យុគសម័យ - នាថ្ងៃទី ២ ខែតុលា ក្រុមការងារពិសេសនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននៃខេត្ត An Giang ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Thuong Le - មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដែលរៀបចំឡើងពិធីប្រគល់គ្រឿងឧបភោគបរិភោគចាំបាច់ ដើម្បីជួយឧបត្ថមល់ជនជាតិចាម នៅឃុំ Khanh Binh ស្រុក An Phu , ខេត្ត An Giang។
ក្រុមការងារនេះបានប្រគល់អំណោយចំនួន ២០០ កញ្ចប់(អង្ករ ១០ គីឡូក្រាម ប្រេងឆាំ ទឹកស៊ីអ៊ីវ ស្ករ ប៊ីចេង និងម៉ាស់ពេទ្យ) ដល់គ្រួសារជាជាតិចាម នៅឃុំឃុំ Khanh Binh ស្រុក An Phu , ខេត្ត An Giang។ អំណោយទាំងអស់មានតំលៃប្រហែល ៥៥ លានដុងដែលគៀងគរពីសង្គម។
![]() |
លោកវរសេនីយ៍ឯក Nguyen Thuong Le - មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang បានជូនអំណោយឧបត្ថម្ភដល់ប្រជាជនចាមនៅឃុំ Khanh Binh ស្រុក An Phu , ខេត្ត An Giang ។ |
![]() |
លោកវរសេនីយ៍ឯកបំរុង Le Hoang Viet អនុប្រធាន នយោបាយនៃកងទ័ពការពារព្រំដែនខេត្ត An Giang បានប្រគល់អំណោយដល់គ្រួសារជាជាតិចាមនីមួយៗនៅឃុំ Khanh Binh ស្រុក An Phu , ខេត្ត An Giang។ |
![]() |
កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនដឹកជញ្ជូនអំណោយទៅកាន់គ្រួសារចាមនីមួយៗ។ |
នេះគឺជាសកម្មភាពជាក់ស្តែងរបស់កងទ័ពការពារព្រំដែនខេត្ត An Giang ដើម្បីជួយឧបត្ថម្ភ និងលើកទឹកចិត្តទាន់ពេលវេលាដល់ប្រជាជនចាមក្នុងកាលៈទេសៈលំបាកដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ -១៩ រួមចំណែកជួយបងប្អូនជនជាតិចាមឱ្យមានស្ថេរភាពនិងខិតខំប្រឹងប្រែងជំនះរាល់ការលំបាក ហើយ“ ឈ្នះ” រោគរាតត្បាត៕

thoidai.com.vn
មតិពីមិត្តអ្នកអាន