Trending now

វៀតណាម៖ បើកកិច្ចប្រជុំទូទាំងប្រទេសអនុវត្តន៍ច្បាប់ និងសេចក្ដីសម្រេចចិត្ត៖ ផ្សារភ្ជាប់​យ៉ាងជិតស្និទ្ធរវាងការកសាងច្បាប់ជាមួយការអនុវត្តន៍ច្បាប់

09:20 | 07/09/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី ៦ កញ្ញា នៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំកិច្ចប្រជុំទូទាំងប្រទេសលើកដំបូងស្ដីពីការអនុវត្តច្បាប់ និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភានីតិកាលទី១៥។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។

ទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាននៃប្រទេសវៀតណាម ឡាវ និងកម្ពុជា ទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាននៃប្រទេសវៀតណាម ឡាវ និងកម្ពុជា
សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងកម្មវិធី “ឆ្មាំសមុទ្រអមដំណើរអ្នកនេសាទ” នៅខេត្ត Nghe An សកម្មភាពដ៏មានអត្ថន័យជាច្រើនក្នុងកម្មវិធី “ឆ្មាំសមុទ្រអមដំណើរអ្នកនេសាទ” នៅខេត្ត Nghe An
បើកកិច្ចប្រជុំទូទាំងប្រទេសអនុវត្តន៍ច្បាប់ និងសេចក្ដីសម្រេចចិត្ត៖ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការកសាងច្បាប់ជាមួយការអនុវត្តន៍ច្បាប់
បើកកិច្ចប្រជុំទូទាំងប្រទេសអនុវត្តន៍ច្បាប់ និងសេចក្ដីសម្រេចចិត្ត៖ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងការកសាងច្បាប់ជាមួយការអនុវត្តន៍ច្បាប់

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះមានគោលបំណងអនុវត្តន៍តម្រូវការ “តភ្ជាប់យ៉ាងជិតស្និទ្ធរវាងការកសាងច្បាប់ ជាមួយការអនុវត្តច្បាប់ ធានាថាច្បាប់ត្រូវបានអនុវត្តន៍ប្រកបដោយយុត្តិធម៌ តឹងរឹង ឥតងាករេ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព” តាមនោះឆ្ពោះទៅគោលដៅនាំច្បាប់ និងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាអនុម័តក្នុងសម័យប្រជុំលើកទី ៥ ចូលក្នុងជីវភាព និងពង្រីកប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។ ដូច្នេះ អង្គប្រជុំបានវាយតម្លៃលើការអនុវត្តចំពោះច្បាប់ និងសេចក្ដីសម្រេចចិត្តចំនួន ៥២។

ក្នុងរយៈពេលមួយថ្ងៃធ្វើការ អង្គប្រជុំបានផ្ទៀងស្ដាប់ របាយការណ៍របស់រដ្ឋាភិបាលស្តីពីស្ថានភាពនៃការរៀបចំ ការអនុវត្តន៍ច្បាប់ និងសេចក្តីសម្រេចចិត្តដែលបានអនុម័តដោយរដ្ឋសភា ចាប់ពីដើមអាណត្តិទី១៥ (ឆ្នាំ២០២១) រហូតដល់មុនសម័យប្រជុំលើកទី៥ ការងារត្រៀមរៀបចំ និងផែនការអនុវត្តច្បាប់ និងសេចក្ដីសម្រេចចិត្តដែលត្រូវបានរដ្ឋសភាបានអនុម័តក្នុងសម័យប្រជុំលើកទី៥ ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស