យុគសម័យ - សមាគមជនជាតិវៀតណាមនៅប្រទេសកូរ៉េខាងត្បូងទើបតែបានបំផុសកម្មវិធី “ផ្ញើក្តីស្រឡាញ់” ដើម្បីរៃអង្គាសមូលនិធីជួយទ្រទ្រង់កងកម្លាំងជួរមុខប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺនិងប្រជាជនមានស្ថានភាពលំបាកនៅក្នុងប្រទេសវៀតណាម។
![]() |
![]() |
![]() |
សមាគមជនជាតិវៀតណាមនៅកូរ៉េខាងត្បូងសង្ឃឹមថា កម្មវិធី“ ផ្ញើក្តីស្រឡាញ់” នឹងត្រូវបានរីកសាយភាយ (ប្រភព៖ BTC) |
សមាគមជនវៀតណាមនៅកូរ៉េខាងត្បូងនឹងសម្របសម្រួលជាមួយអង្គការសហគមន៍ជនវៀតណាម ដូចជា សមាគមនារី សមាគមនិស្សិត សមាគមសប្បុរសធម៌នៃទីក្រុង Bucheon, ទីក្រុង Uyjungbu, ទីក្រុង Daejon, ទីក្រុង Gwangju... ដើម្បីអនុវត្តកម្មវិធីផ្ញើរសេចក្តីស្រឡាញ់នេះ។
គណៈកម្មាធិការរៀបចំកម្មវិធីនេះជឿជាក់ថា ដោយមានកម្លាំងខ្លាំងក្លារបស់សហគមន៍ ការរួមសុខរួមទុក្ខនិងសាមគ្គីភាពរបស់អង្គការជនជាតិវៀតណាមនៅកូរ៉េខាងត្បូង កម្មវិធីនេះនឹងបានលើកកម្ពស់ស្មារតី“ ជួយគ្នាទៅវិញទៅមក” រួមដៃគ្នារៃអង្គាសមូលនិធី ដើម្បីផ្តល់អំណោយដែលពោរពេញទៅដោយក្តីស្រឡាញ់ និងកម្លាំងចិត្តជូនដល់ជនរួមជាតិនិងមាតុភូមិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ។
ពេលវេលាទទួលការគាំទ្រគឺចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២១ ។ អ្នកចូលរួមអាចបរិច្ចាគជាសាច់ប្រាក់ឬជាសម្ភារៈ (ដូចជា ម៉ាស់សម្រាប់កងកម្លាំងជួរមុខ សម្លៀកបំពាក់ពេទ្យ ឧបករណ៍ធ្វើតេស្តរកជំងឺ Covid-19)។
ទឹកប្រាក់រៃអង្គាសបាននឹងទិញសម្ភារៈគាំទ្រដល់កងកម្លាំងជួរមុខ (ម៉ាស់ សម្លៀកបំពាក់ + មួក វ៉ែនតាការពារ) សម្ភារៈចាំបាច់សម្រាប់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺនេះ។
សមាគមជនជាតិវៀតណាមនៅកូរ៉េខាងត្បូងនឹងធ្វើបច្ចុប្បន្នភាពព័ត៌មាន រូបភាពអំពីការងារស្ម័គ្រចិត្តក្នុងស្រុក ។ សមាគមនេះសង្ឃឹមថា កម្មវិធីនេះនឹងបានររីកសាយភាយនិងទទួលការគាំទ្រពីមនុស្សជាច្រើនក្នុងសហគមន៍ ដើម្បី ឆ្ពោះទៅកាន់មាតុភូមិ៕

Bao Quoc Te
មតិពីមិត្តអ្នកអាន