Trending now

កិច្ចព្រមព្រៀង EVFTA៖ តម្លៃប្រាក់នាំចេញ នាំចូលរវាង​វៀតណាម​និងសហភាព​អឺរ៉ុបកើនជាង ១៨%

10:10 | 20/07/2021 យោងតាមវិឡុសំលេងវៀតណាម

EU គឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមអំពីការនាំចេញ ហើយជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាម អំពីទំហំពាណិជ្ជកម្មទ្វេភាគី។

កិច្ចព្រមព្រៀង EVFTA - កម្លាំងដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មអាល្លឺម៉ង់ - វៀតណាម កិច្ចព្រមព្រៀង EVFTA - កម្លាំងដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មអាល្លឺម៉ង់ - វៀតណាម
ការនាំចេញកៅស៊ូស្ងួតកើនឡើង ១៨ ភាគរយក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ ការនាំចេញកៅស៊ូស្ងួតកើនឡើង ១៨ ភាគរយក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ
កិច្ចព្រមព្រៀង EVFTA៖ តម្លៃប្រាក់នាំចេញ នាំចូលរវាង​វៀតណាម​និងសហភាព​អឺរ៉ុបកើនជាង ១៨%
កិច្ចព្រមព្រៀង EVFTA៖ តម្លៃប្រាក់នាំចេញ នាំចូលរវាង​វៀតណាម​និងសហភាព​អឺរ៉ុបកើនជាង ១៨%។

យោងតាមបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប - វៀតណាម (EVFTA) និងការព្រមព្រៀងរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ភាគីទាំងពីរបានបើកកិច្ចប្រជុំលើកដំបូង នៃគណៈកម្មាធិការពាណិជ្ជកម្មនៃកិច្ចព្រមព្រៀងនេះ នារសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១តាមប្រព័ន្ធវីដេអូ ក្រោមសហអធិបតេយ្យរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien និងអនុប្រធានគណៈកម្មការអឺរ៉ុបនិងជាឧត្តមស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Valdis Dombrovskis ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា EU គឺជាដៃគូពាណិជ្ជកម្មធំទី ២ របស់វៀតណាមអំពីការនាំចេញ ហើយជាដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាម អំពីទំហំពាណិជ្ជកម្មទ្វេភាគី។ លោកបានអះអាងថា៖ “ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២១ តម្លៃប្រាក់នាំចេញពីវៀតណាមទៅកាន់ EU ទទួលបានកំណើនប្រមាណ ២០% ខណៈពេលដែលកំណើននៃតម្លៃប្រាក់នាំចូលពី EU សម្រេចបានប្រមាណ ១៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ចំពោះលទ្ធផលវិជ្ជមានដូច្នេះ ខ្ញុំសង្ឈឹមថា នារយៈពេលខាងមុខ កិច្ចព្រមព្រៀង EVFTA នឹងបន្តក្លាយជាកម្លាំងចលករ ដើម្បីនាំទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីអភិវឌ្ឍន៍ថែមទៀត ជំនះពុះពារលើការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជានាំទំនិញ សេវាកម្ម និងមនុស្សនៃភាគីទាំងពីរខិតមកជិតគ្នាជាងផងដែរ”៕

យោងតាមវិឡុសំលេងវៀតណាម

Tags: EVFTA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់