Trending now

ពិធីបើកការតាំងពិព័រណ៌ចិន - អាស៊ីខាងត្បូងនៅឆ្នាំ ២០២១តាមអនឡាញ

21:43 | 26/08/2021 ឌីណា

យុគសម័យ - ចាប់ពីថ្ងៃទី ២៥ ដល់ ២៩ ខែសីហាឆ្នាំ ២០២១ នៅទីក្រុង Kunming (ខេត្ត Yunan នៃប្រទេសចិន) ការតាំងពិព័រណ៍ចិន - អាស៊ីខាងត្បូងបានរៀបចំ​ តាមរយៈអ៊ិនធើណិត ២០២១ ។ ការតាំងពិព័រណ៍នេះបានរៀបចំដោយការសម្របសម្រួលរវាងសភាពាណិជ្ជកម្មអន្តរជាតិ សភាពាណិជ្ជកម្មនិងឧស្សាហកម្ម​អាស៊ាន មជ្ឈមណ្ឌលអាស៊ាននិងចិនគណៈលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ីអាគ្នេយ៍។

រួបរួមគ្នាប្រឆាំងនឹងជំងឺរាតត្បាតនិងអភិវឌ្ឍន៍ រួបរួមគ្នាប្រឆាំងនឹងជំងឺរាតត្បាតនិងអភិវឌ្ឍន៍
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អបអរសាទរពិព័រណ៍ចិន - អាស៊ានលើកទី ១៧ តាមប្រព័ន្ធអនឡាញ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អបអរសាទរពិព័រណ៍ចិន - អាស៊ានលើកទី ១៧ តាមប្រព័ន្ធអនឡាញ
ពិធីបើកការតាំងពិព័រណ៌ចិន - អាស៊ីខាងត្បូងនៅឆ្នាំ ២០២១តាមអនឡាញ

លោកអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម Do Thang Hai បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកការតាំងពិព័រណ៍នេះ តាមរយៈប្រព័ន្ធអ៊ីនធើណិត។

ក្រោមប្រធានបទ“ ឱកាសថ្មី ការអភិវឌ្ឍថ្មី” ការតាំងពិព័រណ៍នេះនឹងឆក់យកឪកាសពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីលើកកម្ពស់តួនាទីជាមូលដ្ឋានរបស់ខ្លួននៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីរវាងបណ្តាប្រទេសអាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍និងខ្សែក្រវ៉ាត់មហាសមុទ្រឥណ្ឌា ក្នុងវិស័យពាណិជ្ជកម្ម ទំនិញ គម្រោង ការវិនិយោគ ...

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងពិធីបើកការតាំងពិព័រណ៍នេះ មានលោកអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម Do Thang Hai បានមានប្រសាសន៍ថា ចាំបាច់ត្រូវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធនិងបើកទីផ្សារទូលាយបន្ថែមការដាក់កំហិតកម្មវិធីថ្មីនិងលុបចោលនូវការរារាំងក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគី តាមរយៈបង្កើតលក្ខខអំណោយផលនិងកាត់បន្ថយបន្ទុកលើអាជីវកម្មនៃសកម្មភាពនាំចូលនិងនាំចេញរបស់សហគមន៍អាជីវកម្មក្នុងតំបន់។

ឆ្នាំ ២០២១ គឺជាខួបអបអរសាទរលើកទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិនតែងតែបានពង្រឹងនិងអភិវឌ្ឍ ដោយឈរលើមូលដ្ឋានដែលមានផលប្រយោជន៍ទៅវិញទៅមក ការគោរពគ្នានិងការយោគយល់គ្នា រួមចំណែកដល់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ វិបុលភាព នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបានមើលឃើញនូវការវិវត្តយ៉ាងខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៣០ ឆ្នាំបានកើនឡើង ៨០ ដងដែលធ្វើឱ្យអាស៊ាននិងចិនក្លាយជាដៃគូពាណិជ្ជកម្មលេខមួយរបស់គ្នាទៅវិញទៅមក។កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិនបានទទួលលទ្ធផលគួរឱ្យលើកទឹកចិត្តដែលគ្របដណ្តប់លើវិស័យជាច្រើនពីការវិនិយោគ ការតភ្ជាប់គ្នា ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ការច្នៃប្រឌិតថ្មី ...

ប្រទេសវៀតណាមមានតួនាទីជាច្រកចេញចូល ក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន - ចិននិងជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាពរវាងអាស៊ាននិងចិន ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងចិនបានកើនឡើងប្រកបដោយ​និរន្តរភាព និងយ៉ាងខ្លាំង ហើយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងយ៉ាងឆាប់រហ័សជាមួយនឹងអត្រាកំណើនជាមធ្យម ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយកន្លងមកនេះ ឈានដល់ជាង ២០% ក្នុងមួយឆ្នាំ។ ខេត្ត Yunan (ចិន) តែងតែជាច្រកចេញចូលសំខាន់មួយនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងវៀតណាមនិងចិននិយាយដោយឡែក និង​រវាងអាស៊ាននិងចិននិយាយរួម៕

ឌីណា

moit.gov.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម