Trending now

ក្រសួងសុខាភិបាលតម្រូវអោយតំបន់ចំនួន ៥ ត្រូវសម្រេចការចាក់វ៉ាក់សាំងដូសទី ១ មុនថ្ងៃទី ១៥ ខែកញ្ញា

06:40 | 08/09/2021 ឌីណា

យុគសម័យ - ក្រសួងសុខាភិបាលទើបតែចេញលិខិតលេខ ១៣១៦/ CĐ-BYT ជាផ្លូវការជូនប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ រដ្ឋធានី ហាណូយខេត្ត Binh Duong ខេត្ត Long An និង ខេត្ត Dong Nai ស្តីពីការពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺ Covid- 19។

ទីក្រុងហូជីមិញកំណត់ផែនទីបង្ហាញពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ -១៩ សម្រាប់ប្រជាជនជាង ៧,២ លាននាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ទីក្រុងហូជីមិញកំណត់ផែនទីបង្ហាញពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ -១៩ សម្រាប់ប្រជាជនជាង ៧,២ លាននាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
ខេត្ត Kien Giang ចាក់វ៉ាក់សាំងការពារ Covid-19 ជូននិស្សិតអន្តរជាតិចំនួន ៧០ នាក់ ខេត្ត Kien Giang ចាក់វ៉ាក់សាំងការពារ Covid-19 ជូននិស្សិតអន្តរជាតិចំនួន ៧០ នាក់
ក្រសួងសុខាភិបាលតម្រូវអោយតំបន់ចំនួន ៥ ត្រូវសម្រេចការចាក់វ៉ាក់សាំងដូសទី ១ មុនថ្ងៃទី ១៥ ខែកញ្ញា
ប្រជាជន​ចាក់វ៉ាក់សាំងនៅមជ្ឈមណ្ឌល​វប្បធម៌សង្កាត់ Phu Loi ទីក្រុង Thu Dau Mot ខេត្ត Binh Duong ។ (រូបថត៖ VNA)

រហូតមកដល់បច្ចុប្បន្ននេះទីក្រុង ហូជីមិញ ខេត្ត Long An និងខេត្ត Binh Duong ត្រូវបាន​បែងចែកវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់​វ៉ាក់សាំង​ដូសទីមួយជូនប្រជាជនចំនួន១០០%ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ។

ការពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺ Covid- 19ក្រសួងសុខាភិបាលបានស្នើឱ្យប្រធានគណៈកម្មាធិការប្រជាជនខេត្តខាងលើបន្តដឹកនាំអង្គភាពពាក់ព័ន្ធបន្តការងារពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺ Covid- 19។

ដូច្នោះហើយ បណ្តាតំបន់នឹងរៀបចំការចាក់វ៉ាក់សាំងគ្រប់ករណីដែលមានអាយុលើសពី១៨ ឆ្នាំ (រួមទាំងស្ត្រីមានផ្ទៃពោះ) ដែលកំពុងរស់នៅនិងធ្វើការនៅក្នុងតំបន់នេះ តាមសេចក្តីសម្រេចលេខ ២១/NQ-CP ចុះថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០២១ ដោយរដ្ឋាភិបាល។ សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីលេខ ៣៣៥៥/QD-BYT ចុះថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២១ របស់ក្រសួងសុខាភិបាលនិងបញ្ចប់ការចាក់វ៉ាក់សាំងដូសទីមួយសម្រាប់ប្រជាជនទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំ មុនថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១ ចាក់វ៉ាក់សាំងដូសទី ២ សំរាប់អ្នកដែលបាន​ចាក់ដូសទីមួយហើយមានពេលវេលាគ្រប់គ្រាន់។

ទីក្រុង Ha Noi ផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងដំចំពោះអ្នកមាន​ជំងឺប្រចាំកាយ មនុស្សចាស់ ប្រជាជនរស់នៅតំបន់ពណ៌ក្រហមនិងពណ៌លឿងទុំ និងតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់។

តំបន់​ត្រូវប្រមូលផ្តុំកម្លាំងជាអតិបរមាចូលរួមក្នុងការចាក់វ៉ាក់សាំងរួមទាំងសុខាភិបាលរដ្ឋនិងឯកជន មន្ទីរពេទ្យមណ្ឌលពិនិត្យនិងព្យាបាលជំងឺវិស័យសុខាភិបាល រៀបចំកន្លែងចាក់ថ្នាំនៅនឹងកន្លែងនិងរៀបចំកន្លែងចាក់វ៉ាក់សាំងចល័តជាច្រើននៅតាមតំបន់ទីប្រជុំជន ស្ថាប័ន និងអង្គភាព ...

មិនកំណត់ចំពោះបរិមាណប្រជជនដែលចាក់វ៉ាកសាំងក្នុងពេលនីមួយៗ កាត់បន្ថយនីតិវិធីរដ្ឋបាលនិងបង្កើនសមត្ថភាពចាក់ថ្នាំនៅទីកន្លែងចាក់វ៉ាក់សាំង។

ក្រសួងសុខាភិបាលស្នើមូលដ្ឋានចាក់វ៉ាក់សាំងអំពីការប្រើកម្មវិធី “សំណុំឯកសារសុខភាពអេឡិចត្រូនិក” ដើម្បីគ្រប់គ្រងនិងតាមដានល្បឿនចាក់វ៉ាក់សាំង។

ក្រសួងសុខាភិបាលបានស្នើឱ្យប្រធានគណៈកម្មាធិការប្រជាជនខេត្ត - ក្រុងរៀបចំការចាក់វ៉ាក់សាំងឱ្យបានសមស្រប តាមស្ថានភាពនៃការរីករាលដាលនៃជំងឺនេះនិងចាត់ទុកការចាក់វ៉ាក់សាំងជាការងារអាទិភាពនិងបន្ទាន់ក្នុងស្ថានភាពបច្ចុប្បន្ន។

ស្ថិតិនៅលើគេហទំព័រចាក់វ៉ាក់សាំងបានបង្ហាញថា ទីក្រុង Ho Chi Minh រដ្ឋធានី Ha Noi ខេត្ត Long An ខេត្ត Binh Duong ខេត្តDong Nai គឺជាតំបន់ចំនួន ៥ ក្នុងចំណោមខេត្តក្រុងទាំង ១០ ដែលមានអត្រាចាក់វ៉ាក់សាំងទាបបំផុត តាមបរិមាណនៃការចាក់វ៉ាក់សាំងដែលបានបែងចែកតាមសេចក្តីសម្រេចចិត្ត ៕

ប្រជាជន​ចាក់វ៉ាក់សាំងនៅមជ្ឈមណ្ឌល​វប្បធម៌សង្កាត់ Phu Loi ទីក្រុង Thu Dau Mot ខេត្ត Binh Duong ។ (រូបថត៖ VNA)

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី