Trending now

របបអាហារល្អ អាចជួយការពារមនុស្សពីជំងឺកូវីដ-១៩

11:09 | 20/09/2021 ហេង វុធ្ធី

ថ្មីៗនេះ ការសិក្សាមួយបានបង្ហាញថា អ្នកមានរបបអាហារល្អចំពោះសុខភាពដូចជាទទួលទានបន្លែ ផ្លែឈើជាដើម អាចកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ បានប្រមាណ ៩ភាគរយ ព្រមទាំងអាចការពារមិនឱ្យអ្នកជំងឺ កូវីដ-១៩ ឈានទៅរកអាការៈធ្ងន់ធ្ងរខ្លាំងបាន ៤១ភាគរយ ។

និស្សិតអន្តរជាតិកម្ពុជាស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺនឹងកូវីដ -១៩ នៅប្រទេសវៀតណាម និស្សិតអន្តរជាតិកម្ពុជាស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺនឹងកូវីដ -១៩ នៅប្រទេសវៀតណាម
គាំទ្រគំនិតផ្តួចផ្តើមចំនួន ២៩ របស់យុវជន ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ គាំទ្រគំនិតផ្តួចផ្តើមចំនួន ២៩ របស់យុវជន ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩
របបអាហារល្អ អាចជួយការពារមនុស្សពីជំងឺកូវីដ-១៩
របបអាហារល្អ អាចជួយការពារមនុស្សពីជំងឺកូវីដ-១៩

ការសិក្សាថ្មីមួយ ដែលដឹកនាំដោយអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Massachusetts និងមានទំនាក់ទំនងជាមួយសាលាវេជ្ជសាស្ត្រ Harvard បានបោះពុម្ពផ្សាយលើទំព័រ Gut ថា អ្នកមានរបបអាហារល្អចំពោះសុខភាព ដូចជាបន្លែ ផ្លែឈើជាដើម នឹងប្រឈមហានិភ័យទាប ក្នុងការឆ្លងជំងឺកូវីដ-១៩។ លើសពីនេះ បើទោះជាបានឆ្លងជំងឺកូវីដ-១៩ ហើយក្តី វាក៏ជួយមិនឱ្យអ្នកជំងឺមានអាការៈធ្ងន់ធ្ងរខ្លាំងដែរ។

ការសិក្សានេះ បានធ្វើឡើងដោយពិនិត្យទិន្នន័យលើអ្នកចូលរួមចំនួន ៥៩២.៥៧១ នាក់ នៅអាម៉េរិក និងអង់គ្លេស។ នៅពេលចាប់ផ្តើមការសិក្សា អ្នកចូលរួមបានបំពេញកម្រងសំណួរមួយចំនួនដែលសួរអំពីទម្លាប់នៃការទទួលទានរបបអាហារមុនពេលមានជំងឺរាតត្បាត។

ក្នុងអំឡុងពេលតាមដាន អ្នកចូលរួមចំនួន ៣១.៨៣១ នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកចូលរួមសរុបជិត៦លាននាក់ បានឆ្លងជំងឺកូវីដ-១៩។ ការសិក្សាបានបង្ហាញថាអ្នកដែលបានទទួលទានអាហារសុខភាព បានកាត់បន្ថយហានិភ័យប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ បានប្រមាណ ៩ភាគរយ និងអាចកាត់បន្ថយហានិភ័យបាន ៤១ភាគរយ ក្នុងការការពារមិនឱ្យអ្នកជំងឺកូវីដ-១៩ មានអាការៈធ្ងន់ធ្ងរខ្លាំង។

អ្នកដឹកនាំការស្រាវជ្រាវ លោក Jordi Merino បានអះអាងថា ការរកឃើញនេះគឺជាការអំពាវនាវដល់រដ្ឋាភិបាល និងភាគីពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ និងផ្តល់ភាពសំខាន់លើបញ្ហារបបអាហារ ដែលអាចជួយឱ្យមនុស្សមានសុខភាពល្អ និងសុខុមាលភាពជាមួយគោលនយោបាយដែលមានឥទ្ធិពល។ បើមិនដូច្នេះទេ ពិភពលោកនឹងប្រឈមការបាត់បង់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ដោយសារការកើនឡើងគួរឱ្យកត់សម្គាល់នៃភាពមិនស្មើគ្នាផ្នែកសុខភាពសង្គម។

លទ្ធផលនៃការសិក្សាបានអះអាងថាយុទ្ធសាស្ត្រសុខភាពសាធារណៈដែលជួយឱ្យមនុស្សទទួលបានអាហារល្អចំពោះសុខភាព នឹងអាចដោះស្រាយបញ្ហាសុខភាពសង្គម បានតាមរយៈការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ៕

ហេង វុធ្ធី

Thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា តាមរយៈសកម្មភាពបណ្តាញអាជីវកម្ម
គណៈប្រតិភូខេត្ត Gia Lai ផ្ញើសារជូនពរឆ្នាំថ្មីដល់ខេត្តព្រះវិហារ
គណៈប្រតិភូខេត្តដុងណៃបានទៅទស្សនា និងជូនពរឆ្នាំថ្មីដល់ខេត្តត្បូងឃ្មុំ