Trending now

ពលរដ្ឋ​ចំនួន ១៤០,០០០​នាក់ បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់

11:38 | 08/04/2021

ពលរដ្ឋ​សរុប​ចំនួន ១៤០.៧៧៣ នាក់ បានទទួល​វ៉ាក់សាំង​ចិន​ស៊ី​ណូ​វ៉ា​ក់​(Sinovac) ក្នុងកំឡុងពេល ៤​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។​

ក្រសួង​សុខាភិបាល សម្រេចយក​រាជធានី-ខេត្ត​ ៥ ​រឹតបន្តឹង​ឱ្យ​ពលរដ្ឋ​ត្រូវតែ​ពាក់​ម៉ាស់ ក្រសួង​សុខាភិបាល សម្រេចយក​រាជធានី-ខេត្ត​ ៥ ​រឹតបន្តឹង​ឱ្យ​ពលរដ្ឋ​ត្រូវតែ​ពាក់​ម៉ាស់
វ៉ាក់សាំង COVID-19 ទី ២ របស់វៀតណាមបានចាប់ផ្តើមចាក់សាកល្បង វ៉ាក់សាំង COVID-19 ទី ២ របស់វៀតណាមបានចាប់ផ្តើមចាក់សាកល្បង
ពលរដ្ឋ​ចំនួន ១៤០,០០០​នាក់ បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់
ពលរដ្ឋ​ចំនួន ១៤០,០០០​នាក់ បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់។

រាជរដ្ឋាភិបាល​បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac) ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ កាលពី​ថ្ងៃទី ១ ខែមេសា បន្ទាប់ពី​ទទួលបាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​នេះ​ចំនួន ១,៥ លាន​ដូ​ស​ដែល​បាន​ទិញ​ពី​ប្រទេស​ចិន​កាលពី​ចុងខែ​មីនា​។​

​បច្ចុប្បន្ននេះ​ប្រទេស​កម្ពុ​ជាមាន​វ៉ាក់សាំង​ចំនួន​បី​ប្រភេទ​គឺ ស៊ី​ណូ​ហ្វា​ម (Sinopharm), អា​ស្ត្រា​ហ្សេ​នេ​កា​(AstraZeneca) និង ស៊ី​ណូ​វ៉ា​ក់​(Sinovac)

​យោងតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ចំនួន ៤១៨.៥៦៩ នាក់​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទូទាំងប្រទេស​។​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​យ៉ាងតិច ១០ លាន​នាក់​ដើម្បី​ប្រឆាំងនឹង​ជំងឺ​ដ៏​សាហាវ​នេះ​។​

​រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា​បានទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ចំនួន​ជាង ៣ លាន​ដូ​ស​ដូចជា ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន ១,៥ លាន​ដូ​ស​ដែល​បាន​ទិញ​ពី​ប្រទេស​ចិន ស៊ី​ណូ​ហ្វា​ម​(Sinopharm) ចំនួន ១,៣ លាន​ដូ​ស​ដែល​ចិន​បាន​ជំនួយ និង អា​ស្ត្រា​ហ្សេ​នេ​កា​(AstraZeneca) ចំនួន ៣២៤,០០០ ដូ​ស ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​ជំនួយ​តាមរយៈ​កម្មវិធី​កូ​វ៉េ​ក (COVAX)​។

khmertimeskh

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦