Trending now

អ្នកជំនាញជាអាណិកជនវៀតណាមរួមកំលាំងកាយជាមួយទីក្រុង Ho Chi Minh ដើម្បី ប្រយុទ្ធប្រឆាំងនឹងការរិករាលដាលនៃជំងឺ Covid-19

16:56 | 14/08/2021 ឌីណា

យុគសម័យ - នៅថ្ងៃទី ១២ ខែសីហា គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបទេស - ក្រសួងការបរទេសបានសម្របសម្រួលជាមួយគណៈកម្មាធិការទទួលបន្ទុកជនជាតិវៀតណាមនៅឯបទេសនៃទីក្រុង Ho Chi Minh ដើម្បីរៀបចំកម្មវិធី៖“ អ្នកជំនាញជាអាណិកជនវៀតណាម​នៅឯបរទេសរួបរួមកំលាំងការជាមួយទីក្រុង Ho Chi Minh ដើម្បីប្រយុទ្ធប្រឆាំងនឹងការរិករាលដាលនៃជំងឺ Covid-19”.

ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ជនបរទេសរាប់ម៉ឺននាក់នៅទីក្រុង Ho Chi Minh ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ជនបរទេសរាប់ម៉ឺននាក់នៅទីក្រុង Ho Chi Minh
ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19 ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19
អ្នកជំនាញជាអាណិកជនវៀតណាមរួមកំលាំងកាយជាមួយទីក្រុង Ho Chi Minh  ដើម្បី ប្រយុទ្ធប្រឆាំងនឹងការរិករាលដាលនៃជំងឺ Covid-19
ទិដ្ឋភាពនៃកម្មវិធី​រៀបចំ​ តាម​ប្រព័ន្ធអ៊ីនធើណិត នៅរសៀលថ្ងៃទី ១២ ខែសីហ។ (រូបថត៖ Quan doi Nhan dan)

ភ្ញៀវកិត្តិយសអញ្ជើញចូលរួមមាន៖ តំណាងក្រសួងការបរទេស, គណៈកម្មាធិការបក្សទីក្រុង - ក្រុមប្រឹក្សាប្រជាជន - គណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh ហូជីមិញ លោកវេជ្ជបណ្ឌិត Vu Ngoc Khue (អាណិក​ជនវៀតណាមនៅអាមេរិក) - អតីតវេជ្ជបណ្ឌិតនៃការិយាល័យរោគរាតត្បាតនិង​អនាម័យនៃវិទ្យាស្ថាន Pasteur ទីក្រុង Ho Chi Minh លោក Tran Trong Hung (អាណិកជនវៀតណាម​នៅប៉ូឡូញ) - ប្រធានគណៈគាំទ្រនិងបង្ការជំងឺ Covid-19 សម្រាប់សហគមន៍វៀតណាមនៅប្រទេសប៉ូឡូញ លោក Tran Ngoc Phuc (អាណិកជនវៀតណាមនៅប្រទេសជប៉ុន) - ប្រធាន Metran Japan លោកបណ្ឌិត Nguyen Duc Thai (អាណិកជនវៀតណាមនៅអាមេរិក) - Co-Founder TransMed-VN; លោកវេជ្ជបណ្ឌិត Vo Toan Trung (អាណិកជនវៀតណាម​នៅប្រទេសបារាំង) - វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យប៉ារីស។

អ្នកសម្របសម្រួលកម្មវិធីនេះគឺលោក Danny Vo Thanh Dang (អាណិកជនវៀតណាម​នៅប្រទេសសីង្ហបុរី) - អនុប្រធានសមាគមសហគ្រិនវៀតណាមនៅឯបរទេស - តំណាង Intercharm Training Hub ។

នៅក្នុងជំនួបនេះ បណ្តាវាគ្មិនបានពិភាក្សាលើប្រធានបទ ដូចជា៖ យុទ្ធសាស្ត្រនិងផែនការដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 “ ៤ សប្តាហ៍សម្រាប់ ៤ ចំណុចស្នូលនិង ៤ គោលដៅ” ។ ពោងគាំទ្រដល់ការប្រយុទ្ធប្រឆាំងនិង​ជំងឺរាតត្បាតចំនួន ៣ ៖ បង្ការយ៉ាងហ្មត់ចត់ - ការប្រយុទ្ធប្រឆាំងភ្លាមមួយរំពិច - ការសង្គ្រោះបន្ទាន់ទាន់ពេលវេលា; បទពិសោធន៍ធ្វើតេស្តរកជំងឺ Covid-19 ក្នុង​តំបន់ដ៏ធំទូលំទូលាយ និងការលើកសំណើរធ្វើឱ្យប្រសើរឡើងនូវ PCR ដែលមានភាពរំញោចខ្លាំង។ យុទ្ធសាស្ត្រទូទៅស្តីពីការប្រើប្រាស់ម៉ាស៊ីនជំនួយ​ការដក​ដង្ហើមសម្រាប់អ្នកជំងឺ Covid-19 នៅវៀតណាម បទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងការធ្វើចត្តាឡីស័កនៅទីក្រុងប៉ារីស-ប្រទេសបារាំងនិងអនុសាសន៍ក្នុងការប្រឆាំងការរីករាលដាលនិងការធ្វើ​ចត្តាឡីស័កនៅទីក្រុង Ho Chi Minh ...

អ្នក​ជំនាញនិង​បញ្ញវន្តជនជាតិវៀតណាមនៅឯបរទេសដែលមានជំនាញនិងបទពិសោធន៍ជាក់ស្តែងនឹងមានការចែករំលែកនិងផ្តល់យោបល់ជាក់ស្តែងនិងបន្ទាន់ដែលសមស្របទៅនឹងស្ថានភាពជំងឺរាតត្បាតនៅទីក្រុង Ho Chi Minhនិយាយដោយឡែកនិងទូទាំងប្រទេសនិយាយរួមនារយៈពេលបច្ចុប្បន្ន។

កម្មវិធីផ្សាយផ្ទាល់នៅលើប៉ុស គេហទំព័រ Youtube របស់គណៈកម្មាធិការរដ្ឋទទួល​បន្ទុក​ជនជាតិវៀតណាមនៅឯបទេស៖ https://youtube.com/channel/UC8Tp3MCaeuamFOxTJuNnKqw។ អ្នកអាចចូលរួមចុះឈ្មោះតាមអ៊ិនធឺរណេត ដើម្បីទទួលបានព័ត៌មានពី ​zoom. https://bit.ly/linkdangkyhealthtalk

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម