យុគសម័យ - ខេត្ត Thanh Hoa កំពុងខិតខំប្រឹងប្រែងរួមជាមួយប្រទេសជាតិ ដើម្បីជំនះលើ “កាត ពណ៌លឿង”របស់គណៈកម្មាធិការអ៊ឺរ៉ុប (EC) អំពីការប្រឆាំងនឹងការនេសាទខុសច្បាប់។ កម្លាំងសមត្ថបានផ្តោតការយកចិត្តទុកដាក់លើការឃោសនា ណែនាំប្រជានេសាទ ថែមទាំងត្រួតពិនិត្យនិងធានាសកម្មភាពនេសាទអោយបានត្រឹមត្រូវតាមបទបញ្ញត្តិផងដែរ។
![]() |
![]() |
![]() |
ប្រជានេសាទនៅ Sam Son កំពុងនេសាទគ្រឿងសមុទ្រ។ (រូបថត៖ VNA) |
នៅស្ថានីយ៍ត្រួតពិនិត្យព្រំដែនទ្វារសមុទ្រ Lach Truong (ប៉ុស្តិ៍កងទ័ពការពារព្រំដែន Hoang Truong ស្រុកHoang Hoa) នាវានេសាទបានធ្វើដំណើរទៅនេសាទលើលំហរសមុទ្រកំពុងរវិលត្រឡប់មកកំពង់ផែនវិញបន្ទាប់ពីធ្វើដំណើរនេសាទអស់រយៈពេលជិតកន្លះខែ។ គ្រឿងសមុទ្របានយកឡើងដីគោកដែលត្រូវបានកំលាំងសមត្ថកិច្ចត្រួតពិនិត្យសៀវភៅកំណត់ហេតុនេសាទបរិមាណផលគ្រឿងសមុទ្រសរុបនិងតំបន់នេសាទ។ កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនបានសកម្មក្នុងការតាមដាននិងត្រួតពិនិត្យកំពង់ផែនាវានេសាទនិងម្ចាស់នាវានេសាទ ហើយពួកគេបានឡើងនាវានេសាទនិមួយៗ ដើម្បីឃោសនាអំពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍និងមិនគោរពតាមបទបញ្ញត្តិ (IUU) និងបទបញ្ញត្តិពាក់ព័ន្ធផ្សេងៗទៀត។
បន្ទាប់ពីការត្រួតពិនិត្យ គ្រឿងសមុទ្រនឹងផ្តល់លិខិតបញ្ជាក់ ដើម្បីយកទៅលក់នៅទីផ្សារ។ លោក Truong Dinh Dong ម្ចាស់នាវានេសាទមួយ បាននិយាយឲ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ប្រជានេសាទ នៅទីនេះត្រូវបានណែនាំអំពីការនេសាទ គោរពតាមបទបញ្ញាត្តិ មិនបំពានដែនទឹកបរទេស ដោយកងទ័ពការពារព្រំដែននិងកម្លាំងសមត្ថកិច្ច។ ដូច្នេះនាវានេសាទបានអនុវត្តយ៉ាងម៉ឹងម៉ាត់ការចុះឈ្មោះអំពីការត្រួតពិនិត្យ ដំឡើងឧបករណ៍ VMS… ហេតុដូច្នេះប្រជានេសាទពិតជាស្ងប់ចិត្ត នៅពេលនេសាទនៅលំហរសមុទ្រ។
ប៉ុស្តិ៍កងទ័ពការពារព្រំដែន Hoang Truong ស្រុកHoang Hoa (ចំណុះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Thanh Hoa) គឺជាកងកម្លាំងស្នូល ក្នុងការឃោសនានូវការប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍និងមិនគោរពតាមបទបញ្ញត្តិ (IUU) ហើយរក្សាសន្តិភាពកោះសមុទ្រ រួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងនិងចំណេះដឹងរបស់ប្រជានេសាទ សម្រាប់ការគោរពតាមបទបញ្ញតិ្តរបស់រដ្ឋក្នុងការនេសាទនិងការពារអធិបតេយ្យភាពកោះសមុទ្រមាតុភូមិ។
លោក Tran Van Hoan ប្រធានប៉ុស្តិ៍កងទ័ពការពារព្រំដែន Hoang Truong ស្រុក Hoang Hoa បាននិយាយឲ្យដឹងថា ដើម្បីធ្វើបច្ចុប្បន្នភាពនូវចំណេះដឺងនិងអនុសាសន៍របស់ EC មានប្រសិទ្ធភាពកម្មាភិបាលនិងយុទ្ធជនតែងតែស្វែងយល់ច្បាស់នូវព័ត៌មាន ស្រាវជ្រាវបណ្តាបទបញ្ញត្តិ ដើម្បីសហការជាមួយកងកម្លាំងនិង អជ្ញាធរតំបន់ឃោសនានិងណែនាំនូវការគោរពបទបញ្ញត្តិ IUU ដល់ប្រជានេសាទប្រកបដោយសកម្ម។ ទន្ទឹមនឹងនេះ បង្កើនការត្រួតពិនិត្យនាវា ទូកនិងមធ្យោបាយធ្វើដំណើរ។ ទូកនិងនាវាសុទ្ធតែត្រូវដំឡើងឧបករណ៍តាមដានដំណើរការ និងមានបែបបទគ្រប់គ្រាន់ដែលទើបបានចេញដំណើរនេសាទ។
កម្មាភិបាល យុទ្ធជនម្នាក់ៗ នៃប៉ុស្តិ៍កងទ័ពការពារព្រំដែន Hoang Truong ក្លាយទៅជាអ្នកឃោសនាសកម្មនិងយល់ដឹងយ៉ាងច្បាស់លាស់អំពីស្ថានភាពតំបន់ដែលគេទទួលបន្ទុក អនុវត្តយ៉ាងល្អភារកិច្ចដែលបានប្រគល់។ បន្ទាប់ពី ៣ ឆ្នាំអនុវត្ត ស្រុក Hoang Hoa ក្លាយទៅជាតំបន់ឆ្នេរសមុទ្រដ៏គំរូ នៅខេត្ត Thanh Hoa ពីព្រោះមធ្យោបាយធ្វើដំណើរនិងនេសាទចំនួន ១០០ % ត្រូវគូសសញ្ញាសំគាល់តាមបទបញ្ញត្តិ និងមធ្យោបាយធ្វើដំណើរចំនួន ៩៥%ត្រូវវដំឡើងឧបករណ៍តាមដានដំណើរការ។ ប្រជានេសាទភាគច្រើនមានការយល់ដឹងនិងគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ញត្តិក្នុងការនេសាទ។
កងកម្លាំងសមត្ថកិច្ចយកចិត្តទុកដាក់លើការល្បាត ត្រួតពិនិត្យ សំដៅទប់ស្កាត់នឹងការនេសាទខុសច្បាប់។ នាវានេសាទធ្វើដំណើការទៅកាន់លំហរសមុទ្រត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់ដោយសាខារដ្ឋបាលជលផល បណ្តស្ថានីយ៍ - ប៉ុស្តិ៍កងទ័ពការពារព្រំដែនឆ្នេរសមុទ្រធានានូវការរក្សាទំនាក់ទំនងយ៉ាងរលូនរវាងនាវានិងស្ថានីយ៍។
ម្ចាស់នាវានេសាទនិងប្រជានេសាទត្រូវគោរពតាមបទបញ្ញតិ្តនេសាទនិងការពារប្រភពជលផល។ ក្នុងភូមិសាស្ត្រខេត្តគ្មាននាវាណានេសាទខុសច្បាប់ ក្នុងតំបន់ដែនទឹកបរទេសដែលបានចាប់ខ្លួន។ កំពង់ផែត្រីបានជំនះបញ្ហាសេសសល់ជាបណ្តើរៗ ដែលបានរកឃើញ ក្នុងដំណើរការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានជលផល ដូចជា ការកត់ត្រាព័ត៌មានរបស់នាវានេសាទចតនៅកំពង់ផែ បរិមាណផលផលសរុបនៅពេលដែលចតនៅកំពង់ផែ ប្រមូលកំណត់ហេតុនេសាទប្រចាំថ្ងៃ។
លោក Le Van Sang អនុប្រធានសាខារដ្ឋបាលជលផលខេត្តThanh Hoa បាននិយាយឲ្យដឹងថា ខេត្តបានធានាការត្រួតពិនិត្យនាវានេសាទនៅពេលដែលចេញចូលកំពង់ផែត្រួតពិនិត្យបរិមាណជលផលសរុបបានដឹកជញ្ជូន តាមរយៈកំពង់ផែ បញ្ជាក់និងទទួលស្គាល់នូវប្រភពជលផលតាមបទបញ្ញត្តិនៃច្បាប់ លើកទឹកចិត្តប្រជានេសាទត្រូវគោរពតាមបទបញ្ញត្តិរបស់ IUU។
ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ប្រជានេសាទធ្វើដំណើរទៅកាន់លំហរសមុទ្រ មន្ទីរកសិកម្មនិងអភិវឌ្ឍជនបទខេត្ត Thanh Hoa បានស្នើគណៈកម្មាធិការខេត្តចេញប្រកាសគោលនយោបាយគាំទ្រប្រជានេសាទ ក្នុងនោះបានគាំទ្រ ៥០% នៃការចំណាយដំឡើងឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ ជួយឧបត្ថម្ភចំណាយសេវាកម្មប្រចាំខែចំនួន ៣០ ម៉ឺន ដើម្បីរក្សាឧបករណ៍តាមដានការធ្វើដំណើរ សំដៅកាត់បន្ថយការលំបាករបស់ប្រជានេសាទ៕

thoidai.com.vn
មតិពីមិត្តអ្នកអាន