Trending now

ពិធីដេញថ្លៃរចនាម៉ូតសម្លៀកបំពាក់ ដើម្បីទិញសំភារៈបរិក្ខារពេទ្យជូនដល់វេជ្ជបណ្ឌិតជួរមុខប្រឆាំងនឹងជំងឺកូវីដ ១៩

06:46 | 31/08/2021 ឌីណា

យុគសម័យ - គណៈកម្មការរៀបចំសប្តាហ៍ម៉ូតសម្លៀកបំពាក់អន្តរជាតិវៀតណាម (Vietnam International Fashion Week) បានសំរេចរៀបចំកម្មវិធីដេញថ្លៃសប្បុរសធម៌ “ ពីបេះដូងទៅបេះដូង - ពីម៉ូតសម្លៀកបំពាក់រហូតដល់ការដកដង្ហើម” ...

អង្គការក្រៅរដ្ឋាភិបាលអាណិកជនវៀតណាមនិងស្ថានទូតជាច្រើនគាំទ្ររដ្ឋធានី Ha Noi ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ អង្គការក្រៅរដ្ឋាភិបាលអាណិកជនវៀតណាមនិងស្ថានទូតជាច្រើនគាំទ្ររដ្ឋធានី Ha Noi ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
ទីក្រុងហាណូយជួយឧបត្ថម្ភអាហារដោយឥតគិតថ្លៃដល់ប្រជាជនជួបការលំបាកដោយសារជំងឺកូវីដ ១៩ ទីក្រុងហាណូយជួយឧបត្ថម្ភអាហារដោយឥតគិតថ្លៃដល់ប្រជាជនជួបការលំបាកដោយសារជំងឺកូវីដ ១៩
ពិធីដេញថ្លៃរចនាម៉ូតសម្លៀកបំពាក់ ដើម្បីទិញសំភារៈបរិក្ខារពេទ្យជូនដល់វេជ្ជបណ្ឌិតជួរមុខប្រឆាំងនឹងជំងឺកូវីដ ១៩
កម្មវិធីដេញថ្លៃសប្បុរសធម៌ទាក់ទាញការចូលរួមរបស់អ្នកល្បី ៗ ជាច្រើន។ (រូបថត៖ គណៈរៀបចំកម្មវិធីនេះ)

កម្មវិធីនេះ​បានរៀបចំឡើងសំដៅបរិច្ចាគនិងឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យដល់វេជ្ជបណ្ឌិតជួរមុខនិងមន្ទីរពេទ្យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ បានប្រព្រឹត្តទៅ នៅវេលាម៉ោង ១៩ និង ៣០ នាទី នាថ្ងៃទី ២៨ ខែសីហា នៅលើគេហទំព័រ OnMeeting (onmeeting.com.vn) និងផ្សាយផ្ទាល់ livestream លើ Fanpage របស់កម្មវិធីសប្តាហ៍​ម៉ូតសម្លៀកបំពាក់វៀតណាមអន្តរជាតិ (Vietnam International Fashion Week ) https://​www.​facebook.​com/VNIFW)

ប្រធានសប្តាហ៍ម៉ូតសម្លៀកបំពាក់អន្តរជាតិវៀតណាមលោកស្រី Trang Le បានចែករំលែកថា៖“ យើងមានបំណងចូលរួមចំណែកបន្តិចបន្តួច តាមរយៈការដេញថ្លៃរចនាម៉ូតសំលៀកបំពាក់ ហើយ​​ប្រមូល​ទឹក​ប្រាក់ ដើម្បីទិញសំភារៈបរិក្ខារពេទ្យគាំទ្រវេជ្ជបណ្ឌិតនិងមន្ទីរពេទ្យជួរមុខ។ កម្មវិធីនេះនឹងក្លាយជាកន្លែងតភ្ជាប់មនុស្សរាប់​លាន​នាក់​ដែលមានទឹក​ចិត្តឆ្ពោះទៅភាគខាងត្បូងជាទីស្រឡាញ់” ។

ពិធីដេញថ្លៃរចនាម៉ូតសម្លៀកបំពាក់ ដើម្បីទិញសំភារៈបរិក្ខារពេទ្យជូនដល់វេជ្ជបណ្ឌិតជួរមុខប្រឆាំងនឹងជំងឺកូវីដ ១៩
បវរកញ្ញា H’’Hen Nie អញ្ជើញចូលរួមក្នុងពិធីដេញថ្លៃ(រូបថត៖គណៈរៀបចំកម្មវិធីនេះ)

កម្មវិធីដេញថ្លៃសប្បុរសធម៌នេះបានទាក់ទាញការចាប់អារម្មណ៍និងការចូលរួមពីអ្នកល្បី ៗ ជាច្រើនដូ ចជា លោកស្រី Francesca Baronio (ភរិយារបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាម) ពាណិជ្ជការិនី /តារាសម្តែង លោកស្រី Truong Ngoc Anh ពណិជ្ជការិនី / fashionista Tien Nguyen សិល្បការិនីឆ្នើម Minh Trang អ្នកចំរៀង លោក Tung Duong អ្នកចំរៀង លោកស្រី Doan Trang អ្នករចនាម៉ូត លោក Nguyen Cong Tri អ្នករចនាម៉ូត លោក Adrian Anh Tuan អ្នករចនាម៉ូដ លោកស្រី Thuy Nguyen; បវរកញ្ញាវៀតណាម Do My Linh បវរកញ្ញាឯក H’Hen Nie បវរកញ្ញារងទី ២ Hoang Thuy បវរកញ្ញារងទី ៣ Hoang My ពិធីការិនី បវរកញ្ញារងទី ១ Hoang Oanh ...៕

ឌីណា

ទីភ្នាក់ងារសារព័ត៌មានវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង