Trending now

Vingroup បរិច្ចាគម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២.៤០០ គ្រឿងដល់រុស្ស៊ីនិងអ៊ុយក្រែន

16:00 | 08/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ៦ ខែឧសភា ស្ថានទូតរុស្ស៊ីនិងស្ថានទូតអ៊ុយក្រែនប្រចាំនៅវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងដើម្បីទទួលបានម៉ាស៊ីនជំនួយដកដង្ហើម ចំនួន ២,៤០០ គ្រឿង សម្រាប់ការព្យាបាលជំងឺកូវិដ១៩ ដែលផ្តល់ដោយ Vingroup។ គេគម្រោងថាម៉ាស៊ីនជំនួយដកដង្ហើមនឹងត្រូវបញ្ជូនចាប់ពីថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២០ ។

ម៉ាស៊ីនជំនួយដកដង្ហើមប្រភេទ VFS-510។

Vingroup នឹងផ្តល់ជូននូវម៉ាស៊ីនជំនួយដកដង្ហើម ប្រភេទ VFS-410 ចំនួន ១០០០ គ្រឿងដល់ប្រទេសរុស្ស៊ី និងម៉ាស៊ីនជំនួយដកដង្ហើមប្រភេទ VFS-510 ចំនួន ៥០០ គ្រឿង ដល់ប្រទេសរុស្ស៊ី និងម៉ាស៊ីនជំនួយដកដង្ហើមប្រភេទ VFS-410 ចំនួន ៦០០ គ្រឿងនិងប្រភេទ VFS-510 ដល់ប្រទេសអ៊ុយក្រែន។ ពេលវេលាចែកចាយដែលគម្រោងគឺចាប់ពីថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២០ ។

លោក Nguyen Viet Quang អនុប្រធាននិងជាអគ្គនាយក Vingroup បាននិយាយថា៖ «ជាមួយនឹងការបរិច្ចាគម៉ាស៊ីនជំនួយដកដម្ហើមចំនួន ២,៤០០ គ្រឿង Vingroup សង្ឃឹមថានឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាពរបស់កម្លាំងគ្រូពេទ្យនៅរុស្ស៊ីនិងអ៊ុយក្រែន។ នេះគឺជាការដឹងគុណរបស់ថ្នាក់ដឹកនាំ នៃ Vingroup ចំពោះប្រទេសទាំងពីរចំពោះការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយដំណើរការចាប់ផ្តើមនៃ Vingroup»៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា