Trending now

គយវៀតណាមបានចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី ២៩ តាមប្រព័ន្ធអនឡាញ

09:18 | 20/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៨ និង ១៩ ខែសីហា តំណាងប្រតិភូគយវៀតណាម លោក Mai Xuan Thanh - អនុប្រធានអគ្គនាយករងគយវៀតណាម និងតំណាងមន្ទីរនិងនាយកដ្ឋាន នានាបានចូលរួមក្នុងកិច្ចប្រជុំគយអាស៊ានលើកទី ២៩ តាមប្រព័ន្ធអនឡាញ ដែលត្រូវបានរៀបចំឡើងដោយគយមីយ៉ាន់ម៉ា។

តំណាងប្រតិភូគយវៀតណាម លោក Mai Xuan Thanh - អនុប្រធានអគ្គនាយករងគយវៀតណាម

នៅក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺ Covid-19 អាស៊ានបានបើកសម័យប្រជុំជាច្រើនក្នុងគោលបំណងពិភាក្សាអំពីវិធានការណ៍នានាដើម្បីឆ្លើយតបនឹងការរាតត្បាតដូចជា៖ បន្តរក្សាទីផ្សារអាស៊ានបើកចំហចំពោះពាណិជ្ជកម្មនិងការវិនិយោគ; ធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញជាពិសេសភាពចាំបាច់និងផលិតផលវេជ្ជសាស្ត្រ៖ ដាក់កំរិតលើការដាក់ចេញនូវគោលនយោបាយមិនចាំបាច់ ពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងតំបន់និងក្រៅតំបន់ ព្រមទាំងសិក្សាថែមទៀតនូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការរក្សាការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ ក្នុងជំនួបតាមប្រព័ន្ធអនឡាញនេះ អគ្គនាយកគយនៃប្រទេសទាំងអស់ក៏បានសម្តែងនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនានាដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃ ជំងឺកូវីដ១៩ និងបានសង្កត់ធ្ងន់លើតួនាទីរបស់អាជ្ញាធរគយនៃប្រទេសដទៃទៀតក្នុងការធានាការបើកទីផ្សារ និងបង្កភាពងាយស្រួលដល់ចលនាទំនិញតាមរយៈវិធានការណ៍ជាក់ស្តែងផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

លើកឡើងពីទស្សនៈរបស់គយវៀតណាមលើខ្លឹមសារដែលបានពិភាក្សាក្នុងកិច្ចប្រជុំនេះ អគ្គនាយករងគយវៀតណាមលោក Mai Xuan Thanh បានគាំទ្រនិងឯកភាពលើខ្លឹមសារនៃកិច្ចប្រជុំនេះ។ លោកអគ្គនាយករង Mai Xuan Thanh បានសង្កត់ធ្ងន់ថាគយវៀតណាមនឹងចូលរួមកាន់តែសកម្មថែមនៅក្នុងការងាររបស់ក្រុមស្រាវជ្រាវដើម្បីបង្កើនការចែករំលែកបទពិសោធន៍និងសិក្សាពីគំរូជោគជ័យរបស់បណ្តាប្រទេសនានាលើវិស័យដែលគយវៀតណាមចាប់អារម្មណ៍និងមានបំណងចង់ចូលរួមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: haiquanonline.com)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤