Trending now

សហគ្រាសរបស់អាណិកជនវៀតណាមនៅឯបរទេសបានបរិច្ចាគគ្រឿងឧបភោក បរិភោក កសិផលនិងម៉ាស់ចំនួន ១ ម៉ឺន ដល់ទីក្រុង Ho Chi Minh

10:37 | 21/08/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២១ នៅកំពង់ផែ Cat Lai (ទីក្រុង Thu Duc) ក្រុមហ៊ុនភាគហ៊ុន Pacific Foods (Pacific Foods) ក្រុមហ៊ុន VinaFirst និងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា​ Xanh GreenlinesDP បានបរិច្ចាគគ្រឿង​ឧបភោក បរិភោក កសិផល​និង​ម៉ាស់ VNN95​ ចំនួន ១ ម៉ឺន​ ដើម្បីគាំទ្រ​​កងកម្លាំង​ជួរមុខប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនិងប្រជាជនទីក្រុង Ho Chi Minh ។

អ្នកជំនាញជាអាណិកជនវៀតណាមរួមកំលាំងកាយជាមួយទីក្រុង Ho Chi Minh  ដើម្បី ប្រយុទ្ធប្រឆាំងនឹងការរិករាលដាលនៃជំងឺ Covid-19 អ្នកជំនាញជាអាណិកជនវៀតណាមរួមកំលាំងកាយជាមួយទីក្រុង Ho Chi Minh ដើម្បី ប្រយុទ្ធប្រឆាំងនឹងការរិករាលដាលនៃជំងឺ Covid-19
ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ជនបរទេសរាប់ម៉ឺននាក់នៅទីក្រុង Ho Chi Minh ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ជនបរទេសរាប់ម៉ឺននាក់នៅទីក្រុង Ho Chi Minh
សហគ្រាសរបស់អាណិកជនវៀតណាមនៅឯបរទេសបានបរិច្ចាគគ្រឿងឧបភោក បរិភោក កសិផលនិងម៉ាស់ចំនួន ១ ម៉ឺន ដល់ទីក្រុង Ho Chi Minh
ពិធីប្រគល់អំណោយជូនបញ្ជាការដ្ឋានទីក្រុង Ho Chi Minh និងបញ្ជាការដ្ឋានតំបន់លេខ ២ នៃកងទ័ពជើងទឹក ។

ក្រុមហ៊ុន Pacific Foods ក្រុមហ៊ុន VinaFirst និងក្រុមហ៊ុនភាគហ៊ុន Xanh GreenlinesDP គឺជាសហគ្រាសរបស់អាណិជន​វៀតណាម​នៅព្រះរាជាណាចក្រថៃដែលមានបំណងចូលរួមចំណែកជាមួយរដ្ឋាភិបាល កងកម្លាំងយោធានិងប្រជាជនទីក្រុង Ho Chi Minh ដើម្បីកាត់បន្ថយបញ្ហាលំបាកមួយចំនួនដែលបណ្តាលមកពីជំងឺកូវីដ -១៩ ។

លោក Le Ba Linh ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Pacific Foods បានមានប្រសាសន៍ថា“ ទំនួលខុសត្រូវរបស់ក្រុមហ៊ុន Pacific Foods និងសប្បុរសជនបានបង្ហាញ តាមរយៈសកម្មភាពដែលនាំមកនូវគុណតម្លៃជាក់ស្តែងនិងជះឥទ្ធិពលវិជ្ជមានដល់ជីវភាពរបស់ប្រជាជន។ ក្រុមហ៊ុន Pacific Foods តែងតែមានសកម្មភាពបែបនេះក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ក្រៅពីនោះ ក្រុមហ៊ុនចាត់ទុកថា នេះជាកាតព្វកិច្ចដែលផ្តើមចេញពីការត្រឹរិះដែលក្រុមហ៊ុនត្រូវតែទទួលខុសត្រូវក្នុងការថែរក្សាសុខភាពសហគមន៍ ព្រោះយើងជាសហគ្រាសផលិតនិងលក់ផលិតផលម្ហូបអាហារ គ្រឿងទេសនិងកសិកផលដែល​មានប្រយោជន៍សម្រាប់សុខភាពមនុស្ស” ។

សហគ្រាសរបស់អាណិកជនវៀតណាមនៅឯបរទេសបានបរិច្ចាគគ្រឿងឧបភោក បរិភោក កសិផលនិងម៉ាស់ចំនួន ១ ម៉ឺន ដល់ទីក្រុង Ho Chi Minh
សហគ្រាសរបស់អាណិកជនវៀតណាមនៅឯបរទេស​បាន​បរិច្ចាគគ្រឿងឧបភោក បរិភោក កសិផល​និង​ម៉ាស់​ប្រឆាំង​នឹង​មេរោគ VNN95 ចំនួន ​ ១ ម៉ឹន ដល់ទីក្រុង Ho Chi Minh ។

រួមដំណើរនិងរួមវិភាគទានយ៉ាងធំធេងនៃក្រុមហ៊ុន Pacific Foods តាំងពីថ្ងៃដំបូងនៃការអនុវត្តសកម្មភាពសប្បុរសធម៌គឺលោកស្រី Le Thi Mỹ Chau - ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន VinaFirst និងលោក Tran Song Hai - អគ្គនាយកក្រុមហ៊ុន Greenlines DP ។

បានឲ្យដឹងថា ជិត ៣ ខែមុន ក្រុមហ៊ុន Pacific Foods បានរួមចំណែកក្នុងការគាំទ្រ​ដល់មូលនិធីវ៉ាក់សាំង​ដែលបង្កើតឡើងដោយគណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង Ho Chi Minh ឧបត្ថម្ភអង្ករទឹកត្រី ទឹកម្ទេស បន្លែនិងឧបករណ៍ធ្វើតេស្តរកឃើញ​ជំងឺ​កូវីដ ១៩ដល់អង្គការនិងមូលដ្ឋាន៖ សង្កាត់ Phu Huu (ទីក្រុង Thu Duc) សង្កាត់ទី ១៣ (ខណ្ឌ Tan Binh) សង្កាត់ទី ៣ (ខណ្ឌ Go Vap) សង្កាត់ Thanh Loc (ខណ្ឌទី ១២) ) ផ្ទះមេត្តធ៌មនៃវត្ត Dieu Giac (ខណ្ឌទី ២) ផ្ទះបាយសប្បុរសធម៌របស់មន្ទីរពេទ្យ Pham Ngoc Thach (ខណ្ឌទី ១០); “ATM អង្ករ” នៃសម្ព័ន្ធយុវជន​ខណ្ឌទី ១០ សាកលវិទ្យាល័យ Van Hien នគរបាលខណ្ឌទី ៣, ៥ និងគណៈកម្មាធិការប្រជាជននៃខណ្ឌទី ៣, ៦, ៧, ១១ …៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស