Trending now

សម្ព័ន្ធក្រុមហ៊ុន Vingroup ទទួលបានការផ្ទេរផ្តាច់មុខនូវបច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA បង្ការកូវីដ ១៩ នៅវៀតណាម

15:04 | 03/08/2021

ដោយមានការគាំទ្រពីក្រសួងសុខាភិបាលនិងរដ្ឋាភិ បាលវៀតណាម សម្ប័ន្ធក្រុមហ៊ុន Vingroup បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Arcturus Therapeutics ដើម្បីទទួលបានការផ្ទេរផ្តាច់មុខនូវបច្ចេកវិទ្យាផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩។

វៀតណាម កំពុងពិភាក្សាជាមួយអាមេរិកដើម្បីផលិតវ៉ាក់សាំង mRNA វៀតណាម កំពុងពិភាក្សាជាមួយអាមេរិកដើម្បីផលិតវ៉ាក់សាំង mRNA
ក្រុមហ៊ុនយានយន្តវៀតណាម Vingroup នឹងអនុវត្តគោលដៅនាំចេញរថយន្តអគ្គីសនីទៅកាន់សហរដ្ឋអាមេរិក ក្រុមហ៊ុនយានយន្តវៀតណាម Vingroup នឹងអនុវត្តគោលដៅនាំចេញរថយន្តអគ្គីសនីទៅកាន់សហរដ្ឋអាមេរិក
អ្នកវិទ្យាសាស្ត្ររបស់ Arcturus Therapeutics (សហរដ្ឋអាមេរិក) ស្រាវជ្រាវវ៉ាក់សាំងនៅក្នុងមន្ទីរពិសោធន៍ (រូបថត៖ Vingroup)
អ្នកវិទ្យាសាស្ត្ររបស់ Arcturus Therapeutics (សហរដ្ឋអាមេរិក) ស្រាវជ្រាវវ៉ាក់សាំងនៅក្នុងមន្ទីរពិសោធន៍ (រូបថត៖ Vingroup)

ដោយមានសមត្ថភាពផលិតរហូតដល់ ២០០ លានដូស/ឆ្នាំ Vingroup គ្រោងនឹងផលិតវ៉ាក់សាំងជើងដំបូងនៅដើមឆ្នាំ ២០២២។ ក្រោមកិច្ចព្រមព្រៀងនេះ Arcturus នឹងផ្តល់អាជ្ញាប័ណ្ណផ្តាច់មុខនិងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ VinBiocare (ក្រុមហ៊ុនសមាជិករបស់ Vingroup) នឹងដំណើរការផលិតវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដែលមានឈ្មោះថា VBC-COV19-154។ វ៉ាក់សាំងនេះមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងវីរុសបម្លែងថ្មីដែលមានគ្រោះថ្នាក់ដូចជា Delta (ឥណ្ឌា), Alpha (អង់គ្លេស), Beta (អាហ្វ្រិកខាងត្បូង), Gamma (ប្រេស៊ីល) ជាដើម។ ទន្ទឹមនឹងនោះ Arcturus បានផ្ទេរទៅឱ្យ VinBioCare ដំណើរការផលិតចាប់ពីដើមខែសីហាឆ្នាំ ២០២១។ VinBioCare ក៏ត្រូវបាន Arcturus ផ្តល់អាជ្ញាប័ណ្ណពី ដើម្បីផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផ្សេងទៀតដូចជា ARCT-021 (១ ដូស) និងវ៉ាក់សាំងនាពេលអនាគតដើម្បីបម្រើការបង្ការជំងឺរាតត្បាតនៅវៀតណាម។ រោងចក្រផលិតវ៉ាក់សាំង VinBioCare នឹងមានទីតាំងស្ថិតនៅចង្កោមរោងចក្រផលិតគ្រឿងបន្លាសអេឡិចត្រូនិក VinSmart ក្នុងមណ្ឌលឧស្សាហកម្ម Hoa Lac (ទីក្រុងហាណូយ) ជាមួយនឹងទុនវិនិយោគសរុបជាង ២០០ លានដុល្លារអាមេរិក និងសមត្ថភាពផលិតចេញវ៉ាក់សាំងជាង ២០០ លានដូសក្នុងមួយឆ្នាំ។

នៅថ្ងៃដដែលក្រុមហ៊ុន Vingroup ក៏បានឲ្យដឹងថា ខ្លួនបានចរចាដោយជោគជ័យក្នុងការបញ្ជាទិញថ្នាំ Remdesivir ចំនួន ៥០០.០០០ ដប ដែលជាថ្នាំព្យាបាលជំងឺកូវីដ -១៩ ត្រូវបានភា្នក់ងារគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិក (FDA) ផ្តល់អាជ្ញាប័ណ្ណ។ ថ្នាំទាំងអស់នេះនឹងត្រូវបរិច្ចាគដល់ក្រសួងសុខាភិបាលក្នុងខែសីហាឆ្នាំ ២០២១ ដោយគោលបំណង រួមចំណែកពន្លឿនការជាសះស្បើយសម្រាប់អ្នកជំងឺកូវីដ ១៩ ។ ដោយមានសមត្ថភាពកាត់បន្ថយរយៈពេលព្យាបាលនិងបង្កើនល្បឿននៃការជាសះស្បើយ ដល់អ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ ថ្នាំ Remdesivir ត្រូវបានប្រទេសចំនួន ៥០ ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អូស្ត្រាលី ជប៉ុន សិង្ហបុរី ឥណ្ឌា ... ដាក់ចូលក្នុងវិធីសាស្ត្រព្យាបាល ហើយជាថ្នាំឯកទេសឈានមុខគេនៅលើពិភពលោកដែលពិបាករកបាន៕

VOV

Tags: Vingroup

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អណិកជនវៀតណាមជួយឧបត្ថម្ភគម្រោងស្ពាននិងផ្លូវនៅខេត្តកំពតរបស់កម្ពុជា
វៀតណាមគឺជាប្រទេសដែលមានទំនួលខុសត្រូវចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក
រដ្ឋាភិបាលវៀតណាមកោតសរសើរដល់សមូហភាពនិងបុគ្គល ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩
វៀតណាមទទួលស្គាល់ «លិខិតឆ្លងដែនវ៉ាក់សាំង» ជាមួយបណ្តាប្រទេស
កម្មវិធីប្រគុំតន្តី «តភ្ជាប់រង្វង់ដៃធំ - ប្រទេសទាំងមូលរួមកម្លាំងកាយចិត្តយកឈ្នះលើជំងឺកូវីដ ១៩»