ក្មេងជំទង់ចំនួន ១,៥៧៣,១៣១ នាក់ដែលមានអាយុពី១២ ទៅ១៧ឆ្នាំបានទទួលការចាក់វ៉ាក់សាំងយ៉ាងតិចចំនួន១ដូស ខណៈដែរមាន ៣៨៣,៤៦១ នាក់បានចាក់វ៉ាក់សាំងពេញលេញ។
![]() |
![]() |
![]() |
ក្មេងជំទង់ដែលមានអាយុពី១២ ទៅ១៧ឆ្នាំ នៅកម្ពុជាត្រូវបានជំរុញអោយចាក់វ៉ាក់សាំងអោយបានលឿនដើម្បីសម្រេចបានប្រព័ន្ធភាពស៊ាំរួម |
នេះតំណាងអោយ៧៩,៩៨% នៃចំនួនក្មេងជំទង់គោលដៅសរុបចំនួន១,៩៦៦លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង។ ដោយហេតុថាសាសារៀននឹងបើកឡើងវិញពីថ្នាក់ទី៩ ដល់ទី១២ វាគឺចាំបាច់ដែលចំនួនក្មេងជំទង់ដែលនៅសេសសល់៤០០,០០០នាក់ ត្រូវចាក់វ៉ាក់សាំងអោយបានលឿនតាមតែអាចធ្វើបាន។
មានក្មេងជំទង់ជាស្រ្តីចំនួន៧៨១,១៦៤នាក់បានចាក់វ៉ាក់សាំងយ៉ាងតិចបានចំនួន១ដូស ខណៈដែរចំនួន១៩១,២៦៨នាក់ទៀតបានចាក់វ៉ាក់សាំងបាន២ដូស។
សរុបមកល្បឿន និងចំនួនក្មេងជំទង់ដែលបានចាក់វ៉ាក់សាំងមានសភាពយឺតយ៉ាវ ដូច្នេះ អាជ្ញាធរពាក់ព័ន្ធគួរតែចាត់វិធានការឱ្យបានគ្រប់គ្រាន់ជាបន្ទាន់ដើម្បីធានាថាក្រុមគោលដៅនេះទទួលបានការចាក់វ៉ាក់សាំងក្នុងរយៈពេលដែលបានកំណត់។
នៅពេលដែលដំណើការនេះបានបញ្ជប់ នឹងនាំអោយយុទ្ធនាការចាក់ដូសទី២ប្រព្រឹត្តិទៅបានលឿន ដើម្បីអោយក្រុមគោលដៅនេះបានចាក់វ៉ាក់សាំងហើយពេញលេញ។
ក្រសួងសុខាភិបាលក៏បានប្រកាសអំពីគម្រោងចាក់វ៉ាក់សាំងអោយកុមារមានអាយុពី ១០ ទៅ ១១ ឆ្នាំដើម្បីសម្រេចបានប្រព័ន្ធភាពស៊ាំរួម ដើម្បីអោយថ្នាក់រៀនគ្រប់កម្រិតបើកដំណើការឡើងវិញអោយបានឆាប់តាមដែលអាចធ្វើទៅបាន។
![]() |
ក្មេងជំទង់ដែលមានអាយុពី១២ ទៅ១៧ឆ្នាំ នៅកម្ពុជាត្រូវបានជំរុញអោយចាក់វ៉ាក់សាំងអោយបានលឿនដើម្បីសម្រេចបានប្រព័ន្ធភាពស៊ាំរួម |
យោងតាមសាលាជំនាញជំងឺកុមារសហរដ្ឋអាមេរិក (American Academy of Pediatrics-AAP) គិតត្រឹមថ្ងៃទី ២៦ ខែសីហា មានកុមារជិត ៤,៨ លាននាក់បានធ្វើតេស្តជំងឺកូវីដ-១៩ ហើយលទ្ធផលបង្ហាញវិជ្ជមានចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។
កាលពីសប្តាហ៍មុនដែលជាសប្តាហ៍ទី២ មានករណីបន្ថែមចំនួន២០៤,០០០ ករណី ដែលបានកើនឡើងនារដូវរងាពីឆ្នាំ ២០២០-២១ ។ បន្ទាប់ពីមានករណីធ្លាក់ចុះនៅដើមរដូវក្តៅ ករណីកុមារបានកើនឡើង១ទ្វេជាប្រាំដងកាលពីខែមុន ដោយមានករណីកើនចំនួន ៣៨.០០០ ករណីក្នុងចុងខែកក្កដា ដល់ជិត ២០៤,០០០ករណី កាលពីសប្តាហ៍មុន។
ចំនួនដ៏ច្រើននៃអ្នកដែលឆ្លងវីរុសបំលែងDelta ឬជំងឺកូវីដ-១៩ធម្មតាគឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំង ហើយនេះជាសញ្ញាមួយដែលត្រូវអោយក្មែងជំទង់នៅកម្ពុជាទៅទទួលការចាក់វ៉ាក់សាំងអោយបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកវេជ្ជបណ្ឌិត Yvonne Maldonado សាស្ត្រាចារ្យផ្នែកជំងឺកុមារ និងជំងឺឆ្លងនៅសាកលវិទ្យាល័យStanford បាននិយាយថា“ មេរោគនេះពិតជាកំពុងតាមចម្លងអ្នកដែលមិនបានចាក់វ៉ាក់សាំងការពារ” ។ “ដោយសារក្មេងអាយុក្រោម ១២ ឆ្នាំមិនអាចចាក់វ៉ាក់សាំងបាន យើងបានឃើញការកើនឡើងនៃការចម្លងនៅក្នុងក្រុមអាយុនេះ៕
Khmertimes/TVK
មតិពីមិត្តអ្នកអាន