Trending now

ការនាំចេញកៅស៊ូស្ងួតកើនឡើង ១៨ ភាគរយក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ

10:56 | 07/12/2020

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៣,១៩៥ ហិកតាដែលក្នុងនោះ ៦២ ភាគរយអាចទាញយកជ័រកៅស៊ូបាន។ កៅស៊ូកម្ពុជាប្រមាណជា ២៨២,០៧១ តោន ដែលមានតម្លៃ ៣៧៧ លានដុល្លារត្រូវបាននាំចេញក្នុងឆ្នាំ ២០១៩ កើនឡើង ៣០ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ។

កម្ពុជានាំចេញកៅស៊ូស្ងួតកើនឡើង ១៨ ភាគរយក្នុងរយៈពេល ១១ ខែ ឆ្នាំនេះ

យោងតាមទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកៅស៊ូស្ងួត ចំនួន ២៩០,៧០០ តោនក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ ដែលកើនឡើង ១៨,៣០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៣,១៩៥ ហិកតាដែលក្នុងនោះ ៦២ ភាគរយអាចទាញយកជ័រកៅស៊ូបាន។ កៅស៊ូកម្ពុជាប្រមាណជា ២៨២,០៧១ តោន ដែលមានតម្លៃ ៣៧៧ លានដុល្លារត្រូវបាននាំចេញក្នុងឆ្នាំ ២០១៩ កើនឡើង ៣០ ភាគរយបើធៀបនឹងឆ្នាំ ២០១៨ ។

គួររំលឹកថា ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២០ ខែកុម្ភៈនេះ។

របាយការណ៍បញ្ជាក់ថា នៅខែមករា ឆ្នាំ២០២០ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន ២៩,២០៣តោន កើនឡើង២០% បើធៀបនឹងឆ្នាំ២០១៩។ បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៧,៤៤៥តោន ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម ១,៤៣៣ដុល្លារ ក្នុង១តោន តម្លៃនេះកើនឡើង១៧%។

សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៥,៩១៦ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៥០,៤៣៤ហិកតា ស្មើនឹង៦២%។ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

ក្រសួងក៏បានបង្ហាញឲ្យដឹងផងដែរថា គិតចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២០ ប្រទេសកម្ពុជាបាននាំចេញផលិតផលកសិកម្មក្រៅពីអង្ករចំនួន ៥,០៥៧,១៨១ តោន ទៅកាន់ ៤៦ ប្រទេសជុំវិញពិភពលោក៕

(ប្រភពព័ត៌មាន: Khmertimes)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR