Trending now

សហគ្រាសវៀតណាមចាប់យកឱកាសពីកិច្ចព្រមព្រៀង EVFTA

19:18 | 27/12/2022

ក្នុងឆ្នាំដំបូង ទំហំ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រហែល ៥៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សហគ្រាសកាហ្វេវៀតណាម និងអាល្លឺម៉ង់ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពី EVFTA សហគ្រាសកាហ្វេវៀតណាម និងអាល្លឺម៉ង់ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពី EVFTA
កិច្ចព្រមព្រៀង EVFTA ពង្រីកការនាំចេញទំនិញវៀតណាមទៅកាន់ទីផ្សារដាណឺម៉ាក កិច្ចព្រមព្រៀង EVFTA ពង្រីកការនាំចេញទំនិញវៀតណាមទៅកាន់ទីផ្សារដាណឺម៉ាក
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ cand.com.vn)
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh ថ្លែងមតិក្នុងសន្និសីទ។

សន្និសីទ “បូកសរុបរយៈពេល២ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA)” ត្រូវបានរៀបចំឡើងដោយក្រសួងឧស្សា ហកម្ម និងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៧ ខែធ្នូ នៅទីក្រុងហាណូយ។ កិច្ចព្រមព្រៀង EVFTA ត្រូវបានអនុវត្តន៍ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០។ ក្នុងឆ្នាំដំបូង ទំហំ ពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រហែល ៥៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល ១១ ខែកន្លងមកនៃ ឆ្នាំ២០២២ ទំហំនៃការនាំចូល-នាំចេញទ្វេភាគីសម្រេចបាន៥៧ ពាន់លានដុល្លារ អាមេរិក កើនឡើង ១៤%។

ថ្លែងមតិនៅសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានឲ្យដឹងថា៖ “ដើម្បីឆ្លៀតយកឲ្យកាន់តែមានប្រសិទ្ធភាពនូវឱកាសពី EVFTA ចាំបាច់ត្រូវ ទទួលស្គាល់យ៉ាងត្រង់ៗថា ទោះបីជាយើងទទួលបានជោគជ័យក៏ដោយ វាត្រឹមតែជា ការចាប់ផ្តើមប៉ុណ្ណោះ។ សក្ដានុពលនិងកាលានុវត្តភាពពីទីផ្សារ EU នៅតែមានច្រើន ណាស់ ហើយសហគ្រាសវៀតណាមនៅតែជួបការលំបាក និងឧបសគ្គជាច្រើននៅ ពេលជ្រៀតចូលទីផ្សារនេះ។ ម៉ាកយីហោរបស់វៀតណាមមិនទាន់ត្រូវបានសាងសង់ ឬមិនសូវមានប្រជាប្រិយភាពនៅបណ្ដាប្រទេសអឺរ៉ុប តម្លៃ និងផលប្រយោជន៍ដែល សហគ្រាសវៀតណាមទទួលបាន គឺមិនទាន់សក្តិសមនឹងសក្តានុពលនៅឡើយ”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)