Trending now

សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វាំងឡង់

15:01 | 11/09/2021

នាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅ រដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue និងប្រធានរដ្ឋសភាហ្វាំងឡង់លោកស្រី Anu Vehvilainen បានជួបពិភាក្សាការងារទ្វេភាគី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម
លោក Vuong Dinh Hue ជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី ១៥ លោក Vuong Dinh Hue ជាប់ឆ្នោតជាប្រធានរដ្ឋសភានីតិកាលទី ១៥
ប្រធានរដ្ឋសភាហ្វាំងឡង់លោកស្រី Anu Vehvilainen និងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ (រូបថត៖ quochoi.vn)
ប្រធានរដ្ឋសភាហ្វាំងឡង់លោកស្រី Anu Vehvilainen និងប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ (រូបថត៖ quochoi.vn)

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាហ្វាំងឡង់ លោកស្រី Anu Vehvilainen ប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue បានទៅបំពេញទស្សនកិច្ចជាផ្លូវ ការនៅហ្វាំងឡង់ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១១ ខែកញ្ញា។ នាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅ រដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue និងប្រធានរដ្ឋសភាហ្វាំងឡង់លោកស្រី Anu Vehvilainen បានជួបពិភាក្សាការងារទ្វេភាគី។

និយាយពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិទាំង២ លោកប្រធានរដ្ឋ សភា Vuong Dinh Hue បានសម្ដែងគោលបំណងចង់ពង្រឹងទំនាក់ទំនងជាមួយរដ្ឋ សភាហ្វាំងឡង់ ដើម្បីក្លាយទៅជាចំណែកសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ។ លោកប្រធានរដ្ឋសភា Vuong Dinh Hue ស្នើឲ្យហ្វាំងឡង់ផ្ដល់សច្ចា ប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) ក្នុងពេលឆាប់ៗ ព្រមទាំងរួមគ្នាជំរុញ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) ប្រកបដោយប្រសិទ្ធភាព ដើម្បីជំនះពុះពារលើផលប៉ះពាល់អវិជ្ជមានបណ្ដាលមកពីជម្ងឺ កូវីដ ១៩។

លោកស្រីប្រធានរដ្ឋសភា Anu Vehvilainen បានបញ្ជាក់ថា ហ្វាំងឡង់អាចចែក រំលែកបទពិសោធន៍លើវិស័យមួយចំនួនដែលគេមានប្រៀបខ្លាំងដូចជា៖ នវានុវត្តភាព វិទ្យាសាស្ត្របច្ចេកទេស វិនិយោគ និងវិស័យសង្គមកិច្ច ព្រមទាំងស្នើឲ្យភាគីទាំងពីរ សហប្រតិបត្តិការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ បន្ធូរបន្ថយផលប៉ះពាល់ អវិជ្ជមានដោយការប្រែប្រួលអាកាសធាតុផងដែរ។ ក៏បញ្ជាក់នូវអត្ថន័យសំខាន់នៃ EVIPA ដែរ លោកស្រីប្រធានរដ្ឋសភាហ្វាំងឡង់ឲ្យដឹងថា នាបច្ចុប្បន្ន កិច្ចព្រមព្រៀង នេះកំពុងត្រូវបានពិនិត្យមើលដើម្បីផ្ដល់សច្ចាប័ន។

ភាគីទាំងពីរក៏បានចាត់ទុកថា នៅចំពោះមុខស្ថានភាពពិភពលោកនិងការប្រកួត ប្រជែងរវាងប្រទេសមហាអំណាចដូបច្ចុប្បន្ននេះ ជាងពេលណាៗទាំងអស់ ការថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍ត្រូវឈរ លើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងការគោរពច្បាប់ជាគោល។

នារសៀលថ្ងៃទី១០ ខែកញ្ញា ក្នុងជំនួបសវនាការជាមួយនាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី Sanna Marin ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានស្នើ ឲ្យហ្វាំងឡង់គាំទ្រចំពោះការបង្កើនកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃ ប្រទេសទាំងពីរ នៅពេលដែលកិច្ចព្រមព្រៀង EVFTA បានចូលជាធរមាន ហើយលើក ទឹកចិត្តសហគ្រាសហ្វាំងឡង់ពង្រីកការវិនិយោគចូលមក វៀតណាម។ លោកប្រធាន រដ្ឋសភា Vuong Dinh Hue ក៏ស្នើឲ្យរដ្ឋាភិបាលហ្វាំងឡង់បន្តជួយឧបត្ថម្ភការបណ្ដុះ បណ្ដាលប្រភពធនធានមនុស្សដោយមានគុណភាពខ្ពស់សម្រាប់វៀតណាម បង្កើន បរិមាណអាហារូបករណ៍សម្រាប់និស្សិតវៀតណាមទៅសិក្សារៀនសូត្រ ស្រាវជ្រាវនៅ ហ្វាំងឡង់។ ជាការឆ្លើយតប លោកស្រីនាយករដ្ឋមន្រ្តី Sanna Marin បានអះអាងថា ហ្វាំងឡង់ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការអនុវត្តន៍កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ បណ្ដុះបណ្ដាលគ្រូបង្រៀនរវាងប្រទេសទាំងពីរ។

នាថ្ងៃដដែល នៅរដ្ឋធានី Helsinki ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបអ្នកតំណាងនៃសហគ្រាសអន្តរជាតិមួយចំនួនដែលប្រតិបត្តិការ ក្នុងវិស័យអប់រំ សុខាភិបាល និងថាមពល; ទទួលជួបអភិបាលទីក្រុង Salo រួមជាមួយ អ្នកតំណាងនៃសាកលវិទ្យាល័យនិងសហគ្រាសនៅទីក្រុង Salo ផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ