Trending now

សាកលវិទ្យាល័យ Seoul ខាងត្បូងជួយគាំទ្រប្រទេសវៀតណាមទឹកប្រាក់ចំនួន ១.២៥០.០០០ វ៉ុននិងសម្ភារៈពេទ្យចាំបាច់មួយចំនួន

20:03 | 08/09/2021 ឌីណា

យុគសម័យ - សមាគមនិស្សិតវៀតណាមនិងដេប៉ាតេម៉ង់អប់រំអន្តរជាតិនៃសាកលវិទ្យាល័យ Seoul ខាងត្បូង (កូរ៉េខាងត្បូង) បានជួបនិងធ្វើការជាមួយតំណាងសមាគមជនជាតិវៀតណាមនៅកូរ៉េខាងត្បូងនិងបានប្រគល់ទឹកប្រាក់និងសម្ភារៈពេទ្យចាំបាច់ដល់កម្មវិធី“ ផ្ញើរក្តី​ស្រឡាញ់” បាន​បំផុសដោយសមាគមជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូងក្នុងមាន​គោល​បំណង​​គាំទ្រវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៥០.៨០០ ដូសដែលបរិច្ចាគដោយសាធារណរដ្ឋឆែក ពិធីទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២៥០.៨០០ ដូសដែលបរិច្ចាគដោយសាធារណរដ្ឋឆែក
ជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូងបំផុសកម្មវិធីផ្ញើក្តីស្រឡាញ់ ជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូងបំផុសកម្មវិធីផ្ញើក្តីស្រឡាញ់
សាកលវិទ្យាល័យ Seoul ខាងត្បូងជួយគាំទ្រប្រទេសវៀតណាមទឹកប្រាក់ចំនួន ១.២៥០.០០០ វ៉ុននិងសម្ភារៈពេទ្យចាំបាច់មួយចំនួន
តំណាងនៃសាកលវិទ្យាល័យ Seoul ខាងត្បូងបានប្រគល់អំណោយដល់តំណាងសមាគមជនជាតិវៀតណាមនៅកូរ៉េខាងត្បុង។

ទឹកប្រាក់ចំនួន ១.២៥០.០០០ វ៉ុនដែល​សាកលវិទ្យាល័យ Seoul ខាងត្បូង​បានផ្ទេរដោយផ្ទាល់ទៅកាន់គណនីរបស់កម្មវិធី ។ សម្ភារៈពេទ្យចាំបាច់ រួមមាន៖ ម៉ាស់ប្រភេទ KF 94 ចំនួន ១០០០ និងឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ ចំនួន ៨០ ឈុតបានបញ្ជូនទៅកន្លែងទទួលរបស់សមាគមជនជាតិវៀតណាមនៅកូរ៉េខាងត្បូងដើម្បីនៅពេល​ដែលបញ្ចប់ការបរិច្ចាគ ហើយនឹងបញ្ជូនទៅកាន់ប្រទេសវៀតណាម។

នៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Van Chau - ប្រធានគណៈកម្មការត្រួតពិនិត្យនៃសមាគមវៀតណាមនៅកូរ៉េខាងត្បូង តំណាងសមាគមបានចែករំលែកអំពីស្ថានភាពនិងការលំបាករបស់វៀតណាមដែលកំពុង​រងគ្រោះ ដោយសាររលកទី ៤ នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។ លោក Chau បានវាយតម្លៃខ្ពស់ចំពោះស្មារតីសហគមន៍ ឆ្ពោះទៅកាន់មាតុភូមិរបស់និស្សិតនៅសាកលវិទ្យាល័យ Seoul ម៉្យាងទៀត លោកក៏​ថ្លែង​អំណរគុណដល់សាកលវិទ្យាល័យនេះ។ សមាគមជនជាតិវៀតណាមនៅកូរ៉េខាងត្បូងសង្ឃឹមថា នាពេលអនាគតដ៏ខ្លីខាងមុខនេះសាកលវិទ្យាល័យ Seoul ខាងត្បូងនឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះនិស្សិតវៀតណាមដែលកំពុងសិក្សានិងធ្វើការនៅសាកលវិទ្យាល័យ។

សាកលវិទ្យាល័យ Seoul ខាងត្បូងជួយគាំទ្រប្រទេសវៀតណាមទឹកប្រាក់ចំនួន ១.២៥០.០០០ វ៉ុននិងសម្ភារៈពេទ្យចាំបាច់មួយចំនួន
ទឹកប្រាក់បានរៃអង្គាសដែលនឹងទិញសម្ភារៈ ឧបត្ថម្ភពេទ្យចាំបាច់​សម្រាប់​កងម្លាំងជួរមុខ ដូចជា ម៉ាស់ សម្លៀកបំពាក់មួក/វ៉ែនតាការពារ និង​សម្ភារៈចាំបាច់សម្រាប់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយ​ការរីករាលដាលនៃជំងឺនេះ។

លោក Choi In-wook ប្រធានវិទ្យាស្ថានអប់រំអន្តរជាតិ (តំណាងសាកលវិទ្យាល័យ Seoul ខាងត្បូង) បានមានប្រសាសន៍ថាសាលាពិតជារីករាយណាស់ដែលបានចូលរួមចំណែកក្នុងកម្មវិធីដែលរៀបចំដោយសមាគមជនជាតិ​វៀតណាម​នៅកូរ៉េខាងត្បូង។ នេះគឺជាទឹកចិត្តរបស់សាលាដែលយើងចង់ផ្ញើជូនប្រជាជនវៀតណាមក្នុងក្តីសង្ឃឹមថា វៀតណាមនឹងជម្នះការរីករាលដាលនៃជំងឺនេះឆាប់ៗ។ សាលា​តែង​តែ​វាយតំលៃខ្ពស់ចំពោះអ្វីដែលសមាគមនិស្សិតវៀតណាមបានធ្វើនៅសាលាជាពិសេសនិងសមាគមវៀតណាមនៅកូរ៉េខាងត្បូងនិយាយរួម។ សាលាសង្ឃឹមថា នាពេលអនាគត សាលានេះនឹងជួយគាំទ្របន្ថែមទៀតដល់សហគមជនជាតិវៀតណាមនៅកូរ៉េខាងត្បូង។

លើសពីនេះទៀត សមាគមជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូងបានបំផុសកម្មវិធី “ផ្ញើរក្តីស្រឡាញ់” ដើម្បីរៃអង្គាសប្រាក់សំដៅ​គាំទ្រទ្រង់កងកម្លាំងជួរមុខប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩និងជនរួមជាតិដែលជួបការលំបាកនៅ ក្នុងប្រទេសវៀតណាម ក្នុងរលកទី៤នេះ ។ ពេលវេលាដែលទទួលអំណោយគឺចាប់ពីថ្ងៃទី ២៣ ខែសីហា ដល់ថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២១ ។ អ្នកចូលរួមអាចបរិច្ចាគជាសាច់ប្រាក់ឬជាសម្ភារៈ (ម៉ាស់ការពារប្រឆាំងការរាតត្បាតសម្រាប់កងកម្លាំងជួរមុខ ឧបករណ៍ការពារវេជ្ជសាស្ត្រឧ បករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩) ៕

Chi hội sinh viên Việt Nam và Khoa Giáo dục Quốc tế trường Đại học Nam Seoul (Hàn Quốc) đã có buổi làm việc với đại diện Hội người Việt Nam tại Hàn Quốc và trao tiền, nhu yếu phẩm y tế cho chương trình "trao gửi yêu thương" do Hội người Việt Nam tại Hàn Quốc phát động với mục đích hỗ trợ Việt Nam chống dịch COVID-19.

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា