Trending now

បោះឆ្នោតមុននៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa

15:34 | 18/05/2021 ឌីណា

យុគសម័យ - ដោយមានការអនុញ្ញាតពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី ១៦ ឧសភានៅឃុំកោះ Sinh Ton និងឃុំកោះ Song Tu Tay គណៈរៀបចំ​ការ​បោះឆ្នោត​​​ស្រុកកោះ Truong Sa ខេត្ត Khanh Hoa បានរៀបចំ ការបោះឆ្នោតជ្រើសរើសសមាជិក សមាជិការិនី រដ្ឋសភា ​នីតិកាលទី ១៥និងបោះឆ្នោតជ្រើសរើសតំណាង​ក្រុមប្រឹក្សាប្រជា​ជន​គ្រប់ជាន់​ថ្នាក់​សម្រាប់អាណត្តិ ២០២១-២០២៦ ។

ផ្ទាំងគំនូរ Truong Sa នៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ ផ្ទាំងគំនូរ Truong Sa នៅ មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ
ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីជីវិត នៅប្រជុំកោះ  Truong Sa (Spratly ) បានធ្វើឡើងប្រកបដោយរំភើបចិត្ត ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីជីវិត នៅប្រជុំកោះ Truong Sa (Spratly ) បានធ្វើឡើងប្រកបដោយរំភើបចិត្ត
បោះឆ្នោតមុននៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa
ត្រួតពិនិត្យប្រអប់ទម្លាក់សន្លឹកឆ្នោត​មុនបោះឆ្នោតនៅកោះ Da Nam

យោងតាមព័ត៌មានពីគណៈកម្មាធិការរៀបចំការបោះឆ្នោតស្រុកកោះTruong Sa កោះចំនួន ២ បានបង្កើត​មណ្ឌលបោះឆ្នោតចំនួន ២០ ។ ការបោះឆ្នោត​ត្រូវបានធ្វើឡើងយ៉ាងឧឡារិកនិងស្របតាមបទបញ្ញត្តិ។

អ្នកបោះឆ្នោតដែលជាកងទ័ព ប្រជាជន និង​កម្លាំងនានា​កំពុង​ធ្វើការនិងរស់នៅលើកោះ​ចំនួន ២ និងអ្នកនេសាទដែលកំពុងធ្វើការនិង​នេសាទ​ ​នៅ​តំបន់សមុទ្រ​Truong Sa មានការរំភើបចិត្តយ៉ាងខ្លាំង​ក្នុងការអនុវត្តសិទ្ធិជាពលរដ្ឋនិងជ្រើសរើសតំណាងរបស់ពួកគេ តាមរយៈការបោះ​ឆ្នោត។

បោះឆ្នោតមុននៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa
ការបោះឆ្នោតលើកោះ Sinh Ton Dong នៅឃុំកោះSinh Ton ត្រូវបានធ្វើឡើងយ៉ាងឧឡារិកនិងស្របតាមបទបញ្ញត្តិ។ (រូបថត៖ Tuan Anh)
បោះឆ្នោតមុននៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa
នាយទាហាន​នៃកងទ័ពជើងទឹក​បោះឆ្នោត​។ (រូបថត៖ Tuan Anh)

កាលពីមុន នាវាចំនួន ២ គ្រឿងគឺ នាវា K ៤៦៤ និង នាវា K ៤៧២ នៃ​ក្រុម​កងការពារជលផលលេខ ៤ បានទៅ​កោះនីមួយៗ​ ដើម្បីប្រគល់​ប្រអប់ទម្លាក់សន្លឹកឆ្នោត កាតចុះឈ្មោះអ្នកបោះឆ្នោត រួម​ទាំង​វត្ថ​តុបតែងមួយ​ចំនួន​​សម្រាប់ការបោះឆ្នោត។ បន្ទាប់ពីការបោះឆ្នោត ប្រអប់ទម្លាក់សន្លឹកឆ្នោតនឹងត្រូវ​បាន​បិទជិត និងបោះត្រា។ តាមផែនការនាវាទាំងពីរនឹងធ្វើដំណើរទៅកាន់កោះនានា ដើម្បី​ទទួល​បានសន្លឹកឆ្នោតហើយត្រឡប់ទៅដីគោកវិញ មុនថ្ងៃទី ២២ ខែឧសភា។ បន្ទាប់មកសន្លឹកឆ្នោតនឹងត្រូវបានបើក ដើម្បីរាប់សន្លឹកឆ្នោត​ស្របតាម​បទបញ្ញត្តិ។

បោះឆ្នោតមុននៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa

កម្លាំងធ្វើការនៅលើកោះនិងអ្នកបោះឆ្នោត ត្រូវបានធ្វើ​ឲ្យ​សម្រួល​សម្រាប់​ការបោះឆ្នោត។ (រូបថត៖ Tuan Anh)

បោះឆ្នោតមុននៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa
កម្មាភិបាល និងយុទ្ធជន​នៅកោះ Son Ca បោះឆ្នោត​​។ (រូបថត៖ CTV)

ក្នុងពេលបោះឆ្នោត កងទ័ពប្រជាជននិងកងកម្លាំងនៅលើកោះ បាន អនុវត្តយ៉ាង តឹងរឹងនូវវិធានការណ៍​ការ​ពារ​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​រាតត្បាត៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម