Trending now
Army Games ២០២១៖

កងទ័ពប្រជាជនវៀតណាម ផ្សព្វផ្សាយអំពីវប្បធម៌ ទឹកដី និងមនុស្សវៀតណាមចំពោះមិត្តភក្តិទូទាំងពិភពលោក

11:17 | 07/09/2021 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ៤ ខែកញ្ញា តាមម៉ោងនៅទីក្រុងមូស្គូ ពិធីបិទការប្រកួតកីឡាយោធាអន្តរជាតិលើកទី ៧ (Army Games ឆ្នាំ ២០២១) ត្រូវបានធ្វើឡើងយ៉ាងឧឡារិកនៅឧទ្យាន Patriot ជាយក្រុងមូស្គូ ប្រទេសរុស្ស៊ី។ យោងតាមលោកឧត្តមសេនីយ៍ទោ Phung Si Tan បានឲ្យដឹងថា Army Games ពិតជាឱកាសសម្រាប់យុទ្ធជននៃកងទ័ពប្រជាជនវៀតណាម ផ្សព្វផ្សាយអំពីវប្បធម៌ ទឹកដី និងមនុស្សវៀតណាម ក៏ដូចជាលើកតម្កើងរូបភាព និងកិត្យានុភាពរបស់កងទ័ពប្រជាជនវៀតណាមចំពោះមិត្តភក្តិទូទាំងពិភពលោកផងដែរ។

ថ្ងៃប្រកួតគួរឱ្យចាប់អារម្មណ៍របស់វៀតណាមនៅ Army Games ២០២១ ថ្ងៃប្រកួតគួរឱ្យចាប់អារម្មណ៍របស់វៀតណាមនៅ Army Games ២០២១
«ក្រុមវប្បធម៌» វៀតណាមទទួលបាន «មេដាយ» ពិសេសពីទស្សនិកជននៅការប្រកួតកីឡាយោធាអន្ដរជាតិ «ក្រុមវប្បធម៌» វៀតណាមទទួលបាន «មេដាយ» ពិសេសពីទស្សនិកជននៅការប្រកួតកីឡាយោធាអន្ដរជាតិ
ការសម្តែងសិល្បៈនៅក្នុងពិធីបិទ
ការសម្តែងសិល្បៈនៅក្នុងពិធីបិទ

គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Phung Si Tan អនុប្រធានអគ្គសេនាធិការបានចូលរួមពិធីនេះ។

ក្រុមកងទ័ពប្រជាជនវៀតណាមបានចូលរួម Army Games ឆ្នាំ ២០២១ ដែលមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានដោយបញ្ជូនក្រុមទៅចូលរួមការប្រកួតវិញ្ញាសាចំនួន ១៥ ក្នុងចំណោមវិញ្ញាសា សរុប ៣៤ ហើយនេះគឺជាលើកដំបូងដែលវៀតណាមរៀបចំការប្រកួតវិញ្ញាសាចំនួនពីរនៅក្នុងប្រទេស។ នេះគឺជាសញ្ញាសម្គាល់ដ៏ធំមួយរបស់កងទ័ពប្រជាជនវៀតណាមក្នុងដំណើរការចូលរួម Army Games។

លោកឧត្តមសេនីយ៍ត្រី Aleksandr Peryazev អនុប្រធាននាយកដ្ឋានហ្វឹកហ្វឺនយោធា កងកម្លាំងប្រដាប់អាវុធ សហព័ន្ធរុស្ស៊ី និងជាអាជ្ញាកណ្តាលនៃ Army Games ឆ្នាំ ២០២១ បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់វៀតណាមសម្រាប់ការប្រកួតវិញ្ញាសា “តំបន់គ្រោះថ្នាក់” និង “អ្នកបាញ់ស៊ីប”។ លោកឧត្តមសេនីយ៍ត្រី Peryazev បានចាត់ទុកថា ក្រុមទាំងឡាយនៃកងទ័ពប្រជាជនវៀតណាមដែលចូលរួម Army Games ឆ្នាំ ២០២១ ទទួលបានលទ្ធផលល្អ យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមត្រូវបានហ្វឹកហាត់យ៉ាងស្ទាត់ជំនាញ មានវិន័យ និងគោរពបទប្បញ្ញត្តិនៃការប្រកួត។

លោកឧត្តមសេនីយ៍ទោ Phung Si Tan អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ចូលរួមពិធីបិទ
លោកឧត្តមសេនីយ៍ទោ Phung Si Tan អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ចូលរួមពិធីបិទ

លោកឧត្តមសេនីយ៍ទោ Phung Si Tan បានអះអាងថា ការចូលរួម Army Games បង្ហាញពីភាពម្ចាស់ការរបស់កងទ័ពប្រជាជនវៀតណាមក្នុងសកម្មភាពការទូតការពារជាតិ។ លើសពីនេះ ការចូលរួម Army Games គឺជាសកម្មភាពជាក់ស្តែងក្នុងការកសាងកងទ័ពប្រជាជនវៀតណាមបដិវត្តន៍មានរបៀបរៀបរយ ចំណាន និងទំនើប រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រទំនើបកម្មកងទ័ព។

យោងតាមលោកឧត្តមសេនីយ៍ទោ Phung Si Tan បានឲ្យដឹងថា Army Games ពិតជាឱកាសសម្រាប់យុទ្ធជននៃកងទ័ពប្រជាជនវៀតណាម ផ្លាស់ប្តូរបទពិសោធន៍ក្នុងការហ្វឹកហាត់ ត្រៀមប្រយុទ្ធជាស្រេច ជាពិសេសការប្រើប្រាស់ និងគ្រប់គ្រងអាវុធនិងសម្ភារៈថ្មីនិងទំនើប ដោយហេតុនេះរួមចំណែកលើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺនប្រយុទ្ធ ដោយបញ្ជាក់ឋានៈរបស់កងទ័ពប្រជាជនវៀតណាម។ នេះក៏ជាឱកាសសម្រាប់វៀតណាមដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពជាមួយបណ្តាប្រទេសផ្សេងទៀត រួមទាំងរុស្ស៊ីផងដែរ ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ទឹកដី និងមនុស្សវៀតណាម ក៏ដូចជាលើកតម្កើងរូបភាព និងកិត្យានុភាពរបស់កងទ័ពប្រជាជនវៀតណាមចំពោះមិត្តភក្តិទូទាំងពិភពលោកផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធានរដ្ឋសភាឡាវ៖ សមិទ្ធផល ៨០ឆ្នាំរបស់វៀតណាម គឺជាប្រភពលើកទឹកចិត្តសម្រាប់ប្រជាជនឡាវ
មិត្តភក្តិអន្តរជាតិ ផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅចំពោះវៀតណាម ក្នុងទិវាបុណ្យជាតិខួបលើកទី ៨០ របស់ខ្លួន
សហគមន៍ជនវៀតណាមនៅកម្ពុជាអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ
Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់