Trending now

IMF កោតសរសើរសមិទ្ធផលនូវការប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 នៅប្រទេសវៀតណាម

16:12 | 13/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - ប្រទេសវៀតណាមបានបង្ហាញនូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺ COVID-19 សូម្បីតែក្នុងករណីដែលគ្មានវ៉ាក់សាំងក៏ដោយ។ នេះគឺជាសេចក្តីសន្និដ្ឋានចុងក្រោយរបស់លោក Helge Berger ជំនួយការនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីការងារឆ្លើយតបនឹងជំងឺរាតត្បាតរបស់វៀតណាម។

ប្រទេសវៀតណាមបានបង្ហាញនូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត COVID-19 សូម្បីតែក្នុងករណី​ដែលគ្មានវ៉ាក់សាំងក៏ដោយ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នៅក្នុងអត្ថបទមួយដែលចុះផ្សាយនៅកាសែតឥណ្ឌា លោក Berger បានកោតសរសើរសមិទ្ធិផលរបស់ប្រទេសវៀតណាម ក្នុងការ​ប្រឆាំងនឹងការរីករាលដាលនៃ COVID-19 ហើយលោក​បាន​និយាយថា“ កូនសោរ” ចំពោះ ជោគជ័យរបស់​វៀតណាម​គឺជា​ការអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក, ការធ្វើតេស្ត៍ និង​រកប្រភពជំងឺភ្លាមៗ​និងឆាប់រហ័ស។ លោកបានសង្កត់ធ្ងន់ថា“ មិនត្រឹមតែប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែប្រទេសដទៃទៀត​នៅអាស៊ី​ដូចជា វៀតណាមជាដើម​បានបង្ហាញថា គេ​នៅតែមានវិធី​សមស្រប ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរាតត្បាតនេះសូម្បីតែគ្មានវ៉ាក់សាំង​ក៏ដោយ” ដែលអនុញ្ញាតឱ្យសេដ្ឋកិច្ចស្តារឡើង​វិញ​និង​រក​ស្ថានភាព​ធម្មតាតាមបែបថ្ម”។

វិទ្យុ RFI របស់បារាំងក៏បានបញ្ជាក់ផងដែរថា ប្រទេសវៀតណាម ស្ថិតក្នុងចំណោមបណ្តាប្រទេសដ៏កម្រនៅក្នុងទ្វីបអាស៊ីក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវជំងឺ COVID-19 ។ ប្រទេស​​វៀតណាម​ក៏បានបិទព្រំដែនជាមួយប្រទេសចិន ផងដែរ នៅពេលប្រទេសចិន​ផ្ទុះឡើងការរីករាលដាលនៃជំងឺ COVID-19 ដូច្នេះ​ប្រទេសវៀតណាម​បានគ្រប់គ្រងបានការរីករាលដាលនៃជំងឺនេះ។ វិធានការសំខាន់បំផុតគឺការអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកសម្រាប់មនុស្សដែលចូលប្រទេសវៀតណាមពីបរទេស។

លើសពីនេះទៀតជោគជ័យរបស់ប្រទេសវៀតណាមក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 ក៏មកពីការតាមដានអ្នកទាក់ទងជិត​ស្និទ្ធ​ (F1) ជាមួយអ្នកជំងឺ COVID-19 សូម្បីតែអ្នកដែលទាក់ទអ​ជិតស្និទ្ធជាមួយ​ (F1) ( គេហៅថា F2) សម្រាប់ការធ្វើតេស្ត​និង​អនុវត្តន៍វិធានការ​ដាក់ឱ្យនៅដាច់ដោយឡែក។ ហេតុដូច្នេះហើយ ​ប្រទេសវៀតណាម​មានករណីឆ្លងតិចតួចនៅក្នុងសហគមន៍ ហានិភ័យនៃការឆ្លងមេរោគ​​ COVID-19 នៅក្នុងប្រទេសវៀតណាម​ភាគច្រើនមកពីខាងក្រៅ​ពោលគឺ​ករណីឆ្លងដែននិងចូលក្នុងប្រទេសវៀតណាម។

យោងតាមវិទ្យុបារាំងអន្តរជាតិ RFI ដោយសារការទប់ស្កាត់​ការរីករាលដាលនៃ COVID-19 សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម​មិនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចទេ នៅឆ្នាំ ២០២០ ហើយ​ប្រទេស​វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនលើពិភពលោកដែលទទួលបានកំណើន ២,៩% ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អណិកជនវៀតណាមជួយឧបត្ថម្ភគម្រោងស្ពាននិងផ្លូវនៅខេត្តកំពតរបស់កម្ពុជា
វៀតណាមគឺជាប្រទេសដែលមានទំនួលខុសត្រូវចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក
រដ្ឋាភិបាលវៀតណាមកោតសរសើរដល់សមូហភាពនិងបុគ្គល ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
វៀតណាមទទួលស្គាល់ «លិខិតឆ្លងដែនវ៉ាក់សាំង» ជាមួយបណ្តាប្រទេស
កម្មវិធីប្រគុំតន្តី «តភ្ជាប់រង្វង់ដៃធំ - ប្រទេសទាំងមូលរួមកម្លាំងកាយចិត្តយកឈ្នះលើជំងឺកូវីដ ១៩»