Trending now

សហគមន៍អណិកជនវៀតណាមជួយឧបត្ថម្ភគម្រោងស្ពាននិងផ្លូវនៅខេត្តកំពតរបស់កម្ពុជា

11:18 | 28/09/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា សមាគមន៍ខ្មែរ-វៀតណាមខេត្តកំពត បានសហការជាមួយអាជ្ញាធរក្រុងកំពត រៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន និងផ្លូវមិត្តភាព ដើម្បីជួយសម្រួលតម្រូវការធ្វើដំណើរ និងប្រកបរបររកស៊ីសម្រាប់សហគមន៍មូលដ្ឋាន ក្នុងនោះមានប្រជាជនដើមកំណើតវៀតណាមជាច្រើន។

ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរណសិរ្សនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរណសិរ្សនៃប្រទេសទាំងពីរវៀតណាម - កម្ពុជា
ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩
តំណាងថ្នាក់ដឹកនាំក្រុងកំពត និងតំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ កាត់ខ្សែបូដើម្បីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការស្ពាន និងផ្លូវមិត្តភាព (រូបថត៖ vnanet.vn)
តំណាងថ្នាក់ដឹកនាំក្រុងកំពត និងតំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ កាត់ខ្សែបូដើម្បីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការស្ពាន និងផ្លូវមិត្តភាព (រូបថត៖ vnanet.vn)

សំណង់នេះរួមមានស្ពាន និងផ្លូវដែលមានប្រវែងប្រមាណ ៥០ ម៉ែត្រ នៅក្រុងកំពត ខេត្តកំពត។ សំណង់នេះចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីខែសីហា ឆ្នាំ២០២១។ នេះជាគម្រោងក្រោមហិរញ្ញប្បទានពីស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ អង្គការ សហគ្រាស និងបុគ្គលជនជាតិវៀតណាមនៅកម្ពុជា។

អភិបាលរង នៃគណៈអភិបាលក្រុងកំពត លោក Men Vannara បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃសំណង់នេះ ព្រមទាំងចាត់ទុកថាស្ពាននេះមានតម្លៃធំធេងដែលជួយឲ្យកុមារក្នុងមូលដ្ឋានទៅសាលារៀនដោយសុវត្ថិភាព ជាពិសេសនៅរដូវភ្លៀងធ្លាក់ដោយសារព្យុះ និងបង្ករភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការធ្វើដំណើរ និងប្រកបរបររកស៊ីផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង