យុគសម័យ -សហគ្រាសរបស់អាណិកជនវៀតណាមជាច្រើនតែងតែរួមដំណើរ គាំទ្រនិងចែករំលែកជាមួយសហគ្រាសក្នុងស្រុក ដើម្បីស្វែងរកឱកាសវិនិយោគ ពង្រីកការធ្វើអាជីវកម្មនៅទីផ្សារអន្តរជាតិ។
![]() |
![]() |
![]() |
ទំនិញវៀតណាមជាច្រើនប្រភេទបានលក់នៅទីផ្សារ EU។ |
បច្ចុប្បន្ននេះ តាមស្ថិតី សហគ្រាសរបស់អាណិកជនវៀតណាមចំនួន ៣៥០០ អង្គភាពនៅក្នុងបណ្តាប្រទេស នឹងតំបន់ជាច្រើនលើពិភពលោក។ ពួកគេកំពុងឃោសនានិងនាំទំនិញវៀតណាមយ៉ាងសកម្មទៅកាន់ទីផ្សារបរទេស។
បន្ទាប់ពី វៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA), សហគ្រាសរបស់អាណិកជនវៀតណាមបាននិងកំពុងក្លាយទៅជាស្ពានតភ្ជាប់ដើម្បីនាំទំនិញវៀតណាមទៅកាន់ទីផ្សារអ៊ឺរ៉ុបដែលជាទីផ្សារមានសត្តានុពលជាច្រើនសម្រាប់ការនាំចេញទំនិញរបស់វៀតណាម។ សហភាពអ៊ីរ៉ុបមានប្រជាជនចំនួន ៥០០ លាននាក់ ផលិតផលក្នុងស្រុកសរុបចំនួន ១៨ ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំហើយEU គឺជាដៃគូសំខាន់លេខពីររបស់វៀតណាម។
ចាប់តាំងពីកិច្ចព្រមព្រៀង EVFTA បានចូលធូរមាន សហគ្រាសរបស់អាណិកជនវៀតណាមនៅអ៊ឺរ៉ុបតែងតែសម្របសម្រួលយ៉ាងសកម្មជាមួយសហគ្រាសក្នុងស្រុក ស្វែងរកទីផ្សារ ឆ្លៀតឱកាសដែលកិច្ចព្រមព្រៀង EVFTA បាននាំមក ដើម្បីជំរុញការនាំចូលក្នុងទីផ្សារ EU ជាពិសេសគឺទំនិញកសិផល ជលផល ក៏ដូចជាទំនិញវៀតណាមជាច្រើនប្រភេទផ្សេងៗទៀត ដែលមានប្រៀបខ្លាំងក្នុងការប្រគួតប្រជែង។
លោក Nguyen Ngoc Trieu អនុប្រធានសមាគមសហគ្រាសវៀតណាមនៅសហព័ន្ធរុស្ស៊ីបានមានប្រសាសន៍ថា “ទំនិញវៀតណាមកាន់តែអះអាងនូវគុណភាពល្អ ពីមួយថ្ងៃទៅមួយថ្ងៃក្នុងទីផ្សារ EU ហើយត្រូវបានអ្នកប្រើប្រាស់ EU និយមចូលចិត្តខ្លាំងណាស់។ សហគ្រាសវៀតណាមគួរតែចូលរួមយ៉ាងសកម្មក្នុងបណ្តាញផ្គត់ផ្គងទំនិញ ចាប់ពីដំណាក់កាលផលិតដល់ដំណាក់កាលចែកចាយដល់អ្នកប្រើប្រាស់”។
![]() |
ក្រុមហ៊ុន Tamda Foods គុបកាន់តែរីកចម្រើននៅសាធារណរដ្ឋឆែក។ (រូបថត៖ baoquocte.vn) |
លោកប្រធានសមគមសហគ្រាសរបស់អាណិកជនវៀតណាមនៅប្រទេសប៉ូឡូញ Hoang Xuan Binh បានប្រសាសន៍ថា “បណ្តាសហគ្រាសក្នុងស្រុកគប្បីផលិតកម្មនូវផលិតផលដែលឆ្លើយតបនឹងស្តង់ដារ EU កសាងម៉ាក់យីហោ សកម្មក្នុងការជំរុញការនាំចូលទៅកាន់ទីផ្សារ EU នៅពេលបណ្តាប្រទេសផ្សេងៗទៀតមិនទាន់ចុះហត្ថលេខាលើ FTA ជាមួយ EU មានផែនការសហប្រតិបត្តិការ ក្នុងរយៈពេលយូរអង្វែងជាមួយសហគ្រាសអាណិកជនវៀតណាម ដើម្បីស្វែងយល់នូវទីផ្សារ ឃោសនា ចែកចាយផលិតផលនៅទីផ្សារ EU កសាងទម្រង់រូបភាព logistic គាំទ្រការនាំចេញនិងនាំចូល”។
ជនជាតិវៀតណាមនៅឯបរទេសបច្ចុប្បន្ននេះមានលក្ខខណ្ឌល្អ ដើម្បីអភិវឌ្ឍការធ្វើអាជីវកម្ម លក់ទំនិញមកពីប្រទែសវៀតណាម។ ក្រៅពីបណ្តាមជ្ឈមណ្ឌលពាណិជ្ជកម្មធំដែលជនជាតិវៀតណាមមានកម្មសិទ្ធ នាបច្ចុប្បន្ននេះនឹងបង្កើតប្រព័ន្ធលក់ដូរនិងផ្គត់ផ្គង់ទំនិញវៀតណាមក្នុងតំបន់អឺរ៉ុប។ សព្វថ្ងៃនេះ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាន ស្ថាប័នតំណាងការទូតបានគាំទ្រយ៉ាងសកម្មបណ្តាសហគ្រាសវៀតណាមតភ្ជាប់នឹងសហគ្រាសអាណិកជនវៀតណាមនិងអ្នកជំនាញជនជាតិវៀតណាមធ្វើការនៅ EU។
លោក Phung Cong Dung ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកប្រជាជនវៀតណាមនៅឯបរទេសនៃទីក្រុង Ho Chi Minh បានចែករំលែកថា “យើងខ្ញុំនឹងក្លាយទៅជាស្ពានតភ្ជាប់រវាងសហគ្រាសក្នុងស្រុកនិងសហគ្រាសរបស់អាណិកជន។ ការនាំចេញកសិផល ជលផលរបស់វៀតណាមនឹងមានឱកាសជាច្រើន ដើម្បីនាំចូលក្នុងទីផ្សារ EU”
ដោយការទាក់ទងយ៉ាងជិតសន្និទ្ធជាមួយអាណិកជនវៀតណាម ទំនិញនិងផលិតផលរបស់វៀតណាមជាច្រើនប្រភេទដែលមានវត្តមាននៅទីផ្សារ EU កាន់តែច្រើននិងត្រូវបានអ្នកប្រើប្រាស់អឺរ៉ុបនិយមចូលចិត្តពីមួយថ្ងៃទៅមួយថ្ងៃ ថែមទាំងក៏ជាឱកាសផ្សព្វផ្សាយវប្បធម៌វៀតណាមដ៏ល្អប្រសើរ៕

vov
មតិពីមិត្តអ្នកអាន