Trending now

អ្នកប្រាជ្ញអូស្ត្រាលី៖ កងទ័ពប្រជាជនវៀតណាមរួមចំណែកយ៉ាងធំធេងក្នុងសមិទ្ធិផលរួមរបស់ប្រទេស

19:54 | 22/12/2024 យោងតាមកាសែតកងទ័ពប្រជាជន

“ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ១៩៤៤ កងទ័ពប្រជាជនវៀតណាមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង និងការពារប្រទេសក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍរបស់វៀតណាម។ លោកប្រធានហូជីមិញគឺជាគំរូដ៏ភ្លឺស្វាងសម្រាប់ប្រជាជនវៀតណាម និងដែលបានប្រជាជនវៀតណាមគោរពរាប់អានហៅថា អ៊ំ ហូ ។ ដូច្នេះហើយ ការដែលកងទ័ពប្រជាជនវៀតណាមបានប្រសិទ្ធនាមកងទ័ពអ៊ំ ហូ ក្នុងន័យថា កងទ័ពប្រជាជនវៀតណាមធ្វើតាមគំរូរបស់លោកប្រធានហូជីមិញគឺលះបង់ដើម្បីការពារប្រទេសវៀតណាម។

យុវជនវៀតណាម​ជា​ស្ពាន​ដ៏​សំខាន់​មួយ​ដែល​រួម​ចំណែក​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចការបរទេស​រវាង​ប្រជាជន​និង​ប្រជាជន​ជាមួយ​ប្រទេស​ផ្សេងៗ រក្សាទំនាក់ទំនងសហប្រតិបត្តិការល្អរវាងកងឆ្មាំសមុទ្រវៀតណាម និងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា

នេះគឺជាការបញ្ជាក់របស់លោកសាស្ត្រាចារ្យ Carlyle Thayer នៅឯសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) ជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជន។

លោកសាស្ត្រាចារ្យ Carlyle Thayer នៅឯសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី)
លោកសាស្ត្រាចារ្យ Carlyle Thayer នៅឯសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី)

អ្នកប្រាជ្ញអូស្ត្រាលីរូបនេះបានលើកឡើងថា ក្នុងអំឡុង ៣០ ឆ្នាំនៃការតស៊ូប្រឆាំងអាណានិគមនិងចក្រពត្តិ កងទ័ពប្រជាជនវៀតណាមបានប្រកៀកស្មាជាមួយកងទ័ព និងប្រជាជននៃប្រទេសឡាវ និងកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវរួម ដើម្បីឯករាជ្យ សេរីភាពនៃប្រទេសនីមួយៗ។ ភ្លាមៗបន្ទាប់ពីថ្ងៃបង្រួបបង្រួមជាតិ កងទ័ពប្រជាជនវៀតណាមបានឈានចូលដំណាក់កាលប្រយុទ្ធថ្មីដើម្បីការពារមាតុភូមិនៅតំបន់ព្រំដែន ទន្ទឹមនឹងនោះក៏បំពេញកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ ជួយប្រជាជនឡាវការពារសមិទ្ធិផលនានានៃបដិវត្តន៍ និងជួយប្រជាជនកម្ពុជាផ្តួលរំលំរបបប្រល័យពូជសាសន៍ និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងជួយប្រទេសកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ។ លោកសាស្ត្រាចារ្យ Carlyle Thayer លើកច្បាស់ថា «ខ្ញុំប្រាកដថា បើវៀតណាមមិនបញ្ជូនកងទ័ពទៅជួយកម្ពុជាទេ ពលរដ្ឋខ្មែរជាច្រើនទៀតនឹងត្រូវស្លាប់ ឬ ស្លាប់ក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម។

ខណៈដែល ស្ថានការណ៍សន្តិសុខរបស់ឡាវប្រឈមនឹងការគំរាមកំហែងនោះ កាលពីខែកក្កដា ឆ្នាំ ១៩៧៧ វៀតណាមនិងឡាវបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតមូលដ្ឋានសម្រាប់កងទ័ពប្រជាជនវៀតណាមជួយកងទ័ពប្រជាជនឡាវ ហើយការគាំទ្រនោះទទួលបានជោគជ័យ»។

​កម្លាំង​ពេទ្យ​យោធា​ដឹក​ជន​រង​គ្រោះ​តាម​រថយន្ត​សង្គ្រោះ​ក្នុង​ក្រប​ខណ្ឌ​នៃលំហាត់ហ្វឹកហ្វឺនសង្គ្រោះ​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​បី វៀតណាម-ឡាវ-កម្ពុជា ខែ​វិច្ឆិកា ឆ្នាំ​២០២៤
​កម្លាំង​ពេទ្យ​យោធា​ដឹក​ជន​រង​គ្រោះ​តាម​រថយន្ត​សង្គ្រោះ​ក្នុង​ក្រប​ខណ្ឌ​នៃលំហាត់ហ្វឹកហ្វឺនសង្គ្រោះ​រវាង​កង​ទ័ព​នៃ​ប្រទេស​ទាំង​បី វៀតណាម-ឡាវ-កម្ពុជា ខែ​វិច្ឆិកា ឆ្នាំ​២០២៤

សាស្ត្រាចារ្យ Carlyle Thayer បានសង្កត់ធ្ងន់ថា ឈានចូលពេលផ្លាស់ថ្មី សមាហរណកម្ម​ និងអភិវឌ្ឍន៍ កងទ័ពប្រជាជនវៀតណាមបន្តអនុវត្តបានល្អនូវមុខងាររបស់ខ្លួនជាកងទ័ពប្រយុទ្ធ កងទ័ពបំពេញការងារ និងកងទ័ពផលិតកម្ម។ “មុខងារនេះឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់កងទ័ពប្រជាជនវៀតណាមចាប់តាំងពីថ្ងៃបង្កើតឡើងនៅឆ្នាំ ១៩៤៤ រហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនោះ កងទ័ពប្រជាជនវៀតណាមក៏បានបង្កើនការទូតការពារជាតិ។

យោងតាមលោកសាស្ត្រាចារ្យ Carlyle Thayer ការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្មទំនាក់ទំនងអន្តរជាតិ រួមជាមួយនឹងគោលនយោបាយការពារជាតិ “៤មិន” របស់វៀតណាមនោះ កងទ័ពប្រជាជនវៀតណាមបាននិងកំពុងជំរុញទំនាក់ទំនងដៃគូទ្វេភាគី និងពហុភាគី ដើម្បីរួមដៃឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខរួម ជាពិសេសក្នុងក្របខ័ណ្ឌនៃអាស៊ាននិងយន្តការដឹកនាំដោយអាស៊ាន។

ទន្ទឹមនឹងនោះ ការរួមចំណែករបស់កងទ័ពប្រជាជនវៀតណាមក្នុងការចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិបានរួមចំណែកលើកកំពស់កិត្យានុភាពរបស់ប្រទេសជាតិ ដោយឧទាហរណ៍ជាក់ស្តែងគឺវៀតណាមបានក្លាយជាបេក្ខភាពតែមួយគត់ដែលតំណាងឱ្យក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក ឈរឈ្មោះជា​សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ហើយត្រូវបានបោះឆ្នោតជ្រើសតាំងដោយសំឡេងគាំទ្រខ្ពស់។

លោកសាស្ត្រាចារ្យ Carlyle Thayer បានបញ្ជាក់បន្ថែមថា “ខ្ញុំមានឱកាសជាច្រើនដើម្បីជួបជាមួយនាយទាហានកងទ័ពប្រជាជនវៀតណាមនិងដៃគូក្នុងតំបន់។ ខ្ញុំអាចបញ្ជាក់បានថា ពួកគេបានបង្ហាញពីលក្ខណៈដ៏ស្រស់ស្អាតបំផុតនៃវប្បធម៌ និងអត្តសញ្ញាណវៀតណាម ... តួនាទីរបស់កងទ័ពប្រជាជនវៀតណាមក្នុងបុព្វហេតុការពារប្រទេស និងកសាងសង្គមនិយមត្រូវបានលើកកំពស់ដោយឥតឈប់ឈរ។ កងទ័ពប្រជាជនវៀតណាមក្លាយជាកម្លាំងរបៀរៀបរយ ចំណាន និងទំនើបពីមួយថ្ងៃទីមួយថ្ងៃ។ អង្គភាពអាជីកម្មរបស់កងទ័ពត្រូវបានរៀបចំឡើងវិញ ដើរតួនាទីយ៉ាងសំខាន់ក្នុងខឿនសេដ្ឋកិច្ចជាតិ រួមទាំងអាជីវកម្មជាច្រើនដែលបង្កើតបច្ចេកវិទ្យា ដូចជាក្រុមហ៊ុនឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) ជាដើម " ៕

រក្សាទំនាក់ទំនងសហប្រតិបត្តិការល្អរវាងកងឆ្មាំសមុទ្រវៀតណាម និងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា រក្សាទំនាក់ទំនងសហប្រតិបត្តិការល្អរវាងកងឆ្មាំសមុទ្រវៀតណាម និងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា

បន្ទាប់ពីការបើកកម្មវិធីផ្លាស់ប្តូរ "កងឆ្មាំសមុទ្រវៀតណាម និងមិត្តភក្ដិ" លើកទីពីរឆ្នាំ ២០២៤ នាព្រឹកថ្ងៃទី ១៨ ខែធ្នូ កងឆ្មាំសមុទ្រវៀតណាម និងគណៈកម្មាធិការសន្តិសុខលម្ហសមុទ្រកម្ពុជាបានជួបសន្ទនាទ្វេភាគី។

អ្នកប្រាជ្ញអូស្ត្រាលី៖ វៀតណាមមានគោលនយោបាយល្អ ដើម្បី​ធានាកំណើន​សេដ្ឋកិច្ចរយៈពេលវែង អ្នកប្រាជ្ញអូស្ត្រាលី៖ វៀតណាមមានគោលនយោបាយល្អ ដើម្បី​ធានាកំណើន​សេដ្ឋកិច្ចរយៈពេលវែង

វៀតណាមក៏បានដាក់ចេញគោលនយោបាយល្អ ដើម្បីបន្តចូលរួមចំណែកយ៉ាងសំខាន់ទៅក្នុងការធានាកំណើនសេដ្ឋកិច្ចរយៈ ពេល វែងរបស់វៀតណាម

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី