Trending now

ក្រុមហ៊ុនយានយន្តវៀតណាម Vingroup នឹងអនុវត្តគោលដៅនាំចេញរថយន្តអគ្គីសនីទៅកាន់សហរដ្ឋអាមេរិក

18:00 | 07/07/2021 ឌីណា

Vin Group ក្រុមហ៊ុនផលិតឡានរបស់វៀតណាម ហាក់មិនបន្ទូរដៃឡើយ​ រឿងផលិតឡានទំនើបៗរបស់ខ្លួន នាំចេញទៅកាន់ប៉ែកអឺរ៉ុប ទាំងឡានអគ្គិសនី និងប្រើប្រាស់សាំង ។ ក្រុមហ៊ុន Vingroup នឹងលក់រថយន្តអគ្គិសនីរាប់សែនគ្រឿងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន មានទំនុកចិត្តលើចំនួននោះ ពីព្រោះនេះជាការប្រកួតប្រជែងរវាងយានយន្តអគ្គិសនីនិងសាំងមិនមែនរវាងរថយន្តអគ្គិសនី និងរថយន្តអគ្គិសនីនោះទេ។

Vingroup បរិច្ចាគម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២.៤០០ គ្រឿងដល់រុស្ស៊ីនិងអ៊ុយក្រែន Vingroup បរិច្ចាគម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២.៤០០ គ្រឿងដល់រុស្ស៊ីនិងអ៊ុយក្រែន
រថយន្ត Cybertruck របស់ក្រុមហ៊ុនអាមេរិក Tesla ទទួលបានការបញ្ជាទិញដល់ទៅជិត១៥០,០០០គ្រឿង ក្រោយបង្ហាញខ្លួនប៉ុន្មានថ្ងៃមុន រថយន្ត Cybertruck របស់ក្រុមហ៊ុនអាមេរិក Tesla ទទួលបានការបញ្ជាទិញដល់ទៅជិត១៥០,០០០គ្រឿង ក្រោយបង្ហាញខ្លួនប៉ុន្មានថ្ងៃមុន
ក្រុមហ៊ុនយានយន្តវៀតណាម Vingroup នឹងអនុវត្តគោលដៅនាំចេញរថយន្តអគ្គីសនីទៅកាន់សហរដ្ឋអាមេរិក

ប្រធានក្រុមហ៊ុនយានយន្តវៀតណាម Vingroup លោក Pham Nhat Vuong។ (រូបថត៖ Thmey Thmey)

ប្រធានក្រុមហ៊ុនមួយនេះ បានអះអាងថា រថយន្តអគ្គិសនី Vinfast មានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយប្រាំរបស់ NCAP ហើយអាចប្រៀបផ្ទឹមបានទាំងស្រុងជាមួយរថយន្តរបស់ក្រុមហ៊ុន Tesla ។ គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន Vingroup កំណត់គោលដៅប្រាក់ចំណូលចំនួន ១.៧០ ទ្រីលានដុងនៅឆ្នាំ ២០២១ ដែលជាការកើនឡើង ៥៤% ពីឆ្នាំមុននិងប្រាក់ចំណេញក្រោយពន្ធ ៤.៥ ទ្រីលានដុងដែលស្ទើរតែដូចទៅនឹងគោលដៅឆ្នាំ ២០២០ ដែរ។

យោងតាមការផ្សាយរបស់ Nikkei Asia ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Vingroup បានប្រកាសពីគោលដៅនេះ នាអំឡុងនៃកិច្ចប្រជុំប្រចាំឆ្នាំកាលពីខែមិថុនា កន្លងមក។ ក្រុមយក្សរបស់វៀតណាមមួយនេះ ចាប់ផ្តើមលក់រថយន្តអគ្គិសនី ១៥ ០០០ គ្រឿងទៅទីផ្សារអាមេរិកនៅខាងមុខ ហើយបង្កើនចំនួនឲ្យកាន់តែច្រើនបន្ថែមនារយៈពេល៥ឆ្នាំបន្ទាប់។

ក្រុមហ៊ុនយានយន្តវៀតណាម Vingroup នឹងអនុវត្តគោលដៅនាំចេញរថយន្តអគ្គីសនីទៅកាន់សហរដ្ឋអាមេរិក

ការតាំងបង្ហាញរថយន្ត VinFast កាលពីឆ្នាំ២០១៨។ (រូបថត៖ Thmey Thmey)

លោក Vuong ដែលជាអ្នកមានជាងគេនៅវៀតណាមមានជំនឿថា ក្រុមហ៊ុន Vingroup នឹងសម្រេចគោលដៅរបស់ខ្លួន ដោយនឹងប្រើប្រាស់ថវិកាផ្ទាល់ខ្លួនបន្ថែម២ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញដំណើរការទីផ្សារដ៏ធំមួយនេះ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់