Trending now

ប្រជាជន Ha Noi អាចប្រើកម្មវិធី appដើម្បីស្នើជំនួយផ្នែកសុខាភិបាលនិងស្បៀងអាហារ

02:46 | 20/08/2021 ឌីណា

យុគសម័យ - ក្នុងករណីត្រូវការស្បៀងអាហារនិងជំនួយផ្នែកសុខាភិបាល ប្រជាជនអាចបញ្ជូនព័ត៌មាននៅលើកម្មវិធី Zalo Connect ដើម្បីឱ្យមនុស្សនៅជុំវិញអាចដឹងនិងគាំទ្រ។

គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ Covid-19 និងធានាសុវត្ថិភាពដល់ទីក្រុងហាណូយ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ Covid-19 និងធានាសុវត្ថិភាពដល់ទីក្រុងហាណូយ
កម្មវិធី Zalo បើកដំណើរការលក្ខណៈពិសេសដើម្បីជួយសហគមន៍ផ្តល់ការគាំទ្រគ្រាអាសន្នអំឡុងពេលមានជំងឺរាតត្បាត កម្មវិធី Zalo បើកដំណើរការលក្ខណៈពិសេសដើម្បីជួយសហគមន៍ផ្តល់ការគាំទ្រគ្រាអាសន្នអំឡុងពេលមានជំងឺរាតត្បាត
ប្រជាជន Ha Noi អាចប្រើកម្មវិធី appដើម្បីស្នើជំនួយផ្នែកសុខាភិបាលនិងស្បៀងអាហារ

នៅពេលដែលត្រូវការស្បៀងអាហារស្បៀងនិងជំនួយផ្នែកសុខាភិបាល អ្នកអាចបញ្ជូនព័ត៌មាន នៅលើកម្មវិធីដើម្បីឱ្យមនុស្សនៅជុំវិញមកជួយភាំទ្រ។ (រូបថត៖ Trong Dat)

ចាប់ពីដើមខែសីហាមក ប្រជាជននៅទីក្រុង Ho Chi Minh និងខេត្តជាច្រើននៅភាគត្បូងបានប្រើប្រាស់កម្មវិធី Zalo Connect ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 ។ នេះគឺជាកម្មវិធីបច្ចេកវិទ្យាមួយក្នុងចំណោមកម្មវិធីបច្ចេកវិទ្យាជាច្រើនដែលបានគ្រប់គ្រងដោយមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាសម្រាប់ការការពារនិងទប់ស្កាត់ជំងឺ Covid-19។ បច្ចុប្បន្ន កម្មវិធី​ Zalo Connect ត្រូវបានអនុវត្ត នៅទីក្រុង Ha Noi ។

ក្នុងករណីដែលអ្នកត្រូវការជំនួយ អ្នកអាចប្រើ Zalo Connect ស្ថិតនៅផ្នែកខាងលើនៃទំព័រចូលរបស់កម្មវិធី Zalo ។ ព្រមទាំង អនុញ្ញាតឱ្យកម្មវិធីចូលក្នុងផ្នែក​កំណត់ទីតាំងរបស់ឧបករណ៍ផងដែរ។ បន្ទាប់មកអាចស្វែងរកជំនួយសង្គ្រោះបន្ទាន់ពីសហគមន៍ដោយងាយស្រួលរួមមាន ៖ ស្បៀងអាហារ ថ្នាំសង្កូវ សម្ភារៈបាំបាច់ឬទាក់ទងយ៉ាងឆាប់រហ័សជាមួយគ្រូពេទ្យ អ្នកជំនាញខាងវេជ្ជសាស្ត្រ ដើម្បីទទួលបានការផ្តល់យោបល់បថមពីវេជ្ជបណ្ឌិតពីចម្ងាយ។

នៅពេលស្នើរសុំជំនួយ ព័ត៌មាននឹងត្រូវបានចែករំលែកនិងធ្វើបច្ចុប្បន្នភាពនៅលើប្រព័ន្ធផែនទីដើម្បីឱ្យអ្នកត្រូវការជំនួយនឹងទទួលបានជំនួយពីសហគមន៍។ ប្រជាជនរស់នៅជុំវិញតំបន់របស់អ្នក​ត្រូវការ​ជំនួយឬអង្គការនិងក្រុមស្ម័គ្រចិត្តអាចមើលឃើញសារ“ ត្រូវការជំនួយ” និងធ្វើការជួយឧបត្ថម្ភ។

ចំពោះបុគ្គលនិងអង្គការសប្បុរសជន ពួកគេក៏អាចចូលក្នុងផ្នែក“ ខ្ញុំចង់ជួយ” នៅលើ Zalo Connect ដើម្បីឆាប់រហ័សរកឃើញករណីដែលកំពុង​មាន​ស្ថានភាពលំបាក នៅក្នុងតំបន់ជិតកន្លែងដែលពួកគេរស់នៅផងដែរ។ ឥឡូវនេះ Zalo Connect នឹងប្រគល់បញ្ជីឬផែនទីនៃករណីដែលត្រូវការជំនួយក្នុងតំបន់ជុំវិញដោយព័ត៌មានផ្ទាល់ខ្លួនពេញលេញ អាស័យដ្ឋាននិងលក្ខណៈស្ថានភាព។

យោងតាមលោក Doan Quoc Anh ប្រធានគម្រោង Zalo Connect បានអោយដឹងថា រហូតដល់ ៩៣% នៃសំណើ​រគាំទ្ររបស់ប្រជាជន ក្នុងរយៈពេលកន្លងមកគឺទាក់ទងនឹងបញ្ហាស្បៀងអាហារ។ លើសពីនេះសំណើ​​រទាក់ទងនឹង​​សម្ភារៈចាំបាច់ចំនួន ២៤ % ត្រូវការ​ថ្នាំ ៨ % និង​​ត្រូវការណែនាំពីគ្រូពេទ្យ ៧%។

ចាប់តាំងពីការចាប់ផ្តើមអនុវត្តន៍ មានសំណើរសុំជំនួយជាង ១៣០.០០០ បានបញ្ជូនទៅកាន់កម្មវិធី Zalo ។ ឥឡូវនេះ​កម្មវិធី Zalo Connect បានអនុវត្តនៅទីក្រុង Ha Noi Ho Chi Minh Long An Dong Nai Binh Duong ។ យោងតាមអង្គភាព​​អភិវឌ្ឍ រហូតដល់ពេល​នេះនឹងបន្តពង្រីកដល់តំបន់ដែលកំពុងអនុវត្តវិធានការរក្សាគម្លាតសង្គមដ៍ទៃទៀត៕

ឌីណា

Vietnam net

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី