Trending now

សមាគមអណិកជនវៀតណាម Löbau-Zittau បានដេរម៉ាសចំនូន ៧០០០ ម៉ាសដើម្បីគាំទ្រប្រទេសអាល្លឺម៉ង់ប្រឆាំងនឹងជំងឺរាតត្បាត COVID - 19

14:24 | 23/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ២៣ ខែមេសា ប្រធានសមាគមវៀតណាមនៃ Löbau-Zittau បានឲ្យដឹងថា ក្នុងរយៈពេលជិតមួយខែ សមាគមបានដេរម៉ាសប្រមាណ ៧០០០ ម៉ាស ដើម្បីជួយអាល្លឺម៉ង់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID - 19 ។

សមាគមអណិកជនវៀតណាម Löbau-Zittau បានដេរម៉ាសចំនូន ៧០០០ ម៉ាសដើម្បីគាំទ្រប្រទេសអាល្លឺម៉ង់ប្រឆាំងនឹងជំងឺរាតត្បាត COVID - 19។

ប្រធានសមាគមអណិកជនវៀតណាម Löbau-Zittau លោកស្រី Le Thanh Mai បានសង្ខេបនៅលើគេហទំព័ររបស់សមាគមថា៖ “បន្ទាប់ពីរយៈពេលជិតមួយខែ (ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៤ ខែមេសា) នៃការបើកយុទ្ធនាការ ដេរម៉ាសវេជ្ជសាស្រ្តដើម្បីជួយប្រទេសមិត្ត យើងបានដេរម៉ាសចំនួន ៧០០០ ម៉ាស។ នេះគឺជាការចូលរួមវិភាគទានដ៏ធំធេងរបស់បងប្អូនប្រុសស្រីរបស់យើង។ មនុស្សជាច្រើនស្នាក់នៅយឺត (ម៉ោង១ ដល់ ២ រសៀល) ហើយក្រោកពីព្រលឹម (ម៉ោង៦ ព្រឹក) ។

យោងតាមលោកស្រី Le Thanh Mai ថា៖ "មិនត្រឹមតែជាសមាជិកនៃសមាគមនោះទេប៉ុន្តែក៏មានគ្រួសារដែលមិនមែនជាសមាជិកដូចជាបងប្អូនប្រុសស្រី Hoa Nghin នៅ Herrnhut និងបងប្អូនប្រុសស្រី Thai Nham នៅ Eberbach ផងដែរ" ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង