Trending now

និស្សិតអន្តរជាតិកម្ពុជាស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺនឹងកូវីដ -១៩ នៅប្រទេសវៀតណាម

11:08 | 19/09/2021

ដោយមានបំណងចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ វណ្ណ បុប្ផាថុម (អាយុ ២៣ ឆ្នាំ) និស្សិតអន្តរជាតិកម្ពុជានៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថស្ថាន Can Tho បានចូលរួមក្នុងការការពារជំងឺរាតត្បាតនៅទីក្រុង Can Tho និងទីក្រុងហូជីមិញ។

អង្គការ Helen Keller វៀតណាមគាំទ្រសម្ភារៈពេទ្យជូនដល់តំបន់ជាច្រើន នៅប្រទេសវៀតណាម ដើម្បីបង្ការនិងប្រឆាំងនឹងជំងឺ COVID-19 អង្គការ Helen Keller វៀតណាមគាំទ្រសម្ភារៈពេទ្យជូនដល់តំបន់ជាច្រើន នៅប្រទេសវៀតណាម ដើម្បីបង្ការនិងប្រឆាំងនឹងជំងឺ COVID-19
សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្តថៃប៊ិញ (Thai Binh) ឧបត្ថម្ភដល់និស្សិតអន្តរជាតិកម្ពុជាចំនួន ៣៧ នាក់ សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្តថៃប៊ិញ (Thai Binh) ឧបត្ថម្ភដល់និស្សិតអន្តរជាតិកម្ពុជាចំនួន ៣៧ នាក់
និស្សិតអន្តរជាតិកម្ពុជាស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺនឹងកូវីដ -១៩ នៅប្រទេសវៀតណាម
និស្សិតអន្តរជាតិកម្ពុជាស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺនឹងកូវីដ -១៩ នៅប្រទេសវៀតណាម

បច្ចុប្បន្ន បុប្ផាថុម កំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅទីក្រុងហូជីមិញ។ ក្រុមអ្នកស្ម័គ្រចិត្តនេះត្រូវបានដឹងថាមានសមាជិកចំនួន ២៥០ នាក់មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថានCan Tho ហើយបុប្ផាថុមគឺជានិស្សិតអន្តរជាតិកម្ពុជាតែមួយគត់ដែលចូលរួមក្នុងយុទ្ធនាការនេះ។

បុប្ផាថុមបាននិយាយថា នាងបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតចាប់តាំងពីទីក្រុង Can Tho ប្រកាសអោយមានគម្លាតសង្គម។ សកម្មភាពដំបូងដែលនាងបានចូលរួមគឺការតាមដានហេតុការនៅក្នុងសហគមន៍។ ការងាររបស់បុប្ផាថុមគឺគោះទ្វារពីផ្ទះមួយទៅផ្ទះមួយដើម្បីកត់ត្រាព័ត៌មានអំពីករណីសង្ស័យថាមានជំងឺកូវីដ-១៩ ។ នាងតែងតែត្រៀមខ្លួនគ្រប់ពេលវេលា នៅពេលដែលទទួលការបញ្ជាអោយធ្វើការបន្ទាន់។

បុប្ផាថុមបាននិយាយ “នៅពេលនេះកិច្ចការសាលាត្រូវបានផ្អាក ប៉ុន្តែខ្ញុំមិនអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញបានទេដោយសារជំងឺកូវីដ -១៩ ដែលមានភាពស្មុគស្មាញនៅក្នុងប្រទេសទាំងពីរ។ ខ្ញុំគិតថាពេលវេលានេះគឺជាពេលវេលាមានន័យបំផុតក្នុងការចូលរួមស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅក្នុងប្រទេសវៀតណាម។ មិត្តភក្តិខ្ញុំជាច្រើនដែលកំពុងសិក្សានៅបរទេសដូចខ្ញុំ ក៏មានគំនិតដូចគ្នាដែរ។”

នៅពេលសាកលវិទ្យាល័យវេជ្ជសាស្ត្រ និងឱសថស្ថាន​ Can Tho បានអំពាវនាវរកអ្នកស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការ Can Tho បៃតង បុប្ផាថុមបានចុះឈ្មោះដោយពេញចិត្ត។ ក្នុងរយៈពេល ៩ ថ្ងៃ នាងនិងមិត្តរួមការងារបានខិតខំបន្តយកសំណាកតេស្តរកមេរោគកូវីដ -១៩ រាប់ពាន់សំណាកពីប្រជាជននៅស្រុក Ninh Kieu ទីក្រុង Can Tho ។

យោងតាមបុប្ផាថុម ដំបូងគ្រួសាររបស់នាងមានការស្ទាក់ស្ទើរបន្តិចនៅពេលដែលពួកគេដឹង ថានាងបានសុំចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅទីក្រុងហូជីមិញ។ បុប្ផាថុមបាននិយាយថា “ ពេលខ្ញុំចូលទៅក្នុងមជ្ឈមណ្ឌលរោគរាតត្បាត ខ្ញុំមានការព្រួយបារម្ភបន្តិច ប៉ុន្តែមិនខ្លាចទេ។ ក្នុងនាមជានិស្សិតពេទ្យខ្ញុំបានបេ្តជ្ញាថាវាជាការទទួលខុសត្រូវរបស់ខ្ញុំក្នុងការការពារសុខភាពមនុស្សគ្រប់ទីកន្លែង។ ការជួយទីក្រុងហូជីមិញក្នុងការស្វែងរកអ្នកឆ្លងមេរោគកូវីដ-១៩ ដើម្បីទទួលការព្យាបាលអោយបានទាន់ពេលវេលាគឺជាការងារសង្គ្រោះជីវិតជាក់ស្តែង។ ខ្ញុំដឹងថាយុទ្ធនាការនេះមានការលំបាកច្រើន ប៉ុន្តែខ្ញុំមិនស្ទាក់ស្ទើរទេនៅពេលដែលខ្ញុំសម្រេចចិត្តចូលរួម។”

នៅទីក្រុងហូជីមិញ ភារកិច្ចចម្បងរបស់បុប្ផាថុមគឺត្រូវសម្របសម្រួលជាមួយមិត្តរួមក្រុមរបស់នាងដើម្បីយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ -១៩ នៅតាមផ្ទះសម្រាប់ប្រជាជននៅស្រុក ១១ ។ ជារៀងរាល់ថ្ងៃ បុប្ផាថុម បានយកសំណាកចំនួនពី៤០០-៥០០ សំណាក បន្ទាប់មកបញ្ជូលទៅក្នុងប្រព័ន្ធទិន្នន័យ​។ ការងារជាធម្មតាចាប់ផ្តើមនៅម៉ោង ៨ ព្រឹក និងបន្តរហូតដល់ម៉ោងប្រហែល ៧: ៣០នាទីយប់ មុនពេលឈប់សម្រាក។ លើសពីនេះ នាងក៏បានជួយចែកអំណោយដល់ប្រជាជននៅក្នុងតំបន់បិទខ្ទប់ និងនៅតំបន់ដាក់អោយដាច់ដោយឡែកពីគេ​ ផងដែរ។

បុប្ផាថុមបាននិយាយថា“ ខ្ញុំមានគ្រួសារនៅប្រទេសកម្ពុជា ហើយខ្ញុំក៏កំពុងសិក្សានៅវៀតណាម ខ្ញុំមានមិត្តល្អ ខ្ញុំពិតជាចង់រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ពីព្រោះវៀតណាមជាទឹកដីកំណើតទី ២ របស់ខ្ញុំ” ។

និស្សិតអន្តរជាតិបុប្ផាថុមបាននិយាយថា ក្នុងការលះបង់ធ្វើការដើម្បីសហគមន៍ ការសប្បាយដ៏ធំបំផុតរបស់ខ្ញុំ គឺរកឃើញលទ្ធផលតេស្តអវិជ្ជមាន។ “ខ្ញុំសង្ឃឹមថាជំងឺរាតត្បាតនឹងបាត់ទៅអោយឆាប់រហ័ស ដើម្បីអោយអ្នករាល់គ្នាអាចវិលត្រឡប់ទៅរកជីវិតធម្មតាវិញ។ មនុស្សគ្រប់គ្នាកំពុងទន្ទឹងរង់ចាំថ្ងៃដែលផ្លូវទាំងអស់ត្រូវបានបើកឡើងវិញ ដើម្បីអោយមានសភាពអ៊ូអរ និងមានមនុស្សច្រើន។ ខ្ញុំក៏សង្ឃឹមថា ខ្ញុំអាចត្រលប់ទៅផ្ទះវិញបានក្នុងពេលឆាប់ៗនេះ បន្ទាបពីជាប់នៅទីនេះអស់រយៈពេល ២ ឆ្នាំដោយសារជំងឺកូវីដ -១៩” ។

៊Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤