំនួន ២៦,៣ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភដល់ជនរងគ្រោះដោយទឹកជំនន់ នៅខេត្ត Quang Binh និង ខេត្ត Quang Tri

16:53 | 30/10/2020 (បកប្រែដោយឌីណា)

យុគសម័យ - អង្គការ Plan International កំពុងមានសកម្មភាពជាច្រើននិងជួយគាំទ្រប្រជាចន នៅខេត្ត Quang Binh និង ខេត្ត Quang Tri បន្ទាប់ពីរងគ្រោះមហន្តរាយធម្មជាតិ។ ខេត្តទាំងពីរ នេះគឺជាតំបន់ប្រតិបត្តិការរបស់អង្គការ Plan International ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះដែលជួយឧបត្ថម្ភកុមារចំនួន ១ ម៉ឺននាក់ នៅឃុំចំនួន ៣០ ។

ទឹកប្រាក់សរុបចំនួន ២៦,៣ ពាន់លានដុងត្រូវបានគេរំពឹងថា​នឹង​ចំណាយក្នុងរយៈពេល ៦ ខែ ដែលចែកជា ៣ ដំណាក់កាលនិងជួយ​ឧបត្ថមដោយផ្ទាល់ដល់ប្រជាជនចំនួន ២០០.០០០ នាក់​ ដែល​មានអាទិភាពពិសេសសម្រាប់គ្រួសារមានអ្នកបាត់បង់ជីវិត គ្រួសារ​ជនពិការ កុមារឬស្ត្រីមានផ្ទៃពោះ /ស្ត្រីចិញ្ចឹមទារក ​គ្រួសារក្រីក្រ​និងគ្រួសារឧបត្ថម្ភកុមារ។

ដំណាក់កាលទី ១ ផ្តល់ជំនួយបន្ទាន់ចំនួន ៤,១ ពាន់លានដុង​សម្រាប់ជួយឧបត្ថម្ភដោយ​ស្បៀងអាហារនិងវត្ថុចាំបាច់។ ដំណាក់កាលទី ២ រួមមាន​ថវិកាចំនួន ១១.៥ ពាន់លានដុង ​សម្រាប់កញ្ចប់ឧបត្ថម្ភជាសាច់ប្រាក់​ ការងារអនាម័យបរិស្ថាន​និងជួយក្មេងៗ ត្រឡប់ទៅសាលារៀនវិញ។ ដំណាក់កាលទី ៣ មានទឹកប្រាក់ ១០,៧ ពាន់លានដុង​ផ្តោតលើការស្តារជីវភាពរស់​នៅឡើងវិញ​ ដែលបានកសាងនិងអនុវត្តដោយយុវជនក្នុងតំបន់។

ប្រជាជននៅស្រុក Le Thuy ខេត្ត Quang Binh នៅក្នុងប៉ុន្មានថ្ងៃ បន្ទាប់ពីព្យុះប្រវត្តិសាស្ត្រកើតឡើង នៅភាគកណ្តាល​នៃ​ប្រទេសវៀតណាម​។

លោកស្រី Sharon Kane នាយិការប្រចាំប្រទេស​នៃអង្គការ Plan International បានសង្កត់ធ្ងន់ថា“ យើងតែងតែយកចិត្តទុកដាក់​លើ​ក្មេងស្រីដែលរងគ្រោះយ៉ាងដូចម្តេច ដោយសារ​គ្រោះមហន្តរាយធម្មជាតិ​និងអាទិភាពសម្រាប់​តម្រូវការរ​បស់​ពួកគេជាមុន។ យើងធានាបានសំលេងនិងតួនាទីរបស់ក្មេងស្រីត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគ្រប់ដំណាក់កាលនៃដំណើរការពីជួយគាំទ្រឬវិធីជួយគាំទ្រ។ ការជួយគាំទ្រនឹងមិនមានប្រសិទ្ធិភាពទេ ប្រសិនបើវា​មិនផ្អែកលើ​តម្រូវការរបស់ក្មេងស្រី។” ។

អង្គការ Plan International គឺជាអង្គការក្រៅ​រដ្ឋាភិបាល​និង​មិនរកប្រាក់ចំណេញមួយដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៥៥ ក្នុងវិស័យសិទ្ធិកុមារ ​ជាពិសេសក្មេងស្រី ដែលមានគោលបំណង​លុបបំបាត់ភាពក្រីក្រនិងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយសម្រាប់កុមារ។ នៅប្រទេសវៀតណាម អង្គការ Plan International បានប្រតិបត្តិការ​ចាប់តាំងពីឆ្នាំ ១៩៩៣ ។ រហូតមកដល់ពេលនេះ​ អង្គការនេះ​បាន​ជួយធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់កុមារ គ្រួសារនិងសហគមន៍ជាង ២០០.០០០ នាក់ នៅក្នុងឃុំចំនួន ៩០ នៃខេត្តចំនួន ៩ នៅទូទាំងប្រទេស។ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២១ គោលដៅរបស់អង្គការ Plan International គឺជួយគាំទ្រក្មេងស្រី ២ លាននាក់ នៅប្រទេសវៀតណាមឱ្យរៀន​ដឹកនាំ​សម្រេចចិត្ត​និងអភិវឌ្ឍឱ្យបានគ្រប់ជ្រុងជ្រោយ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤