Trending now

វៀតណាម កំពុងពិភាក្សាជាមួយអាមេរិកដើម្បីផលិតវ៉ាក់សាំង mRNA

14:07 | 25/07/2021 ហេង វុធ្ធី

ក្រសួងការបរទេសបាននិយាយថា ប្រទេសវៀតណាម កំពុងពិភាក្សាជាមួយសហរដ្ឋ អាមេរិក ដើម្បីផលិតវ៉ាក់សាំង mRNA នៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ កំពុងតែព្យាយាមបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង ចំពេលដែលការផ្ទុះជំងឺដ៏អាក្រក់បំផុត។ នេះបើ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរយទ័រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

ពលរដ្ឋ​ចំនួន ១៤០,០០០​នាក់ បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ពលរដ្ឋ​ចំនួន ១៤០,០០០​នាក់ បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់
វ៉ាក់សាំង COVID-19 ទី ២ របស់វៀតណាមបានចាប់ផ្តើមចាក់សាកល្បង វ៉ាក់សាំង COVID-19 ទី ២ របស់វៀតណាមបានចាប់ផ្តើមចាក់សាកល្បង
វៀតណាម កំពុងពិភាក្សាជាមួយអាមេរិកដើម្បីផលិតវ៉ាក់សាំង mRNA
វៀតណាម កំពុងពិភាក្សាជាមួយអាមេរិកដើម្បីផលិតវ៉ាក់សាំង mRNA

ក្រសួងការបរទេសបាននិយាយថា ប្រទេសវៀតណាម កំពុងពិភាក្សាជាមួយសហរដ្ឋ អាមេរិក ដើម្បីផលិតវ៉ាក់សាំង mRNA នៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ កំពុងតែព្យាយាមបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង ចំពេលដែលការផ្ទុះជំងឺដ៏អាក្រក់បំផុត។ នេះបើ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរយទ័រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

បន្ទាប់ពីបានទប់ស្កាត់ជំងឺរាតត្បាតដោយជោគជ័យ ប្រទេសវៀតណាមកំពុងប្រឈមមុខនឹងការកើន ឡើងករណីឆ្លងម្តងទៀត ដោយមានតំបន់មួយចំនួននៅភាគខាងត្បូងប្រទេស រួមទាំងទីក្រុងហូជីមិញ កំពុងស្ថិតក្រោមការ lockdown។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា ការផលិតវ៉ាក់សាំង mRNA ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណ អាចចាប់ផ្តើមនៅត្រីមាសទី ៤ នៃឆ្នាំនេះ ឬដើមឆ្នាំ ២០២២ ។

តាមកិច្ចព្រមព្រៀងនេះ ប្រទេសវៀតណាមអាចផលិតវ៉ាក់សាំងពី ១០០លានទៅ ២០០លានដូស ក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមនឹងទទួលវ៉ាក់សាំង Modernaចំនួន ៣ លានដូសបន្ថែមទៀតនៅថ្ងៃទី ២៥ ខែកក្កដា ពីសហរដ្ឋអាមេរិកតាមរយៈគម្រោងវ៉ាក់សាំង COVAX៕

ហេង វុធ្ធី

swiftnewsdaily.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ