Trending now

សាលាមធ្យមសិក្សាការពារព្រំដែនលេខ ២ បិទវគ្គបណ្តុះបណ្តាលភាសាវៀតណាម និងភាសាខ្មែរ

14:13 | 02/09/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ៣១ ខែសីហា ខេត្ដ Ba Ria-Vung Tau សាលាមធ្យមសិក្សាការពារព្រំដែនលេខ ២ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលភាសាវៀតណាមជំនាន់ទី ១៧ ជូនសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ និងបណ្តុះបណ្តាលភាសាខ្មែរជំនាន់ទី ២៤ ជូននាយទាហាននៃកងទ័ពការពារព្រំដែនឆ្នាំសិក្សា ២០២០-២០២១ ។

ពិធីបើកថ្នាក់រៀនភាសាខ្មែរសម្រាប់ប្រជនជាតិមានដើមកំណើតវៀតណាម នៅខេត្តកំពត ពិធីបើកថ្នាក់រៀនភាសាខ្មែរសម្រាប់ប្រជនជាតិមានដើមកំណើតវៀតណាម នៅខេត្តកំពត
រៀនភាសាខ្មែរដើម្បីធ្វើចលនាមហានជនឲ្យបានល្អ រៀនភាសាខ្មែរដើម្បីធ្វើចលនាមហានជនឲ្យបានល្អ
លោកវរសេនីយ៍ឯក Nguyen Duc Y បានប្រគល់វិញ្ញាបនប័ត្រជូនសិក្ខាកាមជំនាន់ទី ២៤។​(រូបថត៖ bienphong)
លោកវរសេនីយ៍ឯក Nguyen Duc Y បានប្រគល់វិញ្ញាបនប័ត្រជូនសិក្ខាកាមជំនាន់ទី ២៤។​(រូបថត៖ bienphong)

អាស្រ័យហេតុនេះ សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទចំនួន ៦០ នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលភាសាវៀតណាម និងនាយទាហាននៃកងទ័ពការពារព្រំដែនវៀតណាមចំនួន ៥៣ នាក់បានបញ្ចប់វគ្គបណ្តុះបណ្តាលភាសាខ្មែរ។

ក្នុងឆ្នាំកន្លងមកនេះ កម្មាភិបាល និងគ្រូបង្រៀននៃសាលាមធ្យមសិក្សាការពារព្រំដែនលេខ ២ និងសិក្ខាកាមបានខិតខំប្រឹងប្រែងជំនះការលំបាកក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ព្រមទាំងឧស្សាសិក្សា ស្រាវជ្រាវដើម្បីបញ្ចប់វគ្គបណ្ដុះបណ្ដលបានលទ្ធផលយ៉ាងល្អ។

ថ្លែងមតិនៅពិធី លោកវរសេនីយ៍ឯក Nguyen Duc Y នាយកសាលាមធ្យមសិក្សាការពារព្រំដែនលេខ ២ បានកោតសរសើរចំពោះលទ្ធផលដែលសិក្ខាកាមសម្រេចបានក្នុងវគ្គបណ្ដុះបណ្ដាលនេះ ជាពិសេសនាយទាហាននិងទាហានដែលចូលរួមវគ្គបណ្តុះបណ្តាលភាសាខ្មែរបានជំនះពុះពារ និងបញ្ចប់ភារកិច្ចដោយជោគជ័យក្នុងការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 នៅកងទ័ពការពារព្រំដែនខេត្ដ An Giang ។

លោកវរសេនីយ៍ឯក Nguyen Duc Y សង្ឃឹមថា បន្ទាប់ពីបញ្ចប់ការសិក្សានៅសាលា សិក្ខាកាមទាំងអស់នឹងបន្តខិតខំបំពេញភារកិច្ចបានជោគជ័យដែលបានប្រគល់ជូន៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបក្ស៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយកម្ពុជា
និស្សិតឡាវ និងកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណី នៅប្រទេសវៀតណាម
កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា