យុគសម័យ - ក្រោមការជួយឧបត្ថម្ភរបស់ស្ថានទូតអៀរឡង់ប្រចាំនៅប្រទេសវៀតណាម អង្គការ Helen Keller វៀតណាមបានគាំទ្រសម្ភារៈពេទ្យជូនដល់តំបន់ជាច្រើននៅទូទាំងប្រទេសវៀតណាម។
![]() |
អង្គការ Helen Keller វៀតណាមប្រគល់សម្ភារៈពេទ្យដល់មន្ទីរការបរទេសខេត្ត Bac Giang ។ |
អង្គភាពដែលបានទទួលការគាំទ្រ រួមមាន៖ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ (CDC) នៃខេត្ត Lai Chau CDC នៃខេត្ត Hoa Binh CDCនៃខេត្ត Son La CDC នៃខេត្ត Tra Vinh និងមន្ទីរកិច្ចការបរទេសខេត្ត Bac Giang។
សម្ភារៈពេទ្យ រួមមាន៖ ម៉ាស់ N95 ចំនួន ២០០០ ម៉ាស់ពេទ្យចំនួន ២០០០ ប្រអប់ សម្លៀកបំពាក់យការពារផ្ទាល់ខ្លួន ២០០០ ឈុត (សម្លៀកបំពាក់មានមួក ស្រោមស្បែកជើងពេទ្យ ស្រោមដៃនិងវេតាការពារ) និងទឹកថ្នាំសម្លាប់មេរោគចំនួន ៥០០ ដប។
![]() |
អង្គការ Helen Keller វៀតណាម បានគាំទ្រសម្ភារៈពេទ្យ រួមមាន៖ ម៉ាស់ N95 ចំនួន ២០០០ ម៉ាស់ពេទ្យចំនួន ២០០០ ប្រអប់ សម្លៀកបំពាក់ពេទ្យការពារផ្ទាល់ខ្លួន ២០០០ ឈុត (សម្លៀកបំពាក់មានមួក ស្រោមស្បែកជើងពេទ្យ ស្រោមដៃនិងវេតាការពារ) និងទឹកថ្នាំសម្លាប់មេរោគចំនួន ៥០០ ដប។ |
ក្នុងនោះ CDC នៃខេត្ត Son La ៖ ម៉ាស់ N95 ចំនួន ៣០០ ម៉ាស់ពេទ្យចំនួន ៣០០ ប្រអប់ សម្លៀកបំពាក់ពេទ្យការពារផ្ទាល់ចំនួន ៣០០ ឈុត CDC នៃខេត្ត Hoa Binh ម៉ាស់ N95 ចំនួន ៣០០ ម៉ាសពេទ្យ ៣០០ ប្រអប់ សម្លៀកបំពាក់ការពារ ៣០០ ឈុត; CDC នៃខេត្ត Tra Vinh ម៉ាស់ N95 ចំនួន ៣០០ ម៉ាស់ពេទ្យចំនួន ៣០០ ប្រអប់ សម្លៀកបំពាក់យការពារផ្ទាល់ខ្លួនចំនួន ៣០០ ឈុត CDC នៃខេត្ត Lai Chau ម៉ាស់ N95 ចំនួន ៣០០ ម៉ាស់ពេទ្យចំនួន ៣០០ ប្រអប់ សម្លៀកបំពាក់ពេទ្យការពារផ្ទាល់ចំនួន ៣០០ ឈុត មន្ទីរការបរទេសខេត្ត Bac Giang ម៉ាស់ពេទ្យចំនួន ៤ ម៉ឺន ម៉ាស់ N95 ចំនួន ៨០០ សម្លៀកបំពាក់ពេទ្យការពារផ្ទាល់ខ្លួនចំនួន ៨០០ ឈុត ទឹកថ្នាំសម្លាប់មេរោគ ១០០ ដប (ចំណុះ ៥០០ មីលីលីត្រ) ។
អង្គការ Helen Keller វៀតណាមសង្ឃឹមថា ការរីករាលដាលនៃជំងឺរាតត្បាតបានគ្រប់គ្រងយ៉ាងឆាប់រហ័ស ហើយជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបនឹងវិលមករកភាពធម្មតាវិញ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន