Trending now

ទីក្រុងហាណូយជួយឧបត្ថម្ភអាហារដោយឥតគិតថ្លៃដល់ប្រជាជនជួបការលំបាកដោយសារជំងឺកូវីដ ១៩

08:54 | 24/08/2021 យោងតាមវិឡុសំលេងវៀតណាម

អាហារត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ទៅកាន់ទីតាំងដែលបានចុះឈ្មោះជាមុន ដោយមានការសម្របសម្រួលជាមួយមូលដ្ឋានសមាជិកសម្ព័ន្ធយុវជន ដើម្បីបញ្ជូនទៅដល់អ្នកទទួល។

គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ Covid-19 និងធានាសុវត្ថិភាពដល់ទីក្រុងហាណូយ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ Covid-19 និងធានាសុវត្ថិភាពដល់ទីក្រុងហាណូយ
ទីក្រុងហាណូយអនុវត្តយ៉ាងមមាញឹកនូវការធ្វើតេស្តិ៍រកជំងឺកូវីដ-១៩ នៅសហគមន៍ក្នុងរយៈពេល ៧ ថ្ងៃ ទីក្រុងហាណូយអនុវត្តយ៉ាងមមាញឹកនូវការធ្វើតេស្តិ៍រកជំងឺកូវីដ-១៩ នៅសហគមន៍ក្នុងរយៈពេល ៧ ថ្ងៃ
ទីក្រុងហាណូយជួយឧបត្ថម្ភអាហារដោយឥតគិតថ្លៃដល់ប្រជាជនជួបការលំបាកដោយសារជំងឺកូវីដ ១៩។​ (រូបថត៖ hanoimoi)
ទីក្រុងហាណូយជួយឧបត្ថម្ភអាហារដោយឥតគិតថ្លៃដល់ប្រជាជនជួបការលំបាកដោយសារជំងឺកូវីដ ១៩។​ (រូបថត៖ hanoimoi)

បន្តសកម្មភាពជាបន្តបន្ទាប់នៃកម្មវិធីអាហាររាប់លានកញ្ចប់ - និស្ស័យហាណូយ, ចាប់ពីថ្ងៃទី ២៣ ខែសីហាដល់ថ្ងៃទី ៦ ខែកញ្ញា សមាគមធុរកិច្ចវ័យក្មេងហាណូយ, សមាគមកសិករទីក្រុង បុគ្គលនិងសប្បុរសជនជាច្រើនទៀតបានបន្តអនុវត្តន៍ដំណាក់កាលទីបីនៃកម្មវិធីអាហាររាប់លានកញ្ចប់ដើម្បីផ្ញើជូនប្រជាជនដែលជួបការលំបាកដែលមានឈ្មោះថា “ទឹកចិត្តនៃសហគ្រិនវ័យក្មេងហាណូយ”។

ហេតុដូច្នេះ ជារៀងរាល់ថ្ងៃ អាហារឥតគិតថ្លៃរាប់ពាន់កញ្ចប់នឹងត្រូវបញ្ជូនទៅអ្នកជំងឺក្រីក្រ កម្មករគ្មានការងារធ្វើ សិស្សក្រីក្រ គ្រួសារជួបការលំបាក និងជនពិការដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩។ អាហារត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ទៅកាន់ទីតាំងដែលបានចុះឈ្មោះជាមុន ដោយមានការសម្របសម្រួលជាមួយមូលដ្ឋានសមាជិកសម្ព័ន្ធយុវជន ដើម្បីបញ្ជូនទៅដល់អ្នកទទួល។

កម្មវិធី “អាហាររាប់លានកញ្ចប់ - និស្ស័យហាណូយ” ត្រូវបានអនុវត្តន៍ចាប់តាំងពីថ្ងៃទី ២៤ ខែកក្កដា ដោយបានបញ្ជូនអាហារជិត ៧០.០០០ កញ្ចប់ទៅកាន់ប្រជាជនដែលមានស្ថានភាពលំបាកក្នុងកំឡុងពេលដែលទីក្រុងហាណូយអនុវត្តន៍វិធានការរក្សាគម្លាតសង្គម៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា