យុគសម័យ - ស្ថាប័ន អង្គភាពនិងបុគ្គលជាច្រើនទាំងក្នុងនិងក្រៅប្រទេសបានរួមដៃគ្នាជួយឧបត្ថម្ភដល់រដ្ឋធានី Ha Noi នូវគ្រឿងឧបភោក បរិភោ សម្ភារៈបរិក្ខារពេទ្យសម្រាប់បង្ការការរីករាលដាលនៃជំងឺកូវីដ ១៩ ...
![]() |
![]() |
![]() |
អង្គការ Samaritan’s Purse International Relief បានបរិច្ចាគគ្រឿងឧបភោក បរិភោកនិងសម្ភារៈចាំបាច់ចំនួន ២៥០ កញ្ចប់ជូនដល់គ្រួសារក្រីក្រនៅរដ្ឋធានី Ha Noi ។ |
នៅព្រឹកថ្ងៃទី ២៤ ខែសីហា លោកស្រី Nguyen Lan Huong សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈ កម្មាធិការបក្សទីក្រុង Ha Noi ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅទីក្រុង Ha Noi និងប្រធានសម្ព័ន្ធអង្គការមិត្តភាពនៃរដ្ឋធានី Ha Noi បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីទទួលអំណោយនិងប្រគល់បរិក្ខារពេទ្យ ដើម្បីបម្រើការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។
គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Ha Noi បានប្រគល់ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ៥០ គ្រឿងជូនដល់មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ Ha Noi ប្រគល់ឧបករណ៍ធ្វើតេស្តរកឃើញវីរុស Sars-Cov-2 ចំនួន ៥៥០.០០០ ឈុតនិងសម្លៀកបំពាក់ការពារចំនួន ៦.០០០ ឈុតជូនដល់មន្ទីរសុខាភិបាលទីក្រុង Ha Noi ។
ថ្លែងនៅក្នុងពិធីទទួលនិងប្រគល់អំណោយ លោកស្រី Nguyen Lan Huong បានថ្លែងអំណរគុណដោយស្មោះចំពោះការរួមចំណែកនិងការគាំទ្ររបស់ស្ថាប័ន បុគ្គល អង្គភាព បុគ្គល សម្រាប់ការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ។ ក្នុងពេលជាមួយគ្នានេះទីក្រុងបានអនុវត្តដំណោះស្រាយសមស្របនិងមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ ថែទាំជីវភាពរបស់ប្រជាជននៅក្នុងទីក្រុង ក្នុងពេលកន្លងមកនេះសម្រាប់គោលដៅ“ សុវត្ថិភាព សន្តិសុខ សុខុមាលភាពនិងសុវត្ថិភាពប្រជាជន” ។
![]() |
គ្រួសារមានស្ថានភាពលំបាកចំនួន ៣០០ គ្រួសារក្នុងភូមិសាស្ត្រខ័ណ្ឌ Hoan Kiem ទទួលបានគាំទ្រនៅ“ ផ្សារមានតំលៃ ០ ដុង” |
យោងតាមលោកស្រី Nguyen Lan Huong ទោះបីជាស្ថាប័ន អង្គការអាជីវកម្ម ប្រជាជនក៏រងផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនេះដែរ ប៉ុន្តែពួកគេនៅតែយកចិត្តទុកដាក់លើការពារនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងទីក្រុង Ha Noi និងទូទាំងប្រទេស។ ដោយហេតុនេះបានរួមចំណែកទាំងសម្ភារៈ គំនិតផ្តួចផ្តើមក្នុងការពារនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺនេះ។ រដ្ឋធានី Ha Noi សង្ឃឹមថា ស្ថាប័ន អង្គការអាជីវកម្ក សប្បុរសជនបន្តន្តរួមដំណើរជាមួយរណសិរ្សមាតុភូមិទីក្រុងនិងរណសិរ្សមាតុភូមិនៃខណ្ឌ ស្រុក ទីរួមស្រុក រួមជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនរាជធានីក្នុងការសម្រេចបាននូវគោលដៅនៃការត្រួតពិនិត្យនិងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះនាំឱ្យជីវភាពរស់នៅវិលត្រឡប់មករកភាពប្រក្រតីថ្មី។
នាព្រឹកថ្ងៃទី ២៤ ខែសីហា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Ha Noi បានសម្របសម្រួលជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិនៃខណ្ឌ Hoan Kiem រៀបចំ“ ផ្សា០ ដុង” ជួយឧបត្ថម្ភគ្រួសារក្រីក្រចំនួន ៣០០ គ្រួសារនៅក្នុងខ័ណ្ឌ។
ប្រអប់៖ ឆ្លើយតបទៅនឹងការអំពាវនាវឱ្យចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ របស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង Ha Noi និងសម្ព័ន្ធអង្គការមិត្តភាពទីក្រុង Ha Noi មន្ទីរកសិកម្មនិងអភិវឌ្ឍជនបទខេត្ត Hung Yen បានបរិច្ចាគកសិផលចំនួន ៥ តោន។ អង្គការ Samaritan’s Purse International Relief បានបរិច្ចាគគ្រឿងឧបភោក បរិភោគនិងសម្ភារៈចាំបាច់ចំនួន ២៥០ កញ្ចប់ ក្រុមគ្រួសាររបស់លោក Tran Dang Khoa អាណិកជនវៀតណាមនៅសហព័ន្ធអាល្លឺម៉ង់បានបរិច្ចាគឧបករណ៍ធ្វើតេស test Sars-Cov-2 ចំនួន ៥៥០.០០០ឈុត ហើយស្ថានទូតកាតាប្រចាំនៅប្រទេសវៀតណាមបានបរិច្ចាគ ១០០លានដុងជូនដល់មូលនិធិបង្ការជំងឺកូវីដ ១៩ នៅរដ្ឋធានី Ha Noi ...
thoidai
មតិពីមិត្តអ្នកអាន