Trending now

ខេត្ត Ben Tre បាននាំចេញផ្លែឈើទៅទីផ្សារអឺរ៉ុបជាលើកដំបូង

23:27 | 18/09/2020 (បកប្រែដោយឌីណា)

យុគសម័យ- ក្រុមហ៊ុន Vina T&T Group នឹងនាំចេញដូងស្រស់ចំនួន ២០,០០០ ផ្លែទៅកាន់ទីផ្សារចក្រភពអង់គ្លេស ក្រូចថ្លុងចំនួន ១២ តោនទៅកាន់ប្រទេសអាឡឺម៉ង់និងផ្លែស្រកានាគចំនួន ៣ តោនទៅកាន់ទីផ្សារប្រទេសហូឡង់ តាមកិច្ចព្រមព្រៀង EVFTA ។

ប្រតិភូត្រួតពិនិត្យការដឹកជញ្ជូន មុនពេលនាំចេញ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នារសៀលថ្ងៃទី ១៧ ខែកញ្ញា​ នៅរោងចក្រវេចខ្ចប់​ Vina T&T Group ស្រុក Chau Thanh ខេត្ត Ben Tre ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ben Tre រៀបចំពិធីប្រកាស ការនាំចេញផលិតផលផ្លែឈើដំបូង​របស់​វៀតណាមទៅកាន់ទីផ្សារអឺរ៉ុប តាមកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីវៀតណាម - សហភាពអ៊ឺរ៉ុប (EVFTA) ។

លោក Nguyen Dinh Tung អគ្គនាយកក្រុមហ៊ុន Vina T&T Group បានមានប្រសាសន៍ថា បន្ទាប់ពីការចរចាជាងមួយខែ ក្រុមហ៊ុននេះ​នឹង​នាំចេញ​ដូងស្រស់ចំនួន ២ ម៉ឺនផ្លែទៅ​ទីផ្សារចក្រភព​អង់គ្លេស ក្រូចថ្លុងចំនួន​​ ១២ តោនទៅកាន់ទីផ្សារអាឡឺម៉ង់ និងផ្លែស្រកានាគ​ចំនួន៣ តោនទៅកាន់ទីផ្សារហូឡង់ដោយផ្លូវអាកាស ។ ជាពិសេស ចាប់តាំងពីកិច្ចព្រមព្រៀង EVFTA បានចុះហត្ថលេខា ក្រុមហ៊ុនទទួលបានការបញ្ជាទិញជាច្រើនពីបណ្តាប្រទេសអ៊ឺរ៉ុប ប៉ុន្តែដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺ COVID-19​ក្រុមហ៊ុនបាននាំចេញតែផលិតផលផ្លែឈើក្នុងកម្រិតមធ្យម។

ថ្លែងនៅក្នុងពិធីនេះអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Le Quoc Doanh បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង EVFTA បានបើកចេញឱកាសដ៏ល្អសម្រាប់​កសិផល​ជាទូទៅ​និងសម្រាប់ផ្លែឈើជាពិសេសនៅក្នុងប្រទេសវៀតណាម។

យោងតាមស្ថិតិរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីរយៈពេលជាងមួយខែ កិច្ចព្រមព្រៀង EVFTA បានចូល​ជាធរមាននិងត្រូវបានអនុវត្ត ផលិតផលនាំចេញ​របស់វៀតណាម​ជាច្រើន​ដែលមានការផ្លាស់ប្តូរជាវិជ្ជមាន​នៅក្នុងទីផ្សារ​សហភាព​អឺរ៉ុប។ ក្នុងនោះកសិផលមួយចំនួនត្រូវបាននាំចេញទៅសហភាព​អ៊ឺរ៉ុប ដូចជា បង្គានៅខេត្ត Ninh Thuan កាហ្វេ ផ្លែផាសិននៅខេត្ត​ Gia Lai។

បច្ចុប្បន្ននេះ មានបន្លែនិងផ្លែឈើវៀតណាមប្រមាណ ៤០ ប្រភេទ​ដែលត្រូវបាននាំចេញទៅកាន់ប្រទេសនិងដែនដីចំនួន ៦០។ ក្រៅពី​ទីផ្សារប្រពៃណី ផ្លែឈើវៀតណាមបានបញ្ជាក់ជាបណ្តើរ ៗ នូវ​គុណភាពរបស់ខ្លួន ដោយដណ្តើមទីផ្សារដែល​លំបាក​ ដូចជា​សហរដ្ឋអាមេរិក សហភាពអឺរ៉ុប​ ប្រទេសជប៉ុ ន​ប្រទេសកាណាដា ប្រទេសអូស្ត្រាលីនិងប្រទេសនូវែលសេឡង់។

កែច្នៃនិងវេចខ្ចប់ដូងសម្រាប់ការនាំចេញ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

គួរកត់សម្គាល់ថា ផ្លែឈើគឺជាមុខទំនិញនាំចេញ​សំខាន់មួយ​របស់វៀតណាម នៅទីផ្សារអឺរ៉ុប។ តាមនោះក្នុងរយៈពេល ៧ ខែ​ដើមឆ្នាំ ២០២០ ការនាំចេញផ្លែឈើបានកើនឡើងដល់ ៥៩,១៨ លានដុល្លារអាមេរិក (ស្មើនឹង ៧៣.៥៤% នៃតម្លៃនាំចេញ​បន្លែ​ផ្លែឈើសរុបទៅសហភាពអឺរ៉ុប) ។ គេរំពឹងថា ការនាំចេញផ្លែឈើរបស់វៀតណាម​ទៅកាន់​សហភាពអ៊ឺរ៉ុប ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំ ២០២០ នឹងបន្តកើនឡើង​បើទោះបីមានផលប៉ះពាល់ពីការរីករាលដាលនៃ COVID-១៩ ក៏ដោយ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី