Trending now

ផ្លូវដែកអន្តរជាតិសំខាន់តភ្ជាប់ប្រទេសវៀតណាមជាមួយចិន ឆ្លងកាត់អាស៊ី - អឺរ៉ុប

10:20 | 18/08/2021 ឌីណា

យុគសម័យ - តាម​ការគ្រោងទុក ក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀត ផ្លូវដែកវៀតណាមនឹងតភ្ជាប់ផ្លូវដែកអន្តរជាតិតាមរយៈផ្លូវធំ ៗ ចំនួន ៥ ដែលភាគច្រើននឹងតភ្ជាប់ជាមួយប្រទេសចិន ហើយទៅកាន់គោលដៅជាច្រើន នៅអាស៊ីកណ្តាល មជ្ឈឹមបូព៌ានិងអឺរ៉ុប។

ការដឹកជញ្ជូនទំនិញពីវៀតណាមឆ្លងកាត់ប្រទេសចិនទៅកាន់ទ្វីបអឺរ៉ុបបានលឿនជាងតាមផ្លូវសមុទ្រ តែ៧ ថ្ងៃ ការដឹកជញ្ជូនទំនិញពីវៀតណាមឆ្លងកាត់ប្រទេសចិនទៅកាន់ទ្វីបអឺរ៉ុបបានលឿនជាងតាមផ្លូវសមុទ្រ តែ៧ ថ្ងៃ
កម្ពុជា-វៀតណាមត្រូវការពេលវេលាដើម្បីសិក្សាលម្អិតលើគម្រោងតភ្ជាប់ផ្លូវដែកនិងផ្លូវល្បឿនលឿន កម្ពុជា-វៀតណាមត្រូវការពេលវេលាដើម្បីសិក្សាលម្អិតលើគម្រោងតភ្ជាប់ផ្លូវដែកនិងផ្លូវល្បឿនលឿន
ផ្លូវដែកអន្តរជាតិសំខាន់តភ្ជាប់ប្រទេសវៀតណាមជាមួយចិន ឆ្លងកាត់អាស៊ី - អឺរ៉ុប
ផ្លូវដែកមួយដឹកទំនិញឆ្លងកាត់ព្រំដែនចិន។

បច្ចុប្បន្ននេះ ផ្លូវដែកវៀតណាមតភ្ជាប់ជាមួយផ្លូវដែកចិននិងឆ្លងកាត់ប្រទេសចិនទៅកាន់បណ្តាប្រទេសអាស៊ីកណ្តាលចាប់ពីទីនោះទៅដល់អឺរ៉ុបនិងមជ្ឈឹមបូព៌ា។ រថភ្លើងវៀតណាមអាចធ្វើដំណើរ​ឆ្លងកាត់ប្រទេសចិន តាមស្ថានីយ៍ព្រំដែនចំនួន ២ គឺស្ថានីយ៍ Lao Cai ជើង​រថភ្លើង Ha Noi - Lao Cai និងស្ថានីយ៍ Dong Dang ជើង​រថភ្លើង Ha Noi - Dong Dang (ខេត្ត Lang Son) ។

យោងតាមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្តីពីបណ្តាញផ្លូវដែកឆ្លងទ្វីបអាស៊ីដែលវៀតណាមបានចូលរួម តាំងពីឆ្នាំ ២០០៦ ដែលចូលជាធរមានចាប់ពីខែធ្នូឆ្នាំ ២០០៩ បណ្តាញផ្លូវដែកអន្តរអាស៊ីនៅក្នុងតំបន់អាស៊ានទាំងអស់ត្រូវតែឆ្លងកាត់ប្រទេសចិន ដើម្បីតភ្ជាប់ទៅបណ្តាប្រទេសអាស៊ីផ្សេងទៀត តាមរយៈកន្លែងឈប់សំរាក​និងផ្ទេរចំនួន ២ នៅប្រទេសចិនគឺទីក្រុង Kunming និង Nanning។ ផ្លូវសំខាន់ៗតភ្ជាប់ពី Kunming ទៅវៀងចន្ទន៍ (ឡាវ) - បាងកក (ថៃ) ឆ្លងកាត់ Ha Noi - ទីក្រុង Ho Chi Minh - ភ្នំពេញ (កម្ពុជា) - បាងកក ឆ្លងកាត់ Mandalay និង Yangon (មីយ៉ាន់ម៉ា) - បាងកក។ ផ្លូវតភ្ជាប់ពី Nanningឆ្លងកាត់ Ha Noi - ទីក្រុង Ho Chi Minh ពីទីនោះដល់គោលដៅចុងក្រោយគឺសិង្ហបុរី។

នៅលើទឹកដីនៃប្រទេសវៀតណាមមានផ្លូវសំខាន់ពីរគឺពី Lao Cai - ទីក្រុង Ho Chi Minh និង​ពី Ha Noi - Dong Dang (ខេត្ត Lang Son) ៕

ឌីណា

Bao Lao Cai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង
ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) - ជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីឱ្យវិស័យទេសចរណ៍អភិវឌ្ឍន៍បែបទំនើប រហ័ស និងប្រកបដោយចីរភាព
ការតភ្ជាប់ពាណិជ្ជកម្មរវាងសហគ្រាសទេសចរណ៍វៀតណាម និងអន្តរជាតិ
កម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកអចិន្ត្រៃយ៍នៃគណៈលេខា Tran Cam Tu