Trending now

ខេត្ត Kien Giang ចាក់វ៉ាក់សាំងការពារ Covid-19 ជូននិស្សិតអន្តរជាតិចំនួន ៧០ នាក់

13:51 | 02/09/2021 ឌីណា

នាថ្ងៃទី ៣១ ខែសីហា សាកលវិទ្យាល័យ Kien Giang ប្រទេសវៀតណាម បានសម្របសម្រួលជាមួយមជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត Kien Giang បានរៀបចំការចាក់វ៉ាក់សាំងការពារ Covid-19 ជូននិស្សិតអន្តរជាតិចំនួន ៧០ នាក់មកពីប្រទេសឡាវ និងកម្ពុជាដែលកំពុងសិក្សា និងស្រាវជ្រាវនៅសាកលវិទ្យាល័យ។

ខេត្ត​ហាយ៉ាង (Ha Giang) បានសម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់ប្រជាជននៅតំបន់ព្រំដែន ខេត្ត​ហាយ៉ាង (Ha Giang) បានសម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់ប្រជាជននៅតំបន់ព្រំដែន
ទីក្រុងហូជីមិញបានចាក់វ៉ាក់សាំងVero cell ជាង ២០ ម៉ឺនដូសប្រកបដោយសុវត្ថិភាព ទីក្រុងហូជីមិញបានចាក់វ៉ាក់សាំងVero cell ជាង ២០ ម៉ឺនដូសប្រកបដោយសុវត្ថិភាព

ជានិស្សិតអន្ដរជាតិដំបូងដែលត្រូវបានចាក់វ៉ាក់សាំងប្អូនប្រុស Vannavar Siv និស្សិតកម្ពុជា ជំនាញបច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័យ Kien Giang បានចែករំលែកថា៖ “បន្ទាប់ពីត្រូវបានចាក់វ៉ាក់សាំង ខ្ញុំខ្លួនឯងមានអារម្មណ៍ស្ងប់ចិត្តណាស់។ សូមអរគុណចំពោះមនោសញ្ចេតនា និងការទទួលខុសត្រូវពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសសាកលវិទ្យាល័យ Kien Giang ដែលបានយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់យើងខ្ញុំក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19”។

ខេត្ត Kien Giang ចាក់វ៉ាក់សាំងការពារ Covid-19 ជូននិស្សិតអន្តរជាតិចំនួន ៧០ នាក់
ប្អូនប្រុស Vannavar Siv និស្សិតកម្ពុជា ជំនាញបច្ចេកវិទ្យាព័ត៌មាននៃសាកលវិទ្យាល័យ Kien Giang បានបញ្ចប់ការចាក់វ៉ាក់សាំងដោយសុវត្ថិភាព (រូបថត៖ dangcongsan.vn)

យោងតាមលោកបណ្ឌិត Nguyen Tuan Khanh នាយកនៃសាកលវិទ្យាល័យ Kien Giang បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានកំណត់ទូតពីស្ថានទូតឡាវ និងកម្ពុជាប្រចាំទីក្រុងហូជីមិញ ដើម្បីស្នើឲ្យសាកលវិទ្យាល័យជួយគាំទ្រចាក់វ៉ាក់សាំងការពារ Covid-19 ជូននិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យ អង្គភាពបានរាយការណ៍ទៅស្ថាប័នមានសមត្ថកិច្ច។ សាលាបានបញ្ចប់ការចាក់វ៉ាក់សាំងការពារ Covid-19 ជូននិស្សិតឡាវ និងកម្ពុជា ដោយហេតុនេះជួយឱ្យពួកគេមានអារម្មណ៍ស្ងប់ចិត្តក្នុងការសិក្សា ស្រាវជ្រាវ និងសម្រេចបានជោគជ័យនូវកិច្ចការសិក្សារបស់ពួកគេនាពេលខាងមុខ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ