យុគសម័យ - បន្តឆ្លើយតបទៅនឹងការអំពាវនាវរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋនិងរណសិរ្សមាតុភូមិវៀតណាម នាពេលថ្មីៗនេះ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសម៉ុងហ្គោលីបានរៀបចំពិធីទទួលថវិកាចំនួន ៧០០០ ដុល្លារអាមេរិកដែលបរិច្ចាគដោយអាណិកជនវៀតណាមនៅឯប្រទេសដើម្បីទ្រទ្រង់មូលនិធិបង្ការនិងទប់ស្កាត់ COVID-19 ក្នុងស្រុក ។
![]() |
បងប្អូនជានជាតិវៀតណាមបានបរិច្ចាគ ដើម្បីគាំទ្រស្រុកកំណើតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 |
ថ្លែងមតិក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ុងហ្គោលី Doan Khanh Tam បានធ្វើបច្ចុប្បន្នភាពស្ថានភាពរីករាលដាលនៃជំងឺរាតត្បាត COVID-19 នៅវៀតណាម គោលនយោបាយរបស់បក្សនិងរដ្ឋនិងវិធានការយ៉ាងម៉ឺងម៉ាត់និងការប្តេជ្ញាចិត្តរបស់ប្រជាជន។ដោយបញ្ជាក់ថាបក្សនិងរដ្ឋតែងតែគិតគូរពីការការពារសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជនគឺជាភារកិច្ចសំខាន់និងការអាទិភាពជួរមុខ។
លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីប្រពៃណីដ៏ថ្លៃថ្លារបស់ប្រជាជាតិយើងនៅក្នុងគ្រាលំបាកបំផុតគឺជាឱកាសសម្រាប់ប្រជាជនម្នាក់ៗ បង្ហាញពីចរិតលក្ខណៈនិងស្មារតីសាមគ្គីភាពជាតិ “ ជួយគ្នាទៅមក” រួបរួមកគ្នាដោយសកម្មភាពជាក់ស្តែងនិងមានការទទួលខុសត្រូវចំពោះប្រទេសជាតិនិងមាតុភូមិជាទីស្រលាញ់។
បច្ចុប្បន្ន មានជនជាតិវៀតណាមប្រមាណ ២០០ នាក់កំពុងរស់នៅសិក្សានិងធ្វើការនៅប្រទេសម៉ុងហ្គោលី។ លោកឯកអគ្គរដ្ឋទូត Doan Khanh Tam បានថ្លែងអំណរគុណនិងកោតសរសើរចំពោះស្មារតីទំនួលខុសត្រូវការជួយគ្នាទៅវិញទៅមករបស់ស្ថានទូតនិងសមាគមជនជាតិវៀតណាមនៅប្រទេសម៉ុងហ្គោលី។
កោតសរសើរចំពោះការរួមចំណែករបស់បងប្អូនជនជាតិវៀតណាម លោកឯកអគ្គរដ្ឋទូត Doan Khanh Tam សង្ឃឹមថាសហគមន៍ជនវៀតណាមនៅប្រទេសម៉ុងហ្គោលីនឹងបន្តលើកកម្ពស់ប្រពៃណីល្អរបស់ប្រទេសជាតិ ដោយស្មារតី កាយវិការទំនួលខុសត្រូវ និងការចែករំលែកជាមួយរដ្ឋ បន្តឆ្លើយតបយ៉ាងសកម្មចំពោះយុទ្ធនាការនេះដោយទម្រង់ផ្សេងៗ រួមចំណែកយ៉ាងជាក់ស្តែងដើម្បីគាំទ្របក្សរដ្ឋនិងប្រជាជន ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ឱ្យឆាប់រួចផុតពីជំងឺរាតត្បាតនិងវិលត្រឡប់ទៅរកភាពធម្មតាឡើងវិញ។
![]() |
លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសម៉ុងហ្គោលី Doan Khanh Tam បានថ្លែងនៅក្នុងពិធីនេះ។ |
លោកឯកអគ្គរដ្ឋទូតក៏បានស្នើផងដែរថា សហគមន៍ទាំងមូលបន្តអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺតាមការណែនាំរបស់ប្រទេសសាមី ជាពិសេសនៅក្នុងបរិបទនៃស្ថានភាពជំងឺរាតត្បាតនៅប្រទេសម៉ុងហ្គោលីនៅតែមានភាពស្មុគស្មាញនិងមិនអាចប៉ាន់ស្មានជាមុន ចំនួននៃការឆ្លងកើនឡើង ជាមធ្យម ១៥០០ ករណី/ក្នុងមួយថៃ រួមទាំងមេរោគបំប្លែងថ្មីដែលបានរកឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
មុននេះ ដោយសារការអនុវត្តនូវការរក្សាគម្លាតសង្គមនិងការបិទខ្ទប់ជាច្រើនដងនៅប្រទេសម៉ុងហ្គោលី ស្ថានទូតវៀតណាមនៅប្រទេសម៉ុងហ្គោលីមានទម្រង់ជាច្រើនបានជូនដំណឹងនិងផ្ញើលិខិតអំពាវនាវដល់បុគ្គលនិងអាជីវកម្មនៅក្នុងសមាគម សមាគមជនវៀតណាមនៅប្រទេសម៉ុងហ្គោលីគាំទ្រយ៉ាងសកម្មចំពោះការបរិច្ចាគដល់មូលនិធីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត រួមចំណែកដល់ជ័យជំនះដំបូងរបស់ប្រទេសជាតិលើការរីករាលដាលនៃជំងឺ COVID-19 ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន