Trending now

គាំទ្រគំនិតផ្តួចផ្តើមចំនួន ២៩ របស់យុវជន ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩

11:14 | 18/09/2021

យុគសម័យ - នៅថ្ងៃទី ១៥ ខែកញ្ញា គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញសហការជាមួយមូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) នៅវៀតណាមនិងក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតាមប្រព័ន្ធវីដេអូ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់ពលករយុវជននាំចេញទៅទីផ្សារបរទេសដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅខេត្តចំនួន ៣ គឺ Nghe An - Ha Tinh - Quang Tri ។

តម្លៃមាសនៅថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២០៖ តម្លៃមាសបានធ្លាក់ចុះដោយសេរីបន្ទាប់ពីយប់ចុងក្រោយ តម្លៃមាសនៅថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០២០៖ តម្លៃមាសបានធ្លាក់ចុះដោយសេរីបន្ទាប់ពីយប់ចុងក្រោយ
គយវៀតណាមបានចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី ២៩ តាមប្រព័ន្ធអនឡាញ គយវៀតណាមបានចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី ២៩ តាមប្រព័ន្ធអនឡាញ
គាំទ្រគំនិតផ្តួចផ្តើមចំនួន ២៩ របស់យុវជន ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩

នៅថ្ងៃទី ១៥ ខែកញ្ញា គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញសហការជាមួយមូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) នៅវៀតណាមនិងក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតាមប្រព័ន្ធវីដេអូ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់ពលកររយុវជននាំចេញទៅទីផ្សារបរទេសដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅខេត្តចំនួន ៣ គឺ Nghe An - Ha Tinh - Quang Tri ។

នេះគឺជាសកម្មភាពមួយក្រោមគម្រោងកាត់បន្ថយផលប៉ះពាល់នៃកូវីដ -១៩ លើប្រជាជនងាយរងគ្រោះដែលឧបត្ថម្ភថវិកាពីរដ្ឋាភិបាលជប៉ុនដោយមានការគាំទ្រផ្នែកបច្ចេកទេសពី UNFPA នៅវៀតណាម។

យុវជនដែលត្រូវទៅធ្វើការងារនៅក្រៅប្រទេសគឺជាមុខសញ្ញាមួយដែលរងផលប៉ះពាល់បំផុតពីការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ពួកគេភាគច្រើនបាត់បង់ការងារអ្នកខ្លះទៀតបានជំពាក់បំណុលគេ ដើម្បីចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃខណៈ ដែលអ្នកផ្សេងទៀតត្រូវវិលត្រលប់មកផ្ទះវិញ។ ទោះយ៉ាងណាក៍ដោយនៅពេលពួកគេវិលត្រឡប់មកវិញពួកគេក៏ប្រឈមនឹងបញ្ហានៃការធ្វើសមាហរណកម្មចូលទៅក្នុងទីផ្សារការងារក្នុងស្រុកវិញដែរ។

ប្រឈមមុខនឹងស្ថានការណ៍នោះសម្ព័ន្ធយុវជនមជ្ឈឹមបានសម្របសម្រួលជាមួយសម្ព័ន្ធយុវជនខេត្តទាំង ៣ នៃខេត្ត Nghe An - Ha Tinh - Quang Tri ដើម្បីជួយដល់យុវជនពលករដែលវិលត្រឡប់មកពីបរទេសរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ។

ដូច្នោះហើយគម្រោងនេះនឹងគាំទ្រគំនិតផ្តួចផ្តើមចំនួន ២៩ ស្តីពីការផ្លាស់ប្តូរការងារដើម្បីបង្កើនប្រាក់ចំណូលផ្តល់ចំណេះដឹងសុខភាពបន្តពូជនិងជំនាញជីវិតដល់យុវជន។ ការចំណាយលើការគាំទ្រសរុបនៃគម្រោងនេះគឺប្រហែល ២ ពាន់លានដុង ដែលនឹងត្រូវអនុវត្តរហូតដល់ចុងខែមីនាឆ្នាំ ២០២២ ។

នៅក្នុងពិធីលោកស្រី Naomi Kitahara តំណាង UNFPA ប្រចាំនៅប្រទេសវៀតណាមបានសន្យាថា UNFPA នៅវៀតណាមនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពយុវជនមជ្ឈឹមដើម្បីមិនឱ្យមានយុវជនវៀតណាមណាម្នាក់ត្រូវបោះបង់ចោលនៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិឡើយ៕

tuoitre.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា